ក្នាញ់ណាស់! សត្វ ១៥ ក្បាល មានរោមច្រើនហួសថ្លែង ឃើញហើយទប់ចិត្តមិនបាន

  • 2020-04-28 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រោម​សត្វ​ចិញ្ចឹម​​អាច​​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់ ដោយ​សារ​តែ​វា​ជាប់​ស្អិត​ទៅ​នឹង​សម្លៀកបំពាក់​និង​រ​បស់របរ​ផ្សេងៗ។ យ៉ាង​ណា​​ក៏​ដោយ បើ​ក្រឡេក​មក​មើល​សត្វ​ ១៦ ក្បាល​ខាង​ក្រោម​នេះ​វិញ ធានា​ថា​ឃើញ​ហើយ​ ​​​អ្នក​​​ប្រាកដ​ជា​ស្រលាញ់​​ទប់​ចិត្ត​មិន​បាន​ទេ ព្រោះ​តែ​ពួក​វា​មាន​រោម​​​ទាក់ទាញ​ គួរ​ឲ្យ​ក្នាញ់ សឹង​តែ​ផ្សាយ​សាប៊ូ​កក់​សក់​បាន​តែ​ម្តង​។

១. ឆ្មា​មុខ​ក្រញូវ​ ចំណែក​ឯ​រោម​ក៏​បះ​ជ្រោង

២. ឆ្កែ​មួយ​ក្បាល​នេះវិញ ក្រង​សក់​ដូច​ Rapunzel អីចឹង

៣. ទន្សាយ​​ដែល​មាន​រោម​​ក្រប​ជិត​ឈឹង ចេញ​តែ​មុខ​បន្តិច

៤. ឆ្កែ​ប្រភេទ pom-pom ប៉ុន្តែ​មាន​មុខ​ស្រដៀង​នឹង​​សត្វ​ឆ្មា

៥. ឆ្មា​ដែល​មាន​រោម​វែង​ៗ​ពីរ​ពណ៌​បញ្ចូល​គ្នានា គួរ​ឲ្យ​ស្រលាញ់​ណាស់​

​​​​៦. កណ្តុរ​​ដែល​មាន​រោម​ទាក់ទាញ​​

៧. ឆ្កែ​ដែល​មាន​រោម​វែង​ហើយ​រួញ​​ស្អាត​ដូច​មូរ​ជាមួយ​ម៉ាស៊ីន

៨. ទន្សាយ​ដែល​មើល​ទៅ​មាន​រោម​ទន់​ដូច​សំឡី

៩. ឆ្កែ​​នេះ​វិញ​រោម​លើ​ក្បាល​បះ​ដូច​គេ​ផ្លុំ

១០. មើល​រោម​គេ​ផង ទាល់តែថែណាស់ទម្រាំបានប៉ុណ្ណឹង

១១. ឆ្មា​នេះ​រោម​ក៏​ស្អាត កន្ទុយ​ក៏​វែង​ប្លែក​គេ

១២. ឆ្កែ​ពិសេស​ដែល​មាន​រោម​វែង​កណ្ដាញ់​គ្រប​ដណ្ដប់​ពេញ​ខ្លួន

១៣. រាង​ស្អាត​​រី​ឯរោម​វិញ​ដូច​សរសៃ​សូត្រ

១៤. មិនមែន​ធាត់​ទេ គ្រាន់​តែ​​ក្រម៉ាប់​ដោយ​សារ​រោម​​

១៥. រោម​គេ​ឡើង​រលាស់​តាម​ខ្យល់ ដូច​កំពុង​តែ​ផ្សាយ​ពាណិជ្ជកម្ម​អីចឹង​​​

ចុចអានបន្ត៖ សំបុត្រ​​ផ្ញើ​ជូន​​ខ្លួន​ឯង​​ ទុក​​អាន​​​​​​​ពេល​​មាន​អារម្មណ៍​​​ថា​​ទន់​​​ជ្រាយ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម