Angelababy បង្ហាញ​ខ្លួន​ស្រស់​ផូរផង់​ក្រោយ​ធ្លាយ​រូបភាព​មិន​សមរម្យ​លើ​កញ្ចក់​ទូរទស្សន៍

  • 2020-04-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ត្រូវ​ធ្លាយ​រូបភាព​សិចស៊ី​ជ្រុល​ដោយ​សារ​រ៉ូប​ឆែក​ខ្ពស់​ពេក​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នោះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Angelababy បាន​បង្ហាញ​ខ្លួន​នៅ​សាធារណៈ​ប្រៀប​ដូច​មិន​មាន​អ្វី​កើត​ឡើង។

បណ្ដាញ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A ចិន​នៅ​តែ​បន្ត​ថត​កម្មវិធី Four Try រដូវ​កាល​ថ្មី។ ដោយ​នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​ទីតាំង​ថត​កម្មវិធី​នេះ ប្រពន្ធ​កំពូល​តារា​សម្ដែង​ប្រុស Huang Xiaoming តែងខ្លួន​សាមញ្ញ  ទម្លាក់​សក់ បង្អួត​ជើង​វែង​ស្រឡូន។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​នៅទី​សាធារណៈ​លើក​ទី ១​របស់​អ្នក​ម្ដាយ​កូន​១ ក្រោយ​ពេល​នាង​លេច​ធ្លាយ​រូបភាព​មិន​សមរម្យ​លើ​កញ្ចក់​ទូរទស្សន៍។ តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មេសា ស្រី​ស្អាត​វ័យ​៣០​ឆ្នាំ បាន​ចូល​លេង​ក្នុង​កម្មវិធី Trump Card ដោយ​នៅ​ទី​នេះ នាង​បាន​ស្លៀ​ក​រ៉ូប​ចិន​ឆែក​ភ្លៅ​ជ្រៅ​ដល់​លើ។ នៅ​ក្នុង​ឈុត​មួយ​ចំនួន គេ​សង្កេត​ឃើញ​ថា រ៉ូប​នេះ​បាន​ធ្វើ​ឲ្យ Baby សិច​ស៊ី​ជ្រុល។

មនុស្ស​ជា​ច្រើន​បាន​រិះគន់​នាង​ថា ចង់​សិចស៊ី​ជ្រុល​ទើប​ឆែក​រ៉ូប​ខ្ពស់​យ៉ាង​នេះ ដ្បិត​​តារា​ស្រី​ដទៃ​នៅ​ក្នុង​កម្មវិធី​ក៏​ស្លៀក​រ៉ូប​ដូច​គ្នា​ដែរ តែ​មិន​បាន​លេច​ក្រោម លេច​លើ​ដូច​នាង​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​តារា​ដែល​មាន​​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ក៏​ដោយ តែ​គ្រាន់​តែ​សម្ដែង​ឈុត​តូច​ក្នុង​កម្មវិធី​ក៏​សម្ដែង​មិន​ចេញ​ដែរ ដោយ​សារ​តែ​រ៉ូប​សិច​ស៊ី​ពេក៕

អានបន្ត៖ ​ តារា​ស្រី​ចិន​ស្អាតម្នាក់ ហុច​ក្រដាស​ជូត​សំបោរ​ឲ្យ​បុគ្គលិក​កាន់ ផ្ទុះ​ការ​រិះគន់

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម