រឿង​ចម្លែក​ទាំង ១០ ដែល​អ្នក​មិនធ្លាប់​ដឹង​ពីប្រទេស​ឥណ្ឌា

  • 2020-04-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពី​ប្រទេសចិន ប្រទេស​ឥណ្ឌា​ជាប្រទេស​ទីពីរ​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ ស្រប ពេល​មានការ​កើនឡើង​នៃប្រជាជន​ជាច្រើន អ្នកប្រហែល​ជាមិនធ្លាប់ដឹង​ទេថាមានរឿង​ចម្លែកជាច្រើន​នៅក្នុង​ប្រទេស​នេះ។ តើ​រឿងអស់​ទាំង​នោះ​មានអ្វី​ខ្លះ?

១. ប្រើប្រាស់​មាសច្រើន​បំផុត​ក្នុង​មួយឆ្នាំៗ

ឥណ្ឌាស្ថិត​ក្នុងចំណោម​អ្នកប្រើប្រាស់មាសច្រើន​បំផុតក្នុង​ពិភពលោក។ បើ​គិត​មក​រយះពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ តម្រូវការ​ជាមធ្យម​សម្រាប់​ប្រជាជន​ឥណ្ឌា​មាន​ចំនួន ៨៣៨ តោន។

២. ប្រាសាទ​មានជាងគេ​បំផុតនៅ​ក្នុង​ពិភពលោក

ប្រាសាទ Padmanabhaswamy ក្នុងរដ្ឋធានី Kerala គឺ Thiruvananthapuram មិនត្រឹមតែ​ជាប្រាសាទ​ហិណ្ឌូដែល​មាន​ជាងគេបំផុត​នៅលើ​ពិភពលោក​ប៉ុណ្ណោះទេ​ ប៉ុន្តែវា​ក៏ជាកន្លែង​សក្ការៈបូជា​ដែលមានជាង​គេ​បំផុត​ផង​ដែរ។ នៅក្នុងឆ្នាំ ២០១១ នាយកដ្ឋាន​បុរាណវិទ្យា​បានបើក​បន្ទប់សម្ងាត់​នៃប្រាសាទ​ដើម្បីពិនិត្យ​មើលវត្ថុ​ដែល​រក្សា​ទុក​នៅខាងក្នុង​និង​បានរកឃើញ​វត្ថុធ្វើ​ពីមាសប្រាក់​និង​ត្បូង​មាន​តម្លៃ​រាប់រយ​លាន​ដុល្លារ។

៣. ព្រះ​ចំនួន ៣៣០ លាន​អង្គ

ប្រជាជន​ឥណ្ឌា ៨០ % ជាសាសនិក​ហិណ្ឌូ​ដែលរាប់​បញ្ចូល​ព្រះចំនួន ៣៣០ អង្គហើយ​ក៏មានអាទិទេព​ខ្លះមិន​ស្គាល់​ឈ្មោះ​តែនៅ​គោរព​ធម្មតា។

៤. បុរស​ម្នាក់​តមអាហារ​រយៈពេល ៨០ ឆ្នាំ

Prahlad Jani ជាព្រះ​សង្ឃ​ជនជាតិ​ឥណ្ឌាម្នាក់​បានអះអាង​ថា​ខ្លួន​តមអាហារ​អស់រយះ​ពេល​៨០​ ឆ្នាំ។ បុរសម្នាក់​នេះ​បាន​និយាយ​ថា ព្រះជា​ម្ចាស់ Amba ជាអ្នក​ជួយ​សង្រ្គោះ​ខ្លួន។

៥. គ្រឿង​តុបតែង​ស្រ្តី​ពេល​រៀបការ​មាន ១៦ មុខ

មានតែ​ការរៀបការ​ហើយតែ​បុ៉ណ្ណោះ​ដែលស្រ្តី​ប្រើប្រាស់​គ្រឿង​អលង្ការ​ទាំង ១៦ ប្រភេទ​ដូចជា លាប​ស្នាម​ក្រហម​នៅ​លើថ្ងាស ការចោះ​ក្រវិល​នៅច្រមុះ​ជាដើម។

៦. រូបសំណាក់​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក

ប្រទសឥណ្ឌា​បានទទួល​នូវ​ឯកំណត់្រា​ខាងសាងសង់​រូបសំណាក់​ខ្ពស់ជាងគេ​បំផុត​នៅក្នុង​ពិភពលោក ១៨២ ម បង្ហាញ​ពី «ការរួបរួមគ្នា»។ រូបសំណាកនេះ​តំណាង​ឲ្យមេដឹកនាំ​ចលនា​ឯករាជ្យ​ឥណ្ឌា លោក Sardar Vallabhbhai Patel ដែល​ត្រូវ​បានគេ​ស្គាល់​ថា​ជា Sardar Patel ។

៧. ពណ៌​កាន់​ទុក្ខគឺ​មិនមែន​ពណ៌ខ្មៅ

មិនដូច​ប្រទេសផ្សេង​នៅជុំវិញ​ពិភពលោក ការកាន់​ទុក្ខនៃការ​បាត់បង់មនុស្ស​ជាទីស្រឡាញ់​តែងប្រើពណ៌ស​តំណាង​ឲ្យ​ចិត្ត​បរិសុទ្ធ គឺ​មិនមែន​ពណ៌ខ្មៅ​ទេ។ សូម្បីតែស្រ្តីដែលបាត់បង់ប្តីហើយ ក៏នៅតែ​ស្លៀកសារី​ពណ៌ស​ទោះ​បី​កន្លង​ទៅបុ៉ន្មាន​ឆ្នាំ​ក៏ដោយ។

​៨. ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​បំផុត​ក្នុង​ពិភពលោក

Bollywood គឺជាក្រុមហ៊ុន​​ឧស្សាហកម្ម​ខ្សែភាពយន្ត​ភាសា​ឥណ្ឌាហិណ្ឌូ​ដែល​មានទីតាំង​នៅ​ទីក្រុង​បុមបៃ​ហើយវា​បាន​ផលិត​ខ្សែ​ភាពយន្ត​ចំនួន ១៨១៣ ក្នុងឆ្នាំ ២០១៨។ នៅឆ្នាំ ២០១២ ្រុកមហ៊ុន​នេះ​ផលិតផល​ភាពយន្ត​លើស​ក្រុមហ៊ុន​ហូលីវូដ។ ពាក្យBollywood កើត​ចេញពី​ការរួម​បញ្ចូល​គ្នា​នៃ​ឈ្មោះ​ល្បី​ឈ្មោះ ២ ទៀត​គឺ Bombay និង Hollywood។

៩. ប្រុសៗ​កាន់ដៃ​គ្នា​នៅទី​សាធារណៈ

សម្រាប់​ប្រទេសឥណ្ឌា​រឿងបែប​នេះ​ជារឿង​ធម្មតាទេ តែនៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​ប្រហែលជា​អាចគិតថា​ការបង្ហាញ​ពី​ផ្លូវ​ភេទ។ ទោះបីជា​យ៉ាងណាក៏​ដោយនៅ​ប្រទេសឥណ្ឌា បើអ្នក​ឃើញ​បែបនេះ​វាជាការ​បង្ហាញពី​មិត្ត​ភាព​តែប៉ុណ្ណោះ។

១០. ចិញ្ចៀន​រៀបការ​ពាក់​នៅលើ​ម្រាម​ជើង

នៅក្នុងរដ្ឋ Tamil Nadu ចិញ្ចៀន​រៀបការ​ត្រូវបាន​ពាក់នៅ​លើ​ម្រាមជើង​ចង្អុល៕

ចុចអានបន្ត៖ រឿងទាំង ១០ មិនគួ​រធ្វើក្នុងប្រទេសទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម