វិធីថែទាំមុខតាមរបៀបអ្នកនៅផ្ទះ គឺខុសដាច់ពីវិធីថែទាំដែលរាល់ដងចេញក្រៅ Make-up
- 2020-04-23 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែទាំមុខតាមរបៀបអ្នកនៅផ្ទះ គឺខុសដាច់ពីវិធីថែទាំដែលរាល់ដងចេញក្រៅ Make-up
ក្នុងរយៈពេលនៃការរក្សាគម្លាតគ្នាពីជំងឺ Covid-19 ក្រៅពីនៅផ្ទះមើលថែគ្រួសារ ឬកូនៗ អ្នកក៏គួរសម្អាតរាងកាយ បន្សុទ្ធជាតិពុលចេញពីស្បែក ដើម្បីឲ្យទន់រលោងនិងសផងដែរ។ ដោយសារតែពេញមួយថ្ងៃនៅផ្ទះ ម្ល៉ោះហើយស្បែកមិនសូវរងភាពកខ្វក់និងផ្សែងដូចរាល់ថ្ងៃនោះទេ។ នេះជាឱកាសបង្កើតឲ្យស្បែកជាមួយការលូតលាស់កោសិកាថ្មី ដោយអ្នកអាចអនុវត្តតាមជំហានខាងក្រោម ហើយលទ្ធផលនឹងឃើញរយៈពេល២សប្ដាហ៍។
**១. រាល់ព្រឹក ផឹកទឹកក្រូចឆ្មាលាយទឹកឃ្មុំ**
ក្រូចឆ្មាពិតជាផ្ដល់គុណប្រយោជន៍ច្រើនដល់ស្បែក ជួយកោសិកាឈាមរត់បានស្រួលផងដែរ។ ចំណែកទឹក និងទឹកឃ្មុំវិញ ពង្រឹងស្បែកក្នុងការផលិតខូឡាជែន។ វីតាមីន C ពីក្រូចឆ្មាជួយបណ្តុះស្បែកឲ្យភ្លឺថ្លា ពន្យារភាពចាស់ បំបាត់ស្នាមអុជខ្មៅថែមទៀត។ ផឹកទឹកក្រូចឆ្មារាល់ព្រឹកមិនត្រឹមល្អសម្រាប់សម្រស់ទេ តែក៏ល្អសម្រាប់រូបរាងកាយអ្នកផងដែរ។
២. ស្រ្កាប់មុខ
ជាទូទៅគេតែងឲ្យដំបូន្មានថា គួរស្រ្កាប់មុខនៅពេលល្ងាច វាល្អចំពោះស្បែកមុខ ព្រោះវាមិនរងឥទ្ធិពលពីពន្លឺព្រះអាទិត្យ។ យ៉ាងណាក៏ដោយ បើជាថ្ងៃឈប់សម្រាកអ្នកមិនចេញទៅក្រៅទេ ពេលវេលាស្រ្កាប់មុខនៅពេលព្រឹកក៏ល្អផងដែរ។ ព្រោះវាជួយជម្រុះចោលកោសិកាចាស់ៗឲ្យអស់ ងាយឲ្យស្បែកមានជីវិតឡើងវិញ។ នៅពេលអ្នកលាបផលិតផលថែរក្សាស្បែកមុខ វាកាន់តែស្រួលស្រូបបានជីវជាតិពីគ្រឿងផ្សំទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។ តែកុំភ្លេច ក្រោយស្រ្កាប់មុខ មិនត្រូវភ្លេចលាបគ្រឿងផលិតផលណាដែលជួយស្បែកឲ្យមានសំណើមនោះទេ។
៣. លាងមុខថ្មមៗ ដោយមិនបាច់ប្រើហ្វូមឡើយ
រាល់ដង អ្នកត្រូវចេញក្រៅដូច្នេះតែងតែ Make-up ម្ល៉ោះហើយនៅពេលលាងជម្រះមុខគឺទាមទារឲ្យប្រើ ២ជំហាន គឺ Remover និង ហ្វូមលាងមុខ។ តែបើអំឡុងពេលនេះ អ្នកនៅផ្ទះមិនចេញទៅណាទេ ស្បែករបស់អ្នកមិនរងឥទ្ធិពលគ្រឿងសំអាងខ្លាំងឡើយ ដូច្នេះអ្នកលាងមុខដោយគ្រាន់តែប្រើទឹកជូតមុខបានហើយ។ ម្យ៉ាងទៀត កុំជូតវាដោយកម្លាំងខ្លាំងៗ ព្រោះនឹងធ្វើឲ្យស្បែកងាយខូចបំផុត។
៤. មុនពេលប្រើម៉ាសភក់ គួរប្រញាប់ធ្វើរឿងមួយនេះសិន
ជាការពិត គេប្រើម៉ាសភក់ដើម្បីកម្ចាត់ធាតុកខ្វក់ដែលនៅកកកុញក្នុងរន្ធញើស ព្រោះវាសម្អាតបានជ្រៅល្អ ព្រមទាំងជួយបន្សុទ្ធស្បែកឲ្យចេញផុតពីភាពខ្មៅជ្រៅរបស់មុនកប់សាច់ផងដែរ។ យ៉ាងណាមិញ បើអ្នកប្រើតិចនិកដោយឆ្ពុងមុខនឹងទឹកក្ដៅសិន មុនលាបម៉ាសភក់នោះវានឹងជួយបើករន្ធញើស ហើយម៉ាសភក់អាចធ្វើការបានល្អ ដើម្បីប្រតិបត្តិការលើស្បែករបស់អ្នកយ៉ាងពិតប្រាកដ៕
អានបន្ត៖ រូបមន្តធ្វើឲ្យស្បែកមុខសខ្ចីក្នុងរយៈពេល២ សប្តាហ៍ ងាយៗធ្វើនៅផ្ទះខ្លួនឯងក៏បាន