អស់​បញ្ហា​ដើម​ដៃ​យារ​ធ្លាក់ ​ចាស់​មុន​អាយុ​ ជាមួយ​ក្បាច់​យោហ្គា​ងាយៗ​ទាំង ៥​​ នេះ

  • 2020-04-22 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​តែ​ស្បែក​មុខ​ទេ​ដែល​ចេះ​យារ​ធ្លាក់​ សូម្បី​តែ​ស្បែក​ដៃ​ក៏​អាច​មាន​ស្នាម​ជ្រីវជ្រួញ​ និង​មាន​សភាព​យារ​ធ្លាក់​ដូចគ្នា​ បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ថែ​ទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​។ លើស​ពី​នេះ​ ភាព​យារ​ធ្លាក់​នៃ​ស្បែក​ដៃ​គឺ​ជា​បញ្ហា​រំខាន​មួយ​សម្រាប់​មិត្ត​នារី​ៗ តួយ៉ាង​ដូច​ជា​លំបាក​ក្នុង​ការ​ជ្រើស​រើស​សម្លៀកបំពាក់ និង​បញ្ហា​ចាស់​មុន​អាយុ​​ដែល​អាច​ឈាន​ដល់​ការ​បាត់បង់​ទំនុក​ចិត្ត​ក៏​មាន។ ដូចនេះ បើ​អ្នក​សង្កេត​ឃើញ​ថា​ស្បែក​ដៃ​របស់​អ្នក​ធំ​ និង ងាយ​យារ​ធ្លាក់​ គប្បី​ឆ្លៀត​ពេល​ទំនេរ​នៅ​ផ្ទះ​ដើម្បី​អនុវត្ត​នូវ​ក្បាច់​យោហ្គា​ងាយៗ​ទាំង​ ៥ ​នេះ កុំ​បី​បង្អង់​យូរ៖

រូបតំណាង

**១. Upward-Facing dog**

រូបតំណាង

ក្បាច់នេះមាន​នាទី​ជួយ​ឲ្យ​ដៃ​របស់​អ្នក​មាន​កម្លាំង​ រឹងមាំ និង​ តឹងណែន​ល្អ​។ អ្នក​អាច​ធ្វើ​ការ​បន្ថែម​នូវ​ក្បាច់​ Vinyasa នេះ​នៅ​ក្នុង​លំហាត់​ប្រាណ​របស់​អ្នក​ជា​ប្រចាំ និង ព្យាយាម​អនុវត្ត​វា​ឲ្យ​បានពី​​ ៥ទៅ​១០​ដង​ក្នុង​មួយ​ថ្ងៃ។​

២. Chaturanga Dandasana

រូបតំណាង

ក្បាច់​នេះ​ជំនួយ​ពិសេស​​ដល់​លំនឹង​ដង​ខ្លួន​ និង​ កម្លាំង​ដៃ​ ​ធ្វើ​ឲ្យ​អ្នក​ចេះ​ប្រើ​ប្រាស់​នូវ​សាច់ដុំ​ដើម​ដៃ​ដើម្បី​រក្សា​លំនឹង​ និង កែង​ដៃ​សម្រាប់​រុញ​ខ្លួន​ឡើង​ពី​ដី។

៣. Downward-Facing dog

រូបតំណាង

Downward-facing dog គឺ​ជា​ក្បាច់​មួយ​ដែល​អ្នក​ហាត់​យោហ្គា​ចូលចិត្ត​សឹង​គ្រប់​គ្នា​ ព្រោះ​វា​ជា​ក្បាច់​មូលដ្ឋាន​ដែល​ត្រូវ​បាន​ហាត់​ច្រើន​ជាង​ក្បាច់​ដទៃ​ៗ​ទៀត។​ អត្ថប្រយោជន៍​របស់​ក្បាច់​នេះ​គឺ វា​ជួយ​ពន្លាត​សរសៃ​ពេញ​មួយ​ដង​ខ្លួន ជាពិសេស​ធ្វើ​ឲ្យ​សាច់​ដុំ​ដៃ ​និង ​ជើង​​រួម​តូច​ មើល​ទៅ​មាន​លក្ខណៈ​ស្រលន​ស្អាត។ ​

៤. Yogi Pushups​ (អាវ៉ង់)

រូបតំណាង
រូបតំណាង

ក្បាច់​នេះ​មាន​លក្ខណៈ​លំបាក​បន្តិច​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​រៀន​ហាត់​យោហ្គា​ដំបូង​ តែ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្រោយ​ហាត់​បាន​មួយ​រយៈ​។ ក្បាច់​នេះ​មាន​គុណប្រយោជន៍​ដល់​រាង​កាយ​ទាំង​មូល​តែ​ម្ដង និង​ជាពិសេសធ្វើ​ឲ្យ​​ផ្នែក​ដើម​ដៃ​មាន​សភាព​រឹងមាំ និង​តឹង​ណែន​ មិន​ងាយ​យារធ្លាក់។ អ្នក​អាច​ហាត់​វា​ពី​ ៥ទៅ១០​ដង​ក្នុង​១​ថ្ងៃ​ នៅ​ក្នុង​លំហាត់​ប្រាណ​ជា​ប្រចាំ​​របស់​អ្នក។​​

៥. Plank

រូបតំណាង

ក្បាច់​ចុង​ក្រោយ​នេះ​តម្រូវ​ឲ្យ​ប្រើ​ឆ្អឹង​ដៃ ដើម​ទ្រូង​ ខ្នង និង ស្មា តែ​ផ្ដោត​លើ​​កម្លាំង​ដៃ​ខ្លាំង ព្រោះ​វា​មាន​នាទី​ជួយ​ឆ្អឹង​ដៃ​​ និង សាច់​ដុំ​ដៃ​រឹង​មាំ​ ព្រមទាំង​ធ្វើ​ឲ្យ​ស្បែក​ដៃ​រួម​តូច​ កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​​ ស្បែក​យារធ្លាក់៕​

រូបតំណាង

ចុចអានបន្ត៖ - ​ឈាន​ចូល​ខ្ទង់ ៣០ ក៏​នៅឃើញក្មេង​ដែរ បើ​ចេះ​រើស​ម៉ូដ​សក់ឱ្យត្រូវ​តាម​គន្លឹះ​ទាំង​នេះ

ប្រភព៖ doyou ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម