ទុកប្រើរាប់ខែ! ម៉ាសបិទក្រោមភ្នែកតាមរូបមន្ត ៣មុខងាយធ្វើខ្លួនឯង

  • 2020-04-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ទាំងអស់​គ្នា​​ ថ្ងៃ​នេះ​​កញ្ញា​ សូម​ណែនាំ​ពី​របៀប​ធ្វើ​ម៉ាស​បិទ​ក្រោម​ភ្នែក​នៅផ្ទះដោយ​ខ្លួន​ឯង​ សម្រាប់​ទុក​ប្រើ​ពេល​ណា​ក៏​បាន​ ដើម្បី​ថែរក្សា​សម្រស់​ផ្ទៃ​ក្រោមភ្នែកឲ្យ​ស្រស់​ស្អាត។ ប៉ុន្តែ​​មុន​នឹង​ចាប់​បិទ​ម៉ាស​ អ្នក​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ផង​ដែរ។ ​តោះ​! ​ឥឡួវ​យើង​ទៅ​ដឹង​របស់​ងាយ​ៗ ដែល​គួរ​មាន​ដូច​ជា​៖ ​​​​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

១. ម៉ាស​ទឹក​អង្ករ​

​ត្រង​យក​​ទឹក​អង្ករ​ (យក​ទឹក​ទី២)​ ដាក់​ដប​ រក្សា​ទុក​ក្នុង​ទូ​ទឹក​កក។​ ពេល​ទឹក​អង្ករ​ត្រជាក់​ហើយ​ យក​សំឡី ឬ​​ក្រណាត់​ស្ដើង​ជ្រលក់​ទឹក​អង្ករ​ ហើយ​បិទ​ក្រោម​ភ្នែក ​និង​ទុក​រយៈ​ពេល​ប្រមាណ​ ១៥​ ទៅ​ ២០​នាទី​​។ អនុវត្ត​បែបនេះ​​នៅ​ពេល​ព្រឹក​ និង​យប់​ រៀងរាល់​ថ្ងៃ​ រយៈ​ពេល​ ២ខែទៅ​ ៣ខែ អ្នក​នឹង​ឃើញ​លទ្ធផល​​យ៉ាង​ពេញ​ចិត្ត​។ វិធី​នេះ ងាយស្រួល​ជាង​គេ​ មិន​ចាំបាច់​ពេល​ធ្វើ​យូរ​។

២. ម៉ាស​ត្រសក់

យក​ត្រសក់​មួយ​ផ្លែ​ចិត​ជា​ចំណិត​ៗ ហើយ​ដាក់​​ក្នុង​ម៉ាស៊ីន​ក្រឡុក ជាមួយ​ទឹក​បន្តិច រួច​ក្រឡុក​ឲ្យ​ម៉ត់។ ដួស​ដាក់​ចាន​តូច​មួយ​ហើយ​យក​ទៅ​ក្លាសេ​ទូ​ទឹក​កក​ឲ្យ​បាន​ ៣០នាទី។ បន្ទាប់​មក​អាច​យក​សំឡី​ ឬ​ក្រណាត់​ស្ដើង​មក​ជ្រលក់ រួច​យក​មក​បិទ​ក្រោម​ភ្នែក​ថ្នមៗ និង​ទុក​ពី​ ១៥​ទៅ ២០​នាទី សឹម​លាង​សម្អាត។ អ្នក​អាច​ធ្វើ​វា​បាន​ជា​រៀង​រាល់​ថ្ងៃ ឬ​៣ដង​ក្នុង​មួយ​អាទិត្យ​។

៣. ម៉ាស​ប្រទាល​កន្ទុយ​ក្រពើ ជាមួយ​ស៊ុត​ផ្នែក​ពណ៌ស​​

យក​ស៊ុត​ផ្នែក​ពណ៌​ស​មួយ​ស្លាប​ព្រា​ និង​ប្រទាល កន្ទុយ​ក្រពើ​មួយ​ស្លាប​ព្រា កូរ​ឲ្យ​ចូល​គ្នា​សព្វ​ល្អ រួច​យក​មក​ម៉ាស្សា​ក្រោម​ភ្នែក​ថ្នមៗ។ ទុក​ពី​១០ ទៅ ១៥​នាទី សឹម​លាង​ចេញ។ វិធី​នេះ​អាច​ធ្វើ​បាន ៣​ដង​ក្នុង​មួយ​សប្ដាហ៍។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម