រាង​​ស្អាត​​ដូច​​ប្រាថ្នា​ ឲ្យ​តែចេះ​ជ្រើស​រើស​របប​អាហារ​តាម​​ប្រភេទ​នៃ​​រាងកាយ​

  • 2020-04-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ស្តង់​ដារ​នៃ​រូប​​​រាង​កាយ​របស់​មនុស្ស ​ជាទូទៅ​មាន​​​ការ​កំណត់​៤​ប្រភេទ​ផ្សេង​គ្នា​ដូច​ជា រាង​ចតុកោណកែង រាង​ផ្លែ​ប៉ោម រាង​ផ្លែ​ព័រ និង​រាង​នាឡិកា​​ដី​ខ្សាច់។ អ្នក​ដឹង​អត់​ថា ការ​​​តម​អាហារ​​​ឲ្យ​បាន​ត្រឹម​ត្រូវ ទៅ​តាម​ប្រភេទ​នៃ​​​រូបរាង​កាយ​​របស់​ខ្លួន​ ពិត​ជា​ធ្វើ​ឲ្យ​​នៅ​តែ​អាច​ថែ​រក្សា​​រាង​កាយ​ និង​​​គ្មាន​​ថ្ងៃ​​​​ធាត់​ឡើយ។ នេះ​ដោយ​ហេតុ​ថា អ្នក​ខ្លះ​​​ធាត់​នៅ​ត្រង់​កន្លែង​ក្បាល​ពោះ​ ហើយ​ខ្លះ​ទៀត​ធាត់​នៅ​តែ​ដើម​ដៃ​ ត្រគាក​​ឬ​ភ្លៅ​​​ជា​ដើម ដូច្នេះ​​​ហើយ​បាន​ជា​ពេល​ខ្លះ​ អ្នក​ឆ្ងល់​ថា​ ធ្វើ​យ៉ាង​ម៉េច​​​ក៏​មិន​ស្រក​ដែរ ​ហើយ​នេះ​គឺ​​ព្រោះ​តែ​​អ្នក​មិន​បាន​ដឹង​ពី​របៀប​តម​​​ដែល​រាង​កាយ​​អ្នក​ត្រូវ​ការ។

ប្រភេទ​ទី​១៖ រាង​ចតុកោណ​កែង

​​​​​លក្ខណៈ​នៃ​រូបរាង៖ តាំង​ពី​​ផ្នែក​ស្មា ​រហូត​ដល់​​ផ្នែក​ត្រគាក គឺ​​ត្រង់​ស្មើ។

អាហារ​ដែល​ត្រូវ​ញ៉ាំ៖ អ្នក​ដែល​​មាន​រាង​កាយ​ប្រភេទ​ទី១ មិន​​​សូវ​​ឡើង​ទម្ងន់​​​​​ងាយៗ​នោះ​​​ទេ ប៉ុន្តែ​យ៉ាង​ណា​អ្នក​នៅ​​តែ​ត្រូវ​ជ្រើស​រើស អាហារ​ដែល​ល្អ​ចំពោះ​រាង​កាយ ដូច​​ជា​សាច់​ត្រី ​គ្រាប់​ធញ្ញជាតិ ជា​ពិសេស​​​​​គឺ​បន្លែ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់។

អាហារ​ដែល​​ត្រូវ​ជៀស៖ អាហារដែល​​មាន​ជាតិ​ស្ករ​ច្រើន​ និង Fast Food ព្រោះ​វា​​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​យ៉ាង​ងាយ។

ប្រភេទ​ទី​២៖ រាង​ផ្លែ​ព័រ

លក្ខណៈ​នៃ​រូបរាង៖ ផ្នែក​​ត្រគាក​រី​ក​សាយ​ធំ​ហួស​​ចង្កេះ​​​​​ខ្លាំង ហើយ​​ភ្លៅ​ក៏​ធំ​ដែរ។ មនុស្ស​ស្រី​​ណា​ដែល​មាន​រូប​រាង​ដូច​ប្រភេទ​ទី​២​ គឺ​​​​ពិបាក​​ក្នុង​ការ​ធ្វើ​​​ឲ្យ​ស្រក​​នៅ​ត្រង់​ផ្នែក​​ទាំង​នេះ ​ជាង​អ្នក​ដែល​មាន​រាង​​ដទៃ​ទៀត។​

អាហារ​ដែល​ត្រូវ​ញ៉ាំ៖ ​សាច់​សត្វ សាច់​ត្រី ហើយ​ផ្លែ​ឈើ​ដែល​ល្អ​បំផុត​​មាន​ដូច​ជា ឪឡឹក ​ម្នាស់ ព្រោះ​​វា​អាច​ជួយ​កម្ចាត់​ជាតិ​ពុល នៅ​ក្នុង​រាង​កាយ។

អាហារ​ដែល​​ត្រូវ​ជៀស៖ អាហារ​ដែល​មាន​ជាតិ​សូដ្យូម​និង​អំបិល​​ច្រើន ដូច​ជា​នំបុ័ង មី Pasta និង​ បាយ (គួរ​ញ៉ាំ​បាយ​អង្ករ​សម្រូប)។

ប្រភេទ​ទី​៣៖ រាង​​ផ្លែ​ប៉ោម

លក្ខណៈ​នៃ​រូបរាង៖ មាន​ស្មា​ធំ ​​ចង្កេះ​ត្រង់​ស្មើ​​ជា​មួយ​ត្រគាក និង​ដុះ​​ក្បាល​ពោះ ប៉ុន្តែ​​​មាន​ជើង​តូច។ ​ម្យ៉ាង​វិញ​ទៀត​ខ្លាញ់​ដែល​កកកុញ​​ត្រង់​ក្បាល​ពោះ​ អាច​បង្ក​ជា​បញ្ហា​ដល់​ ក្រលៀន លំពែង សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម​ និង​​អាច​​​បង្ក​​ទៅ​ជា​ជម្ងឺ​មហារីក​សុដន់​ផង​ដែរ។

អាហារ​ដែល​ត្រូវ​ញ៉ាំ៖ អ្នក​​​គួរ​បែង​ចែក​អាហារ​ ដោយ​ញ៉ាំ​​៥ទៅ៦​ដង​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់ ប៉ុន្តែនៅ​​ក្នុង​បរិមាណ​តិច​​បំផុត។ ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​​មាន​ជាតិ​សរសៃ​ច្រើន បន្លែ ផ្លែ​ឈើ​ស្រស់ វីតាមីនC និង​ទឹក​ដោះ​គោ​ដែល​មិន​ធ្វើ​ឲ្យ​​ធាត់។

អាហារ​ដែល​​ត្រូវ​ជៀស៖ អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន នំប៉័ង​ Fast Food ជាដើម។

ប្រភេទ​ទី​៤៖ រាង​រាង​នាឡិកា​​ដី​ខ្សាច់​

លក្ខណៈ​នៃ​រូបរាង៖ ​រាង​​បែប​នេះ​ស្រីៗ​តែង​ប្រាថ្នា​ចង់​បាន​ ព្រោះ​មាន​ចង្កេះ​តូច ​មាន​ដើមទ្រូង​ស្អាត និង​មាន​ត្រគាក​រីក​សាយ​ល្មម ​ប៉ុន្តែ​​ចំណុច​​ដែល​ខ្វះ​ខាត​នោះ​គឺ​​សាច់​ដុំ។

អាហារ​ដែល​ត្រូវ​ញ៉ាំ៖ បន្លែ​ ផ្លែឈើ គ្រាប់​ធញ្ញជាតិ អាហារ​គ្មាន​ជាតិ​ផ្អែម។​​

អាហារ​ដែល​​ត្រូវ​ជៀស៖ អាហារ​ដែល​​មាន​ជាតិ​ស្ករ​និង​ខ្លាញ់​ច្រើន នំប៉័ង​​​ម្សៅ​ស...។

ចុចអានបន្ត៖

​​​

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម