ប្រើផលិតផលមិនខ្ជះខ្ជាយលុយ កុំភ្លេចរកធាតុផ្សំ ៤ មុខនេះ

  • 2020-04-21 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផលិតផល​ថែរក្សា​ស្បែក ត្រូវ​បាន​ផ្សំឡើង​ពី​​សារធាតុ​ជា​ច្រើន​មុខ​រាប់​មិន​អស់​។ ក្នុង​នោះ​មាន​ទាំង​​បែប​ធម្មជាតិ​និង​​វិទ្យាសាស្រ្ត។ ដើម្បី​​ទទួល​បាន​​លទ្ធផល​ផល​ជា​ទី​គាប់​ចិត្ត មិត្ត​ៗ​នារី គួរ​ចេះ​ជ្រើស​រើស​ផលិតផល​ណា​ ដែល​មាន​ផ្ទុក​នូវ​សារធាតុ​៤ មុខ​នេះ​។

១. Glycolic Acid (AHA)

រាល់​ផលិតផល​ដែល​មាន​សារធាតុ AHA ​ មាន​តួនាទី​ចូល​ទៅ​​ជម្រុះ​ចេញ​នូវ​កោសិកា​ចាស់ៗ ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង ក្មេង​ជាង​វ័យ។ Glycolic Acid អាច​ជួយ​ស្រោច​ស្រង់​ស្បែក​ចេញ​ពី​បញ្ហា​នានា ដែល​បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ឲ្យ​​លុប​បំបាត់​​ស្នាម​អុជ​ខ្មៅ ស្នាម​មុន និង​ធ្វើ​ឲ្យ​ស្បែក​មុខ​មើល​ទៅ​ស្រស់​ថ្លា​ មាន​សុខភាព​ល្អ​។

២. វីតាមីន C

​វីតាមីន C អាច​ជួយ​ការពារ​និង​លុប​បំបាត់​ស្នាម​អុជ​ផ្សេងៗ​នៅ​លើ​ស្បែក​។ នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ផលិតផល​ ដែល​មាន​វីតាមីន​ C រាល់​ថ្ងៃ វា​ក៏​អាច​ជួយ​ជំរុញ​នូវ​ការ​​ផលិត​ខូឡាជែន​របស់​ស្បែក ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន មិន​ងាយ​ជ្រួញ​។

៣. Retinol

Retinol ពិត​ជា​សារធាតុ​សំខាន់ ដែល​មាន​នាទី​ប្រឆាំង​នឹង​ភាព​ចាស់ ជួយ​ជម្រុះ​កោសិកា​ងាប់ៗ បណ្តុះ​កោសិកា​ថ្មី​ឡើង​វិញ ថែម​ទាំង​ធ្វើ​ឲ្យ​សាច់​មុខ​ម៉ដ្ឋ​ភ្លឺ​រលោង​ផង​ដែរ។

៤. Ceramide

Ceramide អាច​ជួយ​ជួសជុល​និង​កែ​ខៃ​ស្បែក​មុខ​ដែល​មាន​បញ្ហា​។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ​នេះ​ជា​ប្រចាំ នោះ​ស្បែក​របស់​អ្នក នឹង​មាន​សំណើម ស្រស់​ថ្លា​បែប​ធម្មជាតិ​ មាន​សុខភាព​ល្អ​។ ​​​

ចុចអានបន្ត៖ ២០ សន្លឹក ឃើញហើយលែងចង់ហ៊ានកុម្ម៉ង់ខោអាវតាមអនឡាញទៀត

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម