​គួរគិត​ឡើង​​​វិញ! បើ​​​​នៅលីវ​​​​យូរ​​​ឆ្នាំ​ ​​មិន​​ហ៊ាន​ទទួល​យក​​ស្នេហា​​ព្រោះ​តែខ្លាច​ការ​​​បែក​​បាក់​

  • 2020-04-21 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​​​នៅ​ពី​​ក្មេង​​​​​មិន​​ទាន់​​ដឹង​​​ក្តី ​​ទទួល​​ស្គាល់​​ថា​​​​​​​​​​​​ការ​​មិន​​ប្រឡូក​​ប្រឡាក់​​​​​ជាមួយ​​ស្នេហា​ វា​ជា​​រឿង​​ត្រឹម​ត្រូវ​។ ពេល​​ឈាន​​​ចូល​​ដល់​​​​​​​​​​វ័យ​ខ្ទង់​​២០​ឆ្នាំ​​ ​ខ្ញុំ​​នៅ​​តែ​​មិន​​​​ខ្វល់​ខ្វាយ​​ពី​​ស្នេហា​​​​​​​​​​​​​​​ដដែល​​ ព្រោះ​​​​ខ្ញុំ​​ឲ្យ​​​​តម្លៃ​​លើ​​លើ​ការ​​​​សិក្សា និង​​កិច្ចការ​​ផ្ទាល់​​ខ្លួន​ច្រើន​​ជាង​។ ​​ឥលូវ​​នេះ​​​​​​ចូល​​​ដល់​​វ័យ​ជាង​​​​​​​​​២០​​​ឆ្នាំ​​ហើយ​ ​នៅ​ក្នុង​ចិត្ត​គិត​​ចង់​​មាន​​​​ស្នេហា​​​ខ្លះ​ដែរ តែ​​ខ្ញុំ​​​នៅ​​​ភ័យ​ខ្លាច​ច្រើន​ណាស់។ ខ្ញុំ​​​​បាន​​ឃើញ​​មិត្តភ័​​​​ក្តិ​ បង​ស្រី និង​​​​​មនុស្ស​​នៅ​​​ជុំវិញ​​ខ្លួន ធ្លាប់​​​ឈឺចាប់ ខូច​ចិត្ត​ ដោយ​សារ​​ស្នេហា ទើប​​​មិន​ហ៊ាន​​​បើក​​​បេះដូង​​​​សាក​ល្បង​​ទទួល​យក​​នរណា​ម្នាក់​​​ ។ ​រហូត​​​មាន​​​​​ថ្ងៃ​មួយ​​ពួក​​គាត់​​​បាន​​និយាយ​​ប្រាប់​ខ្ញុំ​​​​ "កុំ​​រំពឹង​​​​ទុក​​ថា​​​​​ស្នេហា​​​ដំបូង​​អាច​​​​នឹង​​ឋិតថេរ​​ជា​​រៀង​​រហូត​​ កុំ​​ខ្លាច​​​​ការ​​បែក​​បាក់​ ព្រោះ​​​​​វា​​​ជា​​បទពិសោធន៍​​​ដ៏​ល្អ​​ និង​​ជា​​​​ការ​​បើក​​​ផ្លូវ​​ឲ្យ​​​​ខ្លួន​​ឯង ដើម្បី​ជួប​​​ស្នេហា​​ពិត​​​ដូច​ជា​​ពួក​​គាត់​​សព្វ​​ថ្ងៃ​នេះ។​"

រូបតំណាង

​​​​​​​​​​​ក្រោយ​​​​បែក​បាក់​​ស្នេហា សម្ងំកើត​​​ទុក្ខ ទឹក​​ភ្នែក​​ហូរ​ទប់​មិន​​ឈ្នះ​​​ជា​​រឿង​​​ធម្មតា សំខាន់​​អ្វី​​​​ដែល​​​ត្រូវ​ធ្វើ​​បន្ទាប់​ គឺ​ជូត​​ទឹក​​​ភ្នែក​​​ចេញ​ឲ្យ​អស់​​​ ឈរ​​ឲ្យ​មាំ​ ញញឹម​​ឲ្យ​​ស្អាត។ បើ​​​ធ្វើ​​បាន​ពិត​​មែន​​ បញ្ជាក់​​ថា​អ្នក​​ជា​មនុស្ស​​រឹងមាំ អាច​ជម្នះ​​​ក្តី​ឈឺចាប់​​គ្រប់​​យ៉ាង ហើយ​​ទោះ​បី​មាន​លើក​​ក្រោយ​ម្តង​ទៀត ការ​​ឈឺចាប់​​​​​នឹង​ត្រូវ​កាត់​​បន្ថយ​ច្រើន​​​​​ មិន​​ខ្លាំងក្លា​ដូច​ជា​​ពេល​​ដំបូង​ឡើយ​​ ព្រោះ​​អ្នក​បាន​ចាត់​ទុក​វា​​​​ជា​​​បញ្ហា​​​សាមញ្ញ​​​ ដែល​​​​​​អ្នក​មាន​​ស្នេហា​​ទាំង​អស់​មិន​អាច​​គេច​​ផុត។

រូបតំណាង

មួយ​​​វិញ​ទៀត​​​ អ្នក​​អាច​រៀន​​ពី​​កំហុស​​ដែល​​បាន​​សាង​​​​ជាមួយ​​ស្នេហា​​ចាស់ ដើម្បី​​យក​​មក​កែប្រែ​​​​ឲ្យ​​ល្អ​ប្រសើរ​​​​ជាមួយ​​ដៃគូ​​ថ្មី នោះ​អ្នក​នឹង​​​​ស្វែង​​យល់​​កាន់​តែ​​ច្បាស់​ និង​​អាច​​​ការពារ​​​មិន​ឲ្យ​​បញ្ហា​​កើតឡើង​ដោយ​​ដើរ​​តាម​​ដាន​​ចាស់​ដដែលៗ​នោះ​​ទេ។

អ្នក​​ដឹង​​អត់​ថា​​ ​ការ​​​បែក​បាក់​​ស្នេហា​ ​អាច​​​​​ធ្វើ​​ឲ្យ​អ្នក​​ចេះ​​សង្កេត​​​មើល​​​ចរិត​​មនុស្ស​បាន​​​ល្អ​ជាង​មុន។ គ្រាន់​​តែ​​​សម្លឹង​​​​ឃើញ​កាយវិការ ស្តាប់​​ពាក្យ​​សម្តី ក៏​អាច​​វាយ​​តម្លៃ​ថា​ម្នាក់​នោះ ជា​​មនុស្ស​​ប្រភេទ​ណា​​ដែរ។ អ្នក​​​បាន​បង្រៀន​​ខ្លួន​​ឯង​​ដោយ​មិន​​ដឹង​ខ្លួន ​ពី​​វិធី​​សាស្រ្ត​​​​ត្រឹម​ត្រូវ​ ក្នុង​ការ​​​ជ្រើសរើស​មនុស្ស។ បន្ទាប់​​ពីជួប​​រឿង​រ៉ាវ​​ឈឺ​ចាប់ អ្នក​​​នឹង​​​ស្រលាញ់​​​​​​ឲ្យ​​តម្លៃ​ខ្លួន​ឯង​​​​កាន់​​​តែ​​ច្រើន​ មាន​គំនិត​​ចាស់​​ទុំ​​ មាន​​ហេតុផល លែង​​​ពុះ​​កញ្ជ្រោល​​ខ្លាំង​​​ដូច​គ្រា​ដំបូង​។

រូបតំណាង

កាល​ណា​​​​បែក​ហើយ​បែក​​​​ទៀត រហូត​​​បាន​ជួប​​មនុស្ស​​ថ្មី​ ដែល​​ស័ក្តិសម​​​ស្រលាញ់​​​គ្នា​គ្មាន​ព្រំដែន​ អ្នក​​នឹង​​បន្ត​​ទំនុក​​ចិត្ត​ ជឿ​ជាក់​​ថា​​ស្នេហា​ពិត​​ គឺ​មាន​​មែន​លើ​លោក​នេះ​ ​ហើយ​ថែម​​ទាំង​​​​ចង់​ចែក​​​រំលែក​​​ បទពិសោធន៍​​​ដ៏​ល្អ​ ទៅ​កាន់​​​អ្នក​ដែល​លីវ​​នៅ​​យូរ​​​ទាំង​អ​ស់​គ្នា ត្រូវ​ក្លាហាន បើក​ចិត្ត​ឲ្យ​​​​​​ទូលាយ​​​ ហ៊ាន​​​ប្រឈម​​នឹង​ការ​​បែក​បាក់ ​ ​រៀន​មើល​​មនុស្ស​​ឲ្យបាន​ច្រើន មុន​ជ្រើសរើស​ជា​គូ​ជីវិត ដើម្បី​​​កុំ​ឲ្យ​មាន​​វិប្បដិសារី ៕

រូបតំណាង

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី