តារា​ស្រី​ចិន​ស្អាតម្នាក់ ហុច​ក្រដាស​ជូត​សំបោរ​ឲ្យ​បុគ្គលិក​កាន់ ផ្ទុះ​ការ​រិះគន់

  • 2020-04-16 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ និង​សម្ដែង​ស្រី​ចិន​កំពុង​មាន​ប្រជាប្រិយភាព Yang Chaoyue កំពុង​រង​ការ​ស្ដី​បន្ទោស​ជា​ខ្លាំង​ក្រោយ​សកម្មភាព​ហុច​ក្រដាស​ជូត​សំបោរ​ឲ្យ​បុគ្គលិក​ប្រុស​ម្នាក់​កាន់ ក្រោយ​ខ្លួន​បាន​ជូត​ច្រមុះ​ហើយ។

បណ្ដាញ​ព័ត៌មាន News បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កំពុង​ថត​រឿង តារា​សម្ដែង​ និង​ចម្រៀង​ស្រី​ទើប​រះ Yang Chaoyue បាន​សុំ​ក្រដាស​ពី​ជំនួយការ​របស់​ខ្លួន។​ បន្ទាប់​មក ក្រោយ​ពេល​ជូត​សំបោរ​រួច នាង​ក៏​ហុច​ក្រដាស​នេះ​ឲ្យ​ទៅ​បុគ្គលិក​ប្រុស​នេះ​វិញ។

សកម្មភាព​ខាង​លើ​របស់​ស្រី​ស្អាត​អាយុ ២១​ឆ្នាំ​បាន​ធ្វើ​ឲ្យ​គេ​វាយ​តម្លៃ​ថា នាង​ស្អាត​តែ​សម្រស់​ខាង​ក្រៅ​ទេ តែ​ចរិត​ខាង​ក្នុង​រលួយ​អស់​ហើយ។ សកម្មភាព​សុភាព​រាបសារ​ដែល​នាង​តែង​បង្ហាញ​លើ​ឆាក​នោះ​ក៏​ប្រហែល​ជា​គ្រាន់​តែ​ការ​សម្ដែង​ដែរ។ ទស្សនិកជន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ទើប​តែ​ចូល​សិល្បៈ​ទេ តែ​ Chaoyue លេង​ចរិត​ដូច​កំពូល​តារា ធ្វើ​ឲ្យ​គេ​មើល​មិន​ចូល​ភ្នែក។

នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​ ស្រី​ស្អាត​កើត​ឆ្នាំ១៩៩៨ ត្រូវ​គេ​រិះគន់​ដោយ កាល​ពី​ទើប​ជាប់​ក្នុង​កម្មវិធី Produce 101 នាង​ត្រូវ​គេ​បក​អាក្រាត​ថា​ មាន​ស្ទីល​រស់​នៅភ្លើតភ្លើន​ពី​ក្មេង និង​លេង​ចរិត​ព្រះ​នាង​ជា​ដើម។

ថ្ងៃ​ទី ១៧ ខែ​មីនា​ ឆ្នាំ២០១៩ នាង​បាន​វ៉ាមុខ​តារា​រៀម​ច្បង​ជា​ច្រើនដូច​ជា Yang Mi, Liu Yifei, Angelababy​ ក្នុង​ការ​គ្រង​តំណែង​តារា​ស្រី​ចិន​ស្អាត​ដាច់​គេ ជ្រើស​រើស​ដោយ TC Candler៕

អានបន្ត៖ ​ Fan Bingbing ត្រូវ​អតីត​អ្នក​គាំទ្របដិសេធ​រក​ស៊ី​ជាមួយ ទាំង​ពី​មុន​ហៅ Idol ពេញ​ៗ​មាត់

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម