បើនឹកម៉ែខ្លាំង! សូមមើលរឿងដ៏កម្សត់នេះសិន បង្ហាញពីទឹកចិត្តម៉ែដ៏មហិមាដើម្បីកូន
- 2020-04-14 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើនឹកម៉ែខ្លាំង! សូមមើលរឿងដ៏កម្សត់នេះសិន បង្ហាញពីទឹកចិត្តម៉ែដ៏មហិមាដើម្បីកូន
ទីបំផុតភាពយន្តខ្នាតខ្លីរឿង "ម៉ែខ្ញុំ ម៉ែគេ" ដែលឆ្លុះបញ្ចាំងពីជីវិតរបស់អ្នកម្ដាយកម្សត់ ក្នុងជីវភាពក្រីក្រម្នាក់ បានចេញជាសាច់រឿងពេញលេញហើយ បន្ទាប់ពីការផ្សព្វផ្សាយសាច់រឿងសង្ខេបខ្លីៗនៅក្នុងវីដេអូ Trailer មួយកាលពីសប្ដាហ៍មុន។
ក្នុងឱកាសចូលឆ្នាំខ្មែរឆ្នាំនេះ ស្របពេលដែលមានជំងឺរាតត្បាត កូវីដ ១៩ មានមនុស្សភាគច្រើន ត្រូវនៅឆ្ងាយពីស្រុកកំណើតមួយរយៈ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ក្រៅពីទាក់ទងតាមទូរសព្ទ ឬវិធីនានា ឆ្លៀតឱកាសនេះ អ្នកអាចចំណាយពេលខ្លះ នឹករលឹក និងដឹងគុណអ្នកមានគុណ ពិសេសអ្នកម្ដាយ តាមរយៈការទស្សនាវីដេអូខ្លីនេះ ដើម្បីរំលឹកពីអនុស្សាវរីយ៍ ដែលម៉ែបានលះបង់យ៉ាងធំធេង ទម្រាំកូនៗមានថ្ងៃនេះ។
ចុចមើលវីដេអូសាច់រឿងទាំងស្រុង រឿង "ម៉ែខ្ញុំ ម៉ែគេ" ដូចតទៅ៖
សូមជម្រាបថា នេះជាសាច់រឿងពិត ដែលបង្កប់នូវសារអប់រំ ប្រវត្តិដ៏រំជួលចិត្ត ការលះបង់ដ៏ធំធេងរបស់អ្នកម្ដាយគ្រប់រូបដែលមានចំពោះកូនៗ។ ជាការពិត អ្នកម្ដាយណាក៏ស្រឡាញ់កូនៗ និងចង់ឃើញកូនៗ មានជីវិតរស់នៅល្អប្រសើរ និងមានការអប់រំខ្ពស់។
អ្នកម្ដាយក្នុងសាច់រឿងនេះ ទោះបានឆ្លងកាត់លំបាក វេទនា និងបានដើរតួជាម្ដាយផង និងជាឪពុកផង ក៏នាងនៅតែប្រឹងប្រែង ជ្រោងជីវភាពគ្រួសារ និងជីវិតកូនដោយក្ដីស្រឡាញ់ និងពេញចិត្តលះបង់។