ចូលឆ្នាំខ្មែរ មកសាកធ្វើម្ហូប២មុខនេះហូបជុំគ្នាជាមួយគ្រួសារ ធានាថាជាប់ចិត្ត

  • 2020-04-13 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ​បើ​​អ្នក​មាន​បំណង​ចង់​សាក​ធ្វើ​អាហារ​ដើម្បី​ពិសា​ជុំ​គ្នា​ជាមួយ​គ្រួសារ​ឲ្យ​សប្បាយ​រីក​រាយ ​កញ្ញា ​សូម​បង្ហាញ​នូវ​ម្ហូប​ចំនួន​២​មុខ។ ​ម្ហូប​នេះ​ងាយ​ស្រួល​ធ្វើ ​ព្រម​ទាំង​​​ជា​អា​ហារ​ដែល​ខ្មែរ​យើង​និយម​ធ្វើ​ ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ផង​ដែរ។

រូបតំណាង

**១. ​​ប្រហុក​កប់​គ្រឿង**

​គ្រឿង​ផ្សំ៖

​សាច់​ជ្រូក (​៤​ខាំ​) ប្រហុក (​២​ខាំ) ផ្សិត (​៣​ខាំ​) ពងមាន់(​២​គ្រាប់) អំពិល​ទុំ (​៤​ស្លាប​ព្រា​បាយ​) ​ស្ករ​(​៣​ស្លាប​ព្រា​បាយ​កន្លះ​) ​គ្រឿង​​បុក (គល់​ស្លឹក​គ្រៃ​២​គល់ រំដេង១ដុំ ស្លឹក​ក្រូច​សើច​៥​សន្លឹក ខ្ទឹមស ខ្ទឹមក្រហម រមៀត ) ​​ស្លឹក​ម្រះ​ព្រៅ ម្ទេស ស្លឹក​ចេក​សម្រាប់​ខ្ចប់ និង​បន្លែ​អន្លក់​ស្រស់។

​វិធី​ធ្វើ៖

​ដំបូង​យក​សាច់​ជ្រូក​ចិញ្ច្រាំ​​ឲ្យ​ម៉ត់ ​។ ​បន្ទាប់​មក​ត្រូវ​​យក​ប្រហុក​មក​ចិញ្ច្រាំ​​ឲ្យ​ម៉ត់​ល្អ​។ ​ក្រោយ​មក ​អ្នក​ត្រូវ​យក​សាច់​ជ្រូក​និង​ប្រហុក​ ព្រម​ទាំង​គ្រឿង​បុក​រួច​ មក​លាយ​ចូល​គ្នា។ ​​​បន្ទាប់​មក ​ត្រូវ​ដាក់​ទឹក​អំពិល​ទុំ ស្ករស និង​ពង​មាន់​ចូល​​ហើយ​ច្របល់​វា​ចូល​គ្នា​ឲ្យ​សព្វ​ល្អ​​ផង​ដែរ​។ ពេល​ច្របល់​ហើយ​ ​អ្នក​អាច​ដាក់​​ផ្សិត ​រួម​ទាំង​ម្ទេស​ចិញ្ច្រាំ​ចូល​បន្ថែម​ ហើយ​ច្របល់​វា​ម្ដង​ទៀត។ ក្រោយ​មក ​ត្រូវ​ដាក់​ស្លឹក​ម្រះ​ព្រៅ​ដែល​ហាន់​រួច ​ចូល​។ ក្រោយ​មក ​ត្រូវ​ដួស​ប្រហុក​​នេះ​ លើ​ស្លឹក​ចេក​ហើយ​ខ្ចប់​វា​ឲ្យ​ជិត​ល្អ។ ​បន្ទាប់​​មក ​អ្នក​ត្រូវ​យក​ប្រហុក​ដែល​ខ្ចប់​រួច​យក​ទៅ​អាំង។ ​ពេល​ឆ្អិន​ហើយ ​អ្នក​អាច​យក​មក​ពិសា​ជាមួយ​បន្លែ​ស្រស់ៗ​ដូច​​ជា ត្រសក់ ​ពពាយ ​សណ្តែក​កួរ ត្រប់​ជា​ដើម។ ​អ្នក​ក៏​អាច​បន្ថែម​បន្លែ​ណាមួយ​ក៏​បាន​តាម​ការ​ចូល​ចិត្ត។

២. ឆា​សណ្ដែក​បណ្តុះ

គ្រឿង​ផ្សំ៖

សាច់​ជ្រូក (៣ខាំ)តៅហ៊ូ ១\២ សណ្ដែក​បណ្តុះ (២ខាំកន្លះ) ស្លឹក​គូ​ឆាយ (១ខាំ) ផ្សិត​ខ្មៅ (៣ដុំ) ខ្ទឹម​ស (៣កំពឹស) ទឹក​ត្រី (១ស្លាបព្រាបាយ) ទឹក​ប្រេង​ខ្យង (១ស្លាបព្រាបាយ) ស្ករ (២​ស្លាប​ព្រា​កាហ្វេ) ម្រេច (កន្លះ​ស្លាបព្រា) អំបិល​មួយ​ចឹប ម្រេច​គ្រាប់ និង ទឹក​៣​ស្លាបព្រា។

វិធីធ្វើ៖

យក​ស្លឹក​គូ​ឆាយ​​ហាន់​វែង​ៗ​បន្តិច ​ផ្សិត​ខ្មៅ​ហាន់​ស្ដើង​ៗ សាច់​ជ្រូក​ហាន់​ផង​ដែរ។ ​បន្ទាប់​មក ​យក​តៅ​ហ៊ូ​មក​កាត់​ជា​ដុំ​ៗ​តូច ​រួច​យក​ទៅ​ចៀន​ទុក​មួយ​អន្លើ។ ​បន្ទាប់​មក​យក​គ្រឿង​ផ្សំ​ដូច​ជា ​ទឹក​ត្រី ទឹក​ប្រេង​ខ្យង ​ស្ករ ​ម្រេច ​អំបិល​ និង​ទឹក​លាយ​គ្នា​ដាក់​ក្នុង​ចាន។ ដាក់​ខ្ទះ​ចាក់​ប្រេង​ទុក​ឲ្យ​​ក្តៅ​បន្តិច បន្ទាប់​មក​យក​​ខ្ទឹម​ស​ដែល​ចិញ្ច្រាំ​រួច​មក​លីង​ទាល់​តែ​ឈ្ងុយ។ រួច​ដាក់​សាច់​ជ្រូក​ឆា​ឲ្យ​ឆ្អិន​ល្មម ​សឹម​ដាក់​ផ្សិត​ខ្មៅ​ចូល ព្រម​ទាំង​តៅ​ហ៊ូ​ហើយ​ឆា​២​ -​៣ ​ត្រលប់​និង​ចាក់​គ្រឿង​ដែល​លាយ​អំបាញ់​មិញ​ចូល​ទាំង​អស់។ ​ទុក​វា​ឲ្យ​ក្តៅ​បន្តិច ​ចាំ​ដាក់​សណ្តែក​បណ្តុះ​និង​ស្លឹក​គូ​ឆាយ​ចូល​តែ​ត្រូវ​យក​គម្រប​គ្រប​មួយ​សន្ទុះ​សិន ទើប​មាន​រសជាតិ​ឆ្ងាញ់។

ជា​​ជម្រើស​ដ៏​ល្អ​និង​មាន​ភាព​ងាយ​ស្រួល​បំផុត​ អ្នក​អាច​​​​ចូល​ទៅ​កុម្ម៉ង់​តាមរយៈ ៖

ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុម​ការងារ​ជា​ច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ៕

​​​អានបន្ត៖ ​ ទៅផ្សារហត់មធ្យម ងំទិញប៉ះបន្លែគីមី! ស្រ្តីមេផ្ទះ គួរដឹងវិធីសាស្រ្តឆ្នើមៗទាំងនេះ

​​​​​​​

អត្ថបទ៖ លឹម សុនា