អំណោយដ៏មានន័យសម្រាប់ម្តាយឪពុក អំឡុងបុណ្យចូលឆ្នាំខ្មែរ

  • 2020-04-10 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ ​ចូល​មក​ដល់​ហើយ។ ​ទោះ​​ជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ឆ្នាំ​នេះ​មិន​បាន​ឈប់​សម្រាក​ ឬ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ដំណើរ​​ឆ្លង​ខេត្ត ឬ​ស្រុក​ក៏​ដោយ ​តែ​សម្រាប់​​អ្នក​​កំពុង​រស់​នៅ​ផ្ទះ​ជាមួយ​ម្ដាយ​ឪពុក ​មិន​ត្រូវ​​ភ្លេច​ជូន​អំណោយ​ដល់​អ្នក​មាន​គុណ​ឡើយ។ ​យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​អ្នក​រស់​នៅ​ឆ្ងាយ ទោះ​ឆ្នាំ​នេះ​ខក​ខាក​ក៏​ដោយ ​តែ​ក៏​នូវ​​អាច​ផ្ញើ​រ​ក្ដី​នឹក​រលឹក​​ពី​ចម្ងាយ​ដល់​អ្នក​មាន​គុណ​ផង​ដែរ។​​

រូបតំណាង

**១. អាហារ​សុខភាព**

ដោយ​សារ​ឪពុក​ម្ដាយ​កាន់​តែ​មាន​វ័យ​ច្រើន ​ដូច្នេះ​វី​តា​មីន​ក្នុង​រាង​កាយ​ក៏​បាត់​បង់​បន្តិច​ៗ​ម្ដង​ផង​ដែរ។ ​ដូច្នេះ​ បើ​អ្នក​ទិញ​អាហារ​សុខភាព ​ឬ​​អាហារ​បំប៉ន​ដែល​មាន​ស្តង់​ដា​ត្រឹម​ត្រូវ ​បាន​ជួយ​ឲ្យ​​សុខ​ភាព​ម្ដាយ​ឪពុក​អ្នក ​កាន់​តែ​ល្អ​ប្រសើរ ។

២. លុយ​កាក់

ក្នុង​ឱកាស​បុណ្យ​ទាន​បែប​នេះ ​ក្នុង​នាម​ជា​កូន​បើ​មាន​ជា​លុយ​កាក់​ខ្លះ​ៗ​ជូន​អ្នក​មាន​គុណ ​ពិត​ជា​ល្អ​ប្រសើរ​ណាស់។ ​នេះ​ជា​ការ​បញ្ជាក់​ពី​ការ​ដឹង​គុណ​ថា ​ប្រាក់​ដែល​អ្នក​រក​បាន ​មិន​យក​ទុក​ចាយ​តែ​ម្នាក់​ឯង ហើយ​ទម្រាំ​អ្នក​មាន​ថ្ងៃ​នេះ ​ម្ដាយ​ឪពុក​​អ្នក ក៏​បាន​ចំណាយ​​មិន​តិច​ដែរ។ ដូច្នេះ លុយ​កាក់​ជូន​អ្នក​​មាន​គុណ​ក្នុង​អំឡុង​បុណ្យ​ទាន​ ​ជា​រឿង​មួយ​ដែល​អ្នក​គួរ​ធ្វើ​ ទោះ​តិច​ឬ ច្រើន ក៏​ដោយ។​

៣. ឧបករណ៍​ម៉ា​ស្សា

ឪពុក​ម្ដាយ​អ្នក​មាន​វ័យ​កាន់​តែ​ចាស់​ហើយ ​បើ​អ្នក​បាន​ទិញ​ឧបករណ៍​ម៉ាស្សា​ជូន​គាត់ ​អាច​ជួយ​សម្រួល​សរសៃ​ សម្រួល​ចលនា​ដល់​គាត់​បាន​ស្រួល ។ ​មាន​ឧបករណ៍​ជា​ច្រើន​ដូច​ជា ​សម្រួល​ចលនា​ខ្នង​មិន​ឲ្យ​ចុក​រោយ ឬ​ឧបករណ៍​ត្រាំ​ជើង​ទឹក​ក្ដៅ​ឲ្យ​សរសៃ​ឈាម​ដើរ​ស្រួល ជា​ដើម។ ​ទាំង​អស់​នេះ ​សុទ្ធ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​​ភាព​របស់​លោក​ទាំង​ពីរ ​មិន​ចង់​ឲ្យ​លោក​ឈឺ​ថ្កាត់​ឡើយ៕​

អានបន្ត៖ ​ ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍

អត្ថបទ៖ លឹម សុនា