ខណៈវិស័យភាពយន្តពិភពលោកកំពុងគាំងស្ទះ ផលិតករចិនសម្រុកថតរឿងថ្មីផ្ទួនៗគ្នា
- 2020-04-10 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខណៈវិស័យភាពយន្តពិភពលោកកំពុងគាំងស្ទះ ផលិតករចិនសម្រុកថតរឿងថ្មីផ្ទួនៗគ្នា
ខណៈវិស័យភាពយន្តហូលីវូដក៏ដូចជាបណ្ដាប្រទេសផ្សេងកំពុងត្រូវផ្អាក និងបិទរោងកុនទាំងស្រុងនោះ វិស័យភាពយន្តចិនចាប់ផ្ដើមដំណើរឡើងវិញ ដោយខ្សែភាពយន្តចាប់ផ្ដើមថតវិញ ហើយរោងកុនក៏បើកឡើងវិញជាបណ្ដើរៗ។
ក្រោយរងការជះឥទ្ធិពលដ៏ខ្លាំងពីមេរោគ Covid 19 អស់ប្រមាណជា៤ខែនោះ នៅពេលនេះប្រទេសចិនចាប់ផ្ដើមដំណើរឡើងវិញនូវគ្រប់វិស័យ ដោយក្នុងនោះរួមបញ្ចូលទាំងវិស័យភាពយន្តផងដែរ។ ការដំណើរឡើងវិញនេះ គឺកើតឡើងខណៈវិស័យភាពយន្តពិភពលោកជាប់គាំងទាំងស្រុង ដោយរោងកុនភាគច្រើនត្រូវបិទ គម្រោងថតថ្មីត្រូវផ្អាក។
តាមនោះដែរ រឿងធំៗរបស់តារាល្បីៗជួរមុខចិនជាច្រើនដូចជា Yang Mi, Wang Yi Bo, Zhao Li Ying, Yang Zi សុទ្ធតែបន្តថតឡើងវិញទាំងអស់។ ខាងក្រោមនេះ គឺជាខ្សែភាពយន្តភាគខ្នាតទុនធំរបស់តារាចិនដែលកំពុងថតឡើងវិញក្រោយត្រូវផ្អាក២ខែ។
១. The Legend of Fei (Wang Yi Bo និង Zhao Li Ying)
២. Thank You Doctors (Yang Mi និង Bai Wu)
៣. To Dear Myself (Liu Shishi និង Zhu Yilong)
៤. The Golden Hairpin (Yang Zi និង Wu Yifan)
៥. Princess Changge (Dilraba និង Wu Lei)