ទម្លាប់ល្អ ៤យ៉ាងមុនចូលគេងជួយរក្សាសម្រស់របស់អ្នកបានដោយមិនដឹងខ្លួន

  • 2020-04-10 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែលជាមិនដឹងទេថាការគេងបានត្រឹមត្រូវនឹងជួយរក្សាសម្រស់របស់អ្នក។ វាមិនត្រឹមតែល្អ​សម្រាប់​សុខ​ភាព​ផ្លូវកាយប៉ុណ្ណោះទេ តែវាថែមទាំងជួយ​សុខភាពផ្លូវចិត្តរបស់អ្នកទៀតឯណោះ។ ការគេងបានត្រឹមត្រូវនឹង​ផ្តល់​អត្ថប្រយោជន៍ជាច្រើនដល់រូបអ្នក អញ្ចឹងទម្លាប់ ៤ យ៉ាងនោះមានអ្វីខ្លះ? តោះមកដឹងទាំងអស់គ្នា៖

រូបតំណាង

**១. ចូលគេងឲ្យទៀងពេល**

រូបតំណាង

ប្រសិនបើអ្នកចង់បានការគេងដ៏ត្រឹមត្រូវនិងមានគុណសម្បត្តិមកលើអ្នក អ្នកត្រូវចេះកែប្រែ​ទម្លាប់នៃ​ការចូល​គេង។ អំឡុងម៉ោង ១០ យប់ ទៅម៉ោង ២ ព្រឹកជាម៉ោង​ដែលរាងកាយ​ធ្វើការរំលាយ​អាហារ​លឿនបំផុត​ហើយ​ក៏​ជាពេលដែលអរម៉ូនលូតលាស់ផងដែរ។ ហើយអរម៉ូននោះផងដែរ វាក៏ជួយ​ជួសជុល​កោសិកា​ស្បែក​របស់អ្នក​ឲ្យ​បាន​ល្អ។

២. ត្រំាទឹកក្តៅជើងមុនពេលចូលគេង

រូបតំណាង

នៅមុនពេលចូលគេង អ្នកគួរត្រំាជើងនឹងទឹកក្តៅឧណ្ហៗយ៉ាងតិចឲ្យបាន ៥នាទី។ ការធ្វើបែបនេះ​នឹងជួយឲ្យ​សម្ពាធ​ឈាមរត់បានស្រួល កាត់បន្ថយការឈឺចាប់សាច់ដុំ និងជួយឲ្យអារម្មណ៍ល្អទៀតផង។

៣. សម្អាតផ្ទៃមុខ

រូបតំណាង

មុនចូលគេង អ្នកតែងតែមុជទឹកសម្អាតខ្លួនប្រាណនិងផ្ទៃមុខ។ ការលាងសម្អាតផ្ទៃមុខតែ​មួយមុខមិនគ្រប់គ្រាន់​នោះ​ទេ អ្នកអាចលាងសម្អាតមុខបន្ថែមជាមួយទឹកជូតមុខ ឬបិទម៉ាសដើម្បីឲ្យផ្ទៃមុខមានសំណើម។

៤. គេងឲ្យឆ្ងាយពីឧបករណ៍ប្រើប្រាស់អ៊ីនធើណែត

រូបតំណាង

អ្នកគួរតែគេងឲ្យឆ្ងាយពីគ្រឿងប្រើប្រាស់អ៊ីនធើណែតអស់ទាំងនោះរួមមាន ទូរស័ព្ទដៃ កុំព្យូទ័រ Tablet ជា​ដើម។ វាសុទ្ធតែអាចរំខានដល់ការគេងរបស់អ្នក ឬក៏អ្នកអាចដាក់ flight mode នៅពេល​គេងក្បែរ​ទូរស័ព្ទ​ធ្វើ​បែប​នេះខួរក្បាលអ្នកនឹងមានការសម្រាកបានល្អ៕

​រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់ឲ្យសក់ដុះលឿន រឹងមាំល្អ សាកទឹកអង្ករតាមក្បួនចិនបុរាណ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម