ម៉ែខ្ញុំ ម៉ែគេ ឆ្លុះបញ្ចាំងទឹកចិត្តម្តាយស្រលាញ់កូន មិនអាច់កាត់ថ្លៃបាន
- 2020-04-08 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ែខ្ញុំ ម៉ែគេ ឆ្លុះបញ្ចាំងទឹកចិត្តម្តាយស្រលាញ់កូន មិនអាច់កាត់ថ្លៃបាន
ទោះបីជាត្រូវលំបាក មានពេលខ្លះបង្ហូរទឹកភ្នែក ក៏ស្ត្រីម្នាក់នៅតែព្យាយាមតស៊ូចិញ្ចឹមកូនតែម្នាក់ឯងពេលបាត់ប្ដីដែលជាជំហររឹងមាំក្នុងគ្រួសារ ។ ទឹកចិត្តម្ដាយពិតជាធំធេងណាស់ ប៉ុន្តែពេលខ្លះកូនស្រីតែមួយគត់របស់នាង បែរជាប្រើសម្ដីមិនពីរោះពិសា និងនិយាយថា "ម៉ែឯង មិនដូចម៉ែគេ" ដាក់នារីជាម្ដាយរូបនេះទៅវិញ។
នេះជាផ្នែកមួយរបស់សាច់រឿងខ្មែរ ក្នុងភាពយន្តខ្នាតខ្លី "ម៉ែខ្ញុំ ម៉ែគេ" ដែលបង្ហាញពីជីវិតពិតរបស់គ្រួសារមួយក្នុងឆ្នាំ១៩៩៨ ដែលមានស្ត្រីជាម្ដាយបង្ហាញពីភាពរឹងមាំរបស់ខ្លួនក្នុងស្ថានភាពព្រាត់ពីប្ដី ហើយត្រូវដើរតួនាទីជាម្ដាយផង និងឪពុកផង ដើម្បីចិញ្ចឹមបីបាច់កូនស្រីម្នាក់ដែលចរិតមានៈ ហើយមិនសូវចុះសម្រុងជាមួយនឹងកុមារដទៃ។
លោកអ្នកនឹងបានទស្សនាភាពយន្តទាំងស្រុងក្នុងពេលឆាប់ៗនេះ ប៉ុន្តែឥលូវសូមប្រិយមិត្តមកទស្សនាឈុតខ្លីៗក្នុងរឿងនេះជាមុនសិន៖
អានបន្ត៖ ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍