នារីក្លាហានជាងគេប្រទេសចិន ចែកខិត្តបណ្ណរកប្ដី ហ៊ានថាខ្លួនស្អាត និងពូកែជាង Yang Mi, Fan Bingbing ដាច់
- 2020-04-06 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីក្លាហានជាងគេប្រទេសចិន ចែកខិត្តបណ្ណរកប្ដី ហ៊ានថាខ្លួនស្អាត និងពូកែជាង Yang Mi, Fan Bingbing ដាច់
ទោះបីជាមានរូបសម្បត្តិមិនសូវលេចធ្លោខ្លាំងក៏ដោយ តែនារីរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយសារសម្ដីហក់លោតរបស់ខ្លួន។
ជាយូរមកហើយ កេរ្តិ៍ឈ្មោះរបស់នារីម្នាក់ឈ្មោះ La Yue Feng វ័យ៣៥ឆ្នាំ មកពីខេត្ត Shenzhen ប្រទេសចិន បានល្បីរន្ទឺ ប៉ុន្តែមិនមែនដោយសាររឿងល្អទេ គឺដោយសារសម្ដីដ៏ថ្លុះរបស់នាង។ តាមនោះដែរ នៅឆ្នាំ២០០៩ នារីរូបនេះបានល្បីឈ្មោះមួយរំពេចនៅពេលចែកខិត្តបណ្ណ១៣០០សន្លឹកដើម្បីជ្រើសប្ដីជាមួយលក្ខខណ្ឌខ្ពស់កប់ពពក។ តាមនោះដែរ អនាគតស្វាមីរបស់នាងត្រូវមានអាយុពី ២៥ ទៅ២៨ឆ្នាំ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យប៉េកាំង ឬ Qing Hua ថ្នាក់អនុបណ្ឌិត។ កម្ពស់យ៉ាងតិច ១,៧៦ម មិនធ្លាប់រៀបការ មិនអសមត្ថភាពផ្លូវភេទ មានផ្ទះសម្បែងត្រឹមត្រូវ។
រៀបរាប់ពីខ្លួនឯង នាងប្រាប់ថាខ្លួនមានកំពស់តែ ១,៤៦ម មែនពិត តែបើពាក់ស្បែកជើងកែង នឹងមានកម្ពស់១,៥៦ម។ ក្រៅពីនេះអាចគូរគំនូរ តែងកំណាព្យ លេងព្យាណូ និងចេះភាសាបុរាណ។
ឆ្នាំ ២០១០ នារីរូបនេះបន្តក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ នៅពេលប្រកាសថា បុរសលើលោកនេះ គ្មានអ្នកណាមាន IQ ខ្ពស់ជាងនាងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបន្ថែមថា កំពូលតារាស្រីដូចជា Fan Bingbing, Yang Mi, Angelababy សុទ្ធតែមានសម្រស់ និងទេពកោសល្យចាញ់នាងទាំងអស់។
ឆ្នាំ២០១៧ នារីខាងលើស្រាប់តែទៅរស់នៅសហរដ្ឋអាមេរិក ដោយនិយាយថាខ្លួនមកទីនេះដើម្បីរកអតីតប្រធានាធិបតី Obama។ កាលពីពេលថ្មីៗនេះ នាងស្រាប់តែល្បីឡើងវិញ នៅពេលមានព័ត៌មានឆ្លងរោគ Covid 19 ហើយស្លាប់នៅអាមេរិក។ តែម្ចាស់សាមីខ្លួនបានចេញមុខបកស្រាយថា នាងនៅរស់ទេ ហើយថែមទាំងនិយាយថាបើនាងស្លាប់ទៅក៏ប្រសើរដែរ កុំឲ្យឈឺក្បាលពេក៕