​​អ្នក​ជា​មនុស្ស​ស្រី​​ពិសេស​​​​​ប្លែក​​​​​ពី​គេ បើ​មាន​​​​​​​ចំណុច​​​គួរ​​ឲ្យ​​ស្ញប់ស្ញែង​​​​​​៦​យ៉ាង​​នេះ

  • 2020-04-01 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​​ធ្លាប់​​​​បាន​កត់​សម្គាល់​​​​​​​ដែរ​អត់​ថា ​អ្នក​មាន​​ចំណុច​​ពិសេស​​​ប្លែក​​ពី​​​គេ?​ ដោយ​​​សារ​តែ​​ ការ​​​​​​ប្រកាន់​ខ្ជាប់​នូវ​អ្វី​ដែល​​​ជា​​ខ្លួន​ឯង​​​បែប​នេះ​​ហើយ​ ទើប​​​​មនុស្ស​​គ្រប់​គ្នា​កោត​​​ស្ញប់ស្ញែង​​​ គោរព​​ចូល​​ចិត្ត​ ឲ្យ​​តម្លៃ​អ្នក​។

ចំណុច​​​ពិសេស​ទី១៖ អ្នក​មិន​​​​​​ឲ្យ​ភាព​​​​​​ភ័យ​​ខ្លាច​​​យក​​ឈ្នះ​​​ភាព​ក្លាហាន

​​ភាព​​​​​ភ័យ​​ខ្លាច​​ព្រួយ​​បារម្ភ​​​ កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​គ្នា ពេល​​ខ្លះ​​វា​​​ជា​​រនាំង​​​​​បាំង​​​​​​​​​អ្នក មិន​​​ឲ្យ​​​សាក​ល្បង​​​នូវ​​​​​​បទពិសោធន៍​​ថ្មីៗ​​ក្នុង​ជីវិត។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​​រូប​អ្នក​ផ្ទាល់ ភាព​​​​ភ័យ​​ខ្លាច​ទាំង​នោះ គ្រាន់​តែ​​ផ្នែក​មួយ​​នៃ​​​អារម្មណ៍ ដែល​​​​​​​អ្នក​អាច​ជម្នះ​វា​បាន​​​​ដោយ​ប្រើ​​ភាព​ក្លាហាន​​​​​​របស់​​ខ្លួន ​និង​​​ខិត​ខំ​​បោះ​ជំហាន​​​បន្តិចម្តងៗ​​ អម​ជាមួយ​នឹង​​ការ​អត់​ធ្មត់ ដើម្បី​រីក​​ចម្រើន​លូតលាស់​ទៅ​មុខ​​​​​​​​​។

រូបតំណាង

**ចំណុច​​​ពិសេស​ទី២៖ ​អ្នក​មិន​​ខ្ជះខ្ជាយ​ពេល​​​​​និយាយ​​រឿង​ឥត​​ប្រយោជន៍​ឬ​និយាយ​ដើម​គេ**

​​​​​នរណា​​ក៏​ធ្លាប់​ជួប​​​​ប្រភេទ​មនុស្ស​​ដែល​ចូល​ចិត្ត​តែ​និយាយ​ដើម​គេ​ដែរ​ ហើយ​មិន​​ដែល​ចេះ​​លើក​​សរសើរ មើល​ឃើញ​ចំណុច​ល្អ​របស់​គេ​​ទេ​ ចូល​ចិត្ត​នាំ​ភ្លើង ទើស​នេះ​ទើស​នោះ​មិន​ចប់។ ​​សម្រាប់​មនុស្ស​ដូច​ជា​អ្នក​វិញ​ គឺ​មិន​​​ចង់​ដឹង​រឿង​គេ​​ជីក​​រក​ឫស​ជីក​គល់​​​ឡើយ ព្រោះ​អ្នក​​​​ចូលចិត្ត​តែ​ផ្តោត​​​សំខាន់​​​​​លើ​រឿង​ណា​ដែល​មាន​ប្រយោជន៍ អាច​​ធ្វើ​​​ឲ្យ​ជីវិត​​​អភិវឌ្ឍន៍​​​ប្រសើរ​ជាង។

ចំណុច​​​ពិសេស​ទី៣៖ ​​​អ្នក​ស្តាប់​គំនិត​យោបល់​និង​រៀន​សូត្រ​បន្ថែម​ពី​​​​មនុស្ស​ជុំវិញ​ខ្លួន​

​​​​​​​ទោះ​បី​ជា​​អ្នក​​មាន​ចំណេះ​​ដឹង​​ខ្ពស់​​យ៉ាង​ណា​​​​ក៏​ដោយ​ អ្នក​​​​មិន​ដាក់​​អំនួត​ក្នុង​ខ្លួន និង​​​​តែង​តែ​​​​​ចង់​​រៀន​សូត្រ​​បន្ថែម​ពី​មនុស្ស​រាល់​គ្នា​នៅ​ជុំ​​វិញ​ខ្លួន​។ ​ហេតុ​នេះ​​​ទើប​ធ្វើ​​ឲ្យ​អ្នក​​​​​ដទៃ ​​ចូល​ចិត្ត​​​​​​​មាន​ការ​សន្ទនា​ជា​មួយ​​អ្នក​​ ព្រោះ​ពួក​គេ​​​ចង់​​ជជែក​ពិភាក្សា​ ​​ផ្លាស់​ប្តូរ​គំនិត​​យោបល់​ល្អៗ​​​​ទៅ​វិញ​ទៅ​មក។​​​

​​ចំណុច​​​ពិសេស​ទី៤​៖ ​អ្នក​​​ប្រុង​​​ប្រយ័ត្ន​​ខ្ពស់​ មុន​អនុញ្ញាត​​​​ឲ្យ​នរណា​ម្នាក់​​ចូល​មក​​​ក្នុង​ជីវិត

មិន​ថា​​​​​ជា​​ជា​មិត្ត​ជិតស្និទ្ធ​ ឬ​ជា​គូ​​ស្នេហ៍ មុន​​រាប់​​អាន​និង​អនុញ្ញាត​​​ឲ្យ​ពួក​គេ​​ចូល​មក​​​ក្នុង​ជីវិត អ្នក​ធ្វើ​​ការ​ពិនិត្យ​យ៉ាង​​​ល្អិតល្អន់ ព្រោះ​​អ្នក​​ចង់​​បាន​តែ​មនុស្ស​ល្អ​​ទៀង​​ត្រង់​​​​​​​ ក្នុង​​​ចំនួន​​សម​ល្មម​​​ក៏​បាន​ គ្រាន់​បើ​​ជាង​ចំនួន​​​ច្រើន ប៉ុន្តែ​រក​ពិត​ប្រាកដ​ម្នាក់​ពុំ​​បាន។

រូបតំណាង

​ចំណុច​​​ពិសេស​ទី៥​៖ អ្នក​​​ចេះ​លើក​ទឹក​​ចិត្ត​​អ្នក​ដទៃ

ចំណេះ​​ដឹង​​​ បទ​​ពិសោធន៍​ដែល​មាន​​ទាំង​​ប៉ុន្មាន​គឺ​មិន​អសារ​​បង់​ឡើយ ព្រោះ​អ្នក​​​​បាន​ប្រើ​វា​​​​​អស់​​ពី​លទ្ធភាព ដើម្បី​​លើក​ទឹក​​​ចិត្ត​​ខ្លួន​​​ឯង​​និង​អ្នក​​ដទៃ ដោយ​​មាន​​ហេតុផល​​ច្បាស់​លាស់​។ នេះ​​​ហើយ​ជា​គុណ​​តម្លៃ​ដែល​​គេ​​ឯង​​តែង​​​​គោរព​​ស្ញប់​​​ស្ញែង​​ចំពោះ​អ្នក។

ចំណុច​​​ពិសេស​ទី៦៖ អ្នក​មិន​ទាម​ទារ​​​​ចំណាប់​អារម្មណ៍

​​​​​រូប​សម្បត្តិ​ ឬ​តួនាទី​មុខ​​​តំណែង​​​​អ្វី​ក៏​ដោយ អ្នក​មិន​ត្រូវ​ការ​ទាម​ទារ​​ចំណាប់​អារម្មណ៍​ពី​នរណា​ទាំង​​អស់ សំខាន់​​​​​​​​​អ្នក​​​​​សប្បាយ​រីករាយ​ មាន​ទំនុក​ចិត្ត​​​​​រាល់​ទង្វើ​​របស់​​ខ្លួន។ បើ​​មាន​​អ្នក​ផ្សេង​ មក​​វាយ​តម្លៃ​​​លើ​​រូប​រាង​​ សម្បត្តិ​ក្រៅ​ខ្លួន​ ក៏​អ្នក​មិន​ទៅ​​ឈឺ​ក្បាល​​វិល​មុខ​ជាមួយ​ដែរ ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ hackspirit ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម