មកដឹងពីតិចនិកគូរចិញ្ចើមឲ្យសមនឹងទម្រង់មុខ

  • 2020-03-27 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានដឹងទេថាចិញ្ចើមរបស់អ្នកអាចផ្លាស់ប្តូរទម្រង់មុខរបស់អ្នកបាន? ពិតណាស់ វាអាចបង្ហាញពីទឹកមុខ និង លក្ខណខាងក្រៅរបស់អ្នកទៅមនុស្សជុំវិញខ្លួនអ្នកបាន។ ដូច្នោះ វានឹងមានសារសំខាន់​ណាស់ក្នុង​ការគូរ​ចិញ្ចើម​ឲ្យស័ក្តិសមនឹងទម្រង់មុខរបស់អ្នកដើម្បីបង្កើនការទាក់ទាញក៏ដូចជាបង្ហាញពីទឹកមុខរបស់អ្នក។ ចង់​ដឹង​ថាទម្រង់មុខបែបណា ដែលអ្នកគួរគូរចិញ្ចើមឲ្យសមនោះសូមមើលនៅខាងក្រោម៖

រូបតំណាង

១. ទម្រង់វែង

រូបតំណាង

ប្រសិនបើអ្នកមានទម្រង់មុខបែបនេះ អ្នកគួរគូរចិញ្ចើមបែបរាងមុំស្តើងល្មម។ អ្នកគួរតែគូរវាឲ្យឡើងកោងបន្តិច បន្ទាប់​មកអ្នករាងគូរទម្លាក់ចិញ្ចើមវិញ។ ប្រសិនបើអ្នកគូររាងកោងពេក មុខរបស់អ្នកនឹងមិនស៊ីជាមួយ​ចិញ្ចើម​ឡើយ។

២. ទម្រង់មុខមូល

រូបតំណាង

មិត្តនារីមានទម្រង់មុខមូលគប្បីគូរចិញ្ចើមកោង។ ដោយគូរឲ្យកោងចាប់ពីដំបូងរួចដល់ចុងចិញ្ចើមរាងទម្លាក់​ចុះ​បន្តិច ព្រោះបន្ទាប់ពីគូរបែបនេះវានឹងជួយលើកមុខរបស់អ្នកឲ្យវែងជាងមុន។

៣. ទម្រង់មុខពងក្រពើ

រូបតំណាង

ចំពោះមិត្តនារីណាដែលមានទម្រង់មុខដូចរូបគប្បីគូរចិញ្ចើមស្មើគ្នា ព្រោះពេលគូរបែបនេះវានឹងជួយមុខអ្នក​ឃើញ​ខ្លី​ជាងមុន។

៤. ទម្រង់មុខរាងការេ

រូបតំណាង

ចំពោះមិត្តនារីមានទម្រង់មុខការ៉េគប្បីគូរចិញ្ចើមជាទម្រង់បន្ទាត់កោងដើម្បីកាត់បន្ថយទម្រង់មុខកោងរបស់អ្នកខ្លះ។ ដើម្បីបានចិញ្ចើមកាន់តែស្អាត អ្នកត្រូវគូរតាមចិញ្ចើមធម្មជាតិរបស់អ្នក បន្ទាប់មកគូរចិញ្ចើមរាងកោង​តែ​មិន​ត្រូវឲ្យវាដិតខ្លំាងពេកឡើយ។

៥. ទម្រង់មុខរាងបេះដូង

រូបតំណាង

សម្រាប់នារីដែលមានមុខរាងបេះដូងគួរគូរចិញ្ចើមជារាងបន្ទាត់កោងមូល ព្រោះវាធ្វើឲ្យមុខរបស់អ្នកមើលស្អាត​បែប​ធម្មជាតិ​និងបែបសុភាពនារី។

៦. ទម្រង់មុខរាងគ្រាប់ពេជ្រ

រូបតំណាង

មិនខុសពីទម្រង់មុខខាងលើប៉ុន្មានឡើយ ទម្រង់មុខរាងគ្រាប់ពេជ្រនេះក៏តម្រូវឲ្យគូររាងកោងដែរ។ គ្រាន់តែ​តិច​និក​នៃការគូរគឺ​ខុសៗគ្នាបន្តិចៗតែប៉ុណ្ណោះ អ្នកត្រូវគូរតាមទម្រង់ចិញ្ចើមដែលអ្នកមានស្រាប់ ប៉ុន្តែមិនត្រូវ​គូរឲ្យ​ដិត​ខ្លំាងពេកនោះទេ៕

ចុចអានបន្ត៖

កំហុស​ទាំង ៧​ ពេល​គូរ Eyeliner​ ស្រីៗ​ហ៊ានតែ​ធ្វើ​ នាំ​ឲ្យ​ឃើញ​ភ្នែក​ខ្មៅ​អាក្រក់​មើល

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន