កុំឲ្យពិបាកអែបគៀន មិនហ៊ានទៅជិតគេ ៥វិធីងាយៗបំបាត់ក្លិនក្លៀកមិនល្អ បាត់សូន្យដូចគេបេះ

  • 2020-05-13 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមានបញ្ហាក្លិនក្លៀកជះសាយភាយក្លិនមិនល្អ នោះអ្នកប្រាកដជាបាត់បង់ទំនុកចិត្ត និងភាពស្និទ្ធស្នាលជាមួយមនុស្សនៅជុំវិញខ្លួន។ មិនថាតែមនុស្សប្រុស ឬមិត្តនារីៗទេ បើសិនអ្នកមានក្លិនក្លៀកមិនល្អ ហើយ អ្នកនឹងចង់តែនៅអែបគៀនៗ មិនសូវហ៊ានចង់ទៅជិតគេឯងនោះឡើយ។ ក្រៅពីការ ការរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ ដើម្បីរក្សាក្លិនខ្លួន ពិសេសត្រង់ក្លៀកឲ្យបានល្អ មិត្តនារីគួរសាកអនុវត្តវិធីទាំង ៥ជួយដោះស្រាយបញ្ហាក្លិនក្លៀកយ៉ាងមានប្រសិទ្ធភាព បាត់ក្លិនអាក្រក់ជារៀងរហូត៖

១. រក្សាខ្លួនរបស់អ្នកឲ្យស្អាតជានិច្ច

រូបតំណាង

តាមការស្រាវជ្រាវពីគេហទំព័រ WebMD របស់សហរដ្ឋអាមេរិក ចាំបាច់ គឺអ្នកត្រូវតែងូតទឹកឲ្យបានយ៉ាងតិចណាស់ ១ដងក្នុងមួយថ្ងៃៗ ដើម្បីរក្សាអនាម័យខ្លួនប្រាណ។ ជាធម្មតា ញើសដែលចេញពីរាងកាយអ្នកវាពុំមានក្លិននោះទេ ប៉ុន្តែនៅពេលវាប៉ះជាមួយនឹងបាក់តេរី ដែលរស់នៅលើរាងកាយរបស់អ្នកវានឹងបង្កឲ្យមានក្លិនមិនល្អ ពិសេសនៅតំបន់ក្លៀក ដែលវាហប់ខ្យល់ចេញចូលស្រាប់តែ និងងាយបង្កក្លិនអាក្រក់ ឬហៅថាក្លិនក្លៀក។

២. ប្រើប្រាស់សាប៊ូប្រឆាំងនឹងបាក់តេរី

ការដុសខាត់រាងកាយអ្នកដោយប្រើសាប៊ូប្រឆាំងនឹងបាក់តេរី វានឹងជួយកម្ចាត់ក្លិនខ្លួនមិនល្អរបស់អ្នកបាន។ នៅពេលទិញផលិតផលប្រើប្រាស់ អ្នកគួរតែស្វែងរកពាក្យ “antibiotic” នៅលើសំបកកញ្ចប់។

៣. ការទុកដាក់កន្សែងឲ្យស្ងួត

បន្ទាប់ពីងូតទឹករួចហើយ អ្នកត្រូវតែជូតសម្អាតខ្លួនឲ្យបានស្អាត ជាមួយកន្សែងស្អាតគ្មានក្លិនជូរផ្អួរ។ ការប្រើប្រាស់កន្សែងក៏ត្រូវតែស្ងួតស្អាតផងជានិច្ច។ ប្រសិនបើអ្នកប្រើកន្សែងសើម មានក្លិនអាក្រក់យកមកជូតខ្លួននោះ បាក់តេរី ងាយនឹងតោងមកលើខ្លួនអ្នក ហើយវាបង្កទៅជាញើសដែលមានក្លិនមិនល្អ។

៤. រក្សសម្លៀកបំពាក់ឲ្យស្អាតជានិច្ច

រូបតំណាង

ការផ្លាស់ប្ដូរសម្លៀកបំពាក់ពេលមានញើសញឹកញាប់ នឹងជួយកាត់បន្ថយក្លិនខ្លួនបានមួយកម្រិត។ ម្យ៉ាងវិញទៀត អ្នកគួរតែបោកគក់សម្លៀកបំពាក់ផ្សេងៗជាមួយនឹងសាប៊ូឲ្យបានស្អាត និងមានអនាម័យគ្រប់ពេលវេលា។

៥. កាត់បន្ថយភេសជ្ជៈនិងអាហារមិនល្អមួយចំនួន

រូបតំណាង

អាហារមួយចំនួន ដែលងាយឲ្យអ្នកមានក្លិនខ្លួនរួមមាន៖ អាហារហឹរៗ ខ្ទឹមបារាំង ខ្ទឹម ស និងម្ទេសជាដើម។ រីឯភេសជ្ជៈ វិញរួមមាន៖ ពពួកកាហ្វេអ៊ីន និងគ្រឿងស្រវឹង ប្រសិនជាអាចគួរតែចៀសវាង ឬក៏កាត់បន្ថយតាមដែលអាចធ្វើបាន។

អ្នកអាចមានក្លិនក្លៀកក្រអូប និងបង្កើនភាពទាក់ទាញឡើងវិញ ដោយគ្រាន់តែប្រើប្រាស់ផលិតផលថ្មី Blooming Cream ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការទទួលស្គាល់ពីប្រទេសកូរ៉េ (ID Hospital) ៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page ៖The V Mask ឬទូរសព្ទទៅលេខ ០១០ ៥២៣ ៥៣៣

រូបភាព៖​ Pinterest

ប្រភព៖ webmd ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម