អស់បារម្ភបញ្ហាជើងមិនស្អាត អត់ស្រឡូនទៀតទៅ បើបញ្ឈប់ទម្លាប់ទាំងនេះបាន

  • 2020-03-25 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជឿ​ជាក់​ថា គ្រប់​នារី​ទាំង​អស់​តែង​ចង់​បាន​ជើង​ស្អាត ស្រឡូន ដែល​នេះ​ជា​ក្ដី​ប្រា​ថ្នា​។ ប៉ុន្តែ​​ដោយ​សារ​តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ជើង​ឡើង​ធំ កំប៉ោង​មិន​ស្អាត។ ​ជួន​កាល​ថែម​ទាំង​ស្បែក​នៅ​ត្រង់​បរិវេណ​កំភួន​ជើង​ឡើង​កម​ រមាស់ កាន់​តែ​​គ្មាន​ទំនុក​ចិត្ត​ពេល​ចង់​​ស្លៀក​ខ្លី។ ខាង​ក្រោម​នេះ ​អាច​ជា​កំហុស​ដែល​បណ្ដាល​ឲ្យ​ជើង​អ្នក​មិន​ស្រឡូន ​ស្អាត​ ៖​

រូបតំណាង

**១. ស្លៀក​ខ្លី​នៅ​កន្លែង​អាកាស​ធាតុ​ត្រជាក់**

​អ្នក​ប្រហែល​មិន​ចាប់​អារម្មណ៍​ទេ​ថា សូម្បី​អាកាស​ធាតុ​ត្រជាក់​ក៏​អាច​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ឡើង​​ធាត់​និង​ធំ​បាន​ដែរ។ ​ម្ល៉ោះ​ហើយ អ្នក​មិន​គួរ​ស្លៀក​សំពត់​ខ្លី ឬ​ខោ​ខ្លី​ទុក​ឲ្យ​កំភួន​ជើង​អ្នក​រង​នូវ​អាកាស​ធាតុ​ត្រជាក់​​ពេក​ទេ។ ​បើ​អ្នក​មិន​អាច​ចៀស​វាង​បាន អ្នក​អាច​យក​ក្រណាត់​មក​ដណ្ដប់​ពី​លើ​ដើម្បី​​កុំ​ឲ្យ​សីតុណ្ហភាព​ត្រជាក់​នោះ​ជះ​មក​ខ្លាំង​លើ​ជើង​របស់​អ្នក។

២. អង្គុយ​យូរ​ពេក

រឿង​នេះ​ច្រើន​ជួប​សម្រាប់​នារី​ធ្វើ​ការ​ក្នុង​ការិយាល័យ ដោយសារ​ត្រូវ​បំពេញ​ការងារ​ អង្គុយ​មុខ​កុំ​ព្យូទ័រ​។ ​​ការ​អង្គុយ​យូរ​​លើស​ពី​៣​ម៉ោង ដោយ​មិន​ធ្វើ​ចលនា​ជើង​សោះ ធ្វើ​ឲ្យ​ឈាម​រត់​មិន​ស្រួល ​ជា​មូល​ហេតុ​ធ្វើ​ជើង​​ធំ មិន​ស្រឡូន​ល្អ។

រូបតំណាង

៣. គង​អន្ទាក់​ខ្លា​យូរ​ពេក

​​បើ​អ្នក​មាន​ទម្លាប់​​ចូល​ចិត្ត​អង្គុយ​គង​អន្ទាក់​ខ្លា គួរ​តែ​ប្រញាប់​ផ្លាស់​ប្ដូរ​ចោល​ទៅ។ ដោយ​សារ​គង​អន្ទាក់​ខ្លា​យូរ​ពេក បណ្ដាល​ឲ្យ​​ឈាម​រត់​មិន​ស្រួល ហើយ​សរសៃ​វ៉ែន​ក៏​ពិបាក​​ដំណើរ​ការ ព្រោះ​តែ​វា​មិន​បាន​​ទទួល​សល្យ​កម្ម​គ្រប់​គ្រាន់។ ដូច្នេះ​បើ​ស្រលាញ់​ជើង​តូច​ស្រឡូន ​គួរ​តែ​ឈប់​អង្គុយ​គង​អន្ទាក់​ខ្លា​ទៀត​។

រូបតំណាង

៤. ​ញ៉ាំ​អាហារ​មាន​ជាតិ​សូដ្យូម​ខ្ពស់

​​​អាហារ​ដូច​ជា មី​ ​ហឹរ នំ​កញ្ចប់ សុទ្ធ​តែ​សំបូរ​ជាតិ​សូដ្យូម​។ ​នៅ​ពេល​អ្នក​ញ៉ាំ​កាន់​តែ​ច្រើន​នឹង​ធ្វើ​ឲ្យ​ជើង​ឡើង​ប៉ោង ដូច្នេះ​អ្នក​គួរ​កាត់​បន្ថយ​អាហារ​ប្រភេទ​នេះ​។ ​​​​បើ​អ្នក​ទិញ​ប៉ះ​ចំ​អាហារ​មាន​​សារជាតិ​នេះ​ដោយ​ចៃ​ដន្យ​ហើយ​មិន​អាច​បោះ​បង់​បាន ​ពេល​ញ៉ាំ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ។

៥. អេះ​ជើង​មិន​ស្វាង

អេះ​ជើង​មិន​បាន​ធ្វើ​ឲ្យ​ជើង​ឡើង​ធំ​អី​ទេ តែ​វា​អាច​ស្នាម ដំបៅ​បាន។ ​​ដូច​នេះ ​បើ​មិន​ចង់​ឲ្យ​សាច់​ជើង​ដូច​ផ្លូវ​ទើប​ចាក់​ក្រួស​ទេ ​គួរ​ទុក​ក្រចក​ខ្លីៗ​បាន​ហើយ កុំ​ទុក​វែង​​ឬ​​សា​រ៉េ​ឲ្យ​ស្រួច​អី។

រូបតំណាង

៦. ​មិន​លាប​ឡេ​​

​​ដើម្បី​ឲ្យ​ស្លៀក​ខ្លី​មាន​ទំនុក​ចិត្ត សុភាព​នារី​មិន​តិច​ទេ​ជ្រើស​យក​ការ​កោ​រោម​​ជើង។ ​ប៉ុន្តែ​បែរ​ជា​ភ្លេច​ធ្វើ​រឿង​ម្យ៉ាង គឺ​លាប​ឡេ​ក្រោយ​ពី​កោ​រោម​ទៅ​វិញ។ ​មួយ​វិញ​ទៀត ​ក្រោយ​ងូត​ទឹក​រួច​ក៏​លាប​ឡេ​ដែរ ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​​កំភួន​ជើង កុំ​ឲ្យ​ស្ងួត​ប្រេះ​បែក​ស្រកា​៕

រូបតំណាង

​ចុចអាន៖ ​​ ហួសចិត្ត! ឃើញម៉ូដខោស៊េរីថ្មីដូចមិនសមនឹងតម្លៃទាល់តែសោះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម