ម៉ូដកាបូដកាលីបៗសម្រាប់ដើរលេង របស់ ឱក សុគន្ធកញ្ញា មិត្តនារីច្បាស់ជាពេញចិត្តហើយ!
- 2020-03-24 04:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដកាបូដកាលីបៗសម្រាប់ដើរលេង របស់ ឱក សុគន្ធកញ្ញា មិត្តនារីច្បាស់ជាពេញចិត្តហើយ!
ជាសិល្បករមួយរូប អ្វីដែលត្រូវម៉ត់ចត់ គឺតុបតែងខ្លួន ក្នុងនោះរាប់ចាប់តាំងពីការស្លៀកពាក់ តុបតែងមុខ ធ្វើសក់ និងសូម្បីតែរបស់ប្រើប្រាស់ គឺតែងផ្លាស់ប្ដូរជានិច្ច ព្រោះដើម្បីផ្ដល់ភាពខុសប្លែកដល់ប្រិយមិត្តអ្នកគាំទ្រ។ ដូច្នេះតារាល្បីនីមួយៗ ពិសេសសិល្បការិនី ដែលខ្លះត្រូវបានគេដឹងថាមានស្បែកជើង ឬកាបូបយួរដៃរាប់សិប និងចូលដល់ខ្ទង់រយផងក៏មាន ជាក់ស្ដែងដូចជាតារាចម្រៀងជួរមុខរបស់ហង្សមាស ឱក សុគន្ធកញ្ញា។
តារាចម្រៀង ដែលបច្ចុប្បន្នបានក្លាយជាប្អូនថ្លៃថៅកែទៅហើយនោះ ត្រូវបានគេឃើញមានប្រើនូវកាបូបដៃនារីជាច្រើនម៉ូដ ច្រើនពណ៌ ប្ដូរទៅតាមកាលៈទេសៈ តាមស្ទីលរបស់នាង មិនឲ្យប្រិយមិត្តកត់សម្គាល់បានថា ដដែលៗនោះទេ។ អ្វីដែលគេប្រាកដក្នុងចិត្តនោះ គឺទាំងនោះ សុទ្ធម៉ាកយីហោល្បីៗ។ យ៉ាងណាគេមិនទាន់បានដឹងលម្អិតពីរបស់កាន់ជាប់ខ្លួនរបស់តារាស្រីនៅឡើយ។ ងាកទៅតម្លៃក៏មិនទាន់មានរបាយការណ៍ដែរ។
និយាយពីកាបូបដៃនេះ ប្រិយមិត្តធ្លាប់ចាប់អារម្មណ៍ទៅលើកាបូបដៃដែលប្រើដោយជំទាវ លី យ៉ាណា ភរិយារបស់ឧកញ៉ា ហុង ពីវ សេដ្ឋីអចលនទ្រព្យដ៏ល្បីនៅកម្ពុជា។ តាមព័ត៌មានកន្លងមក ជំទាវដ៏ស្រស់ស្អាតរូបនេះ និយមប្រើប្រាស់កាបូបដៃម៉ាក Hermmes ដ៏ល្បីកម្រិតពិភពលោកហើយកាបូបខ្លះក្នុងចំណោមនោះ គឺមានតម្លៃដល់ទៅជាង ១០ម៉ឺនដុល្លារអាមេរិកឯណោះ។
វិលមក ឱក សុគន្ធកញ្ញា វិញ ក៏មិនទាន់ដឹងថា នាងមានប្រើប្រាស់ផលិតផលកំពូលតម្លៃនេះ ឬអត់ទេ។ ប៉ុន្តែឥឡូវមកតាមដានពីម៉ូដ និងរូបរាង រាល់កាបូបដៃដែលប្រើដោយតារាស្រីកំពូលរបស់ហង្សមាសសិន៖
រូបភាពបន្ថែម ទស្សនាវីដេអូខាងក្រោម៖