សញ្ញា​៨​យ៉ាង​បញ្ជាក់​ថា​គាត់​ស្តាយ​ក្រោយ​ខ្លាំង​បន្ទាប់​ពី​បោះបង់​អ្នក​ចោល​

  • 2020-03-23 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​ឲ្យ​តែ​អ្នក​បោះបង់​គេ សុទ្ធ​តែ​មិន​ចេះ​ឈឺចាប់ ឬ​ស្ដាយ​ក្រោយ​នោះ​? ពេលខ្លះ​​​ដោយសារ​តែ​មនុស្ស​ប្រុស​ខ្លាច​បាក់​មុខ ទើប​ព្យាយាម​សម្ដែង​ជា​រឹងមាំ ដើម្បី​រក្សា​គោល​ជំហរ​ បើ​ទោះបី​ជា​គាត់​នឹក​អ្នក ឬ​ចង់​ត្រឡប់​ទៅ​រក​អ្នក​វិញ​ប៉ុណ្ណា​ក៏​ដោយ​​។ ដូច្នេះ​ប្រសិន​បើ​មិត្ត​ប្រុស​ចាស់​របស់​អ្នក​បង្ហាញ​ចេញ​ទង្វើ​​ចម្លែកៗ មួយ​ចំនួន​ក្រោយ​ពេល​គាត់​បោះបង់​អ្នក​ចោល គាត់​ប្រហែល​ជា​កំពុង​តែ​​មាន​វិប្បដិសារី​​​ខ្លាំង​ណាស់ ហើយ​ដើម្បី​ឲ្យ​អ្នក​រឹត​តែ​ប្រាកដ​ចិត្ត សញ្ញា​ទាំង​៨​ខាង​ក្រោយ​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​សង្ស័យ​៖​

រូបតំណាង

**១. សួរនាំ​សុខទុក្ខ​អ្នក​ពី​មិត្ត​ស្និទ្ធស្នាល​របស់​អ្នក​**

នៅ​សុខៗ​ស្រាប់​តែ​គាត់​ព្យាយាម​ទាក់ទង​មិត្តភ័ក្ដិ​របស់​​អ្នក​ដើម្បី​សួរនាំ​ដំណឹង​ពី​អ្នក​។ ច្បាស់​ណាស់​គាត់​ចង់​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​គាត់​នៅ​តែ​​ព្រួយ​បារម្ភ ចង់​ដឹង ចង់​ឮ​គ្រប់​រឿងរ៉ាវ​លំអិត​ពី​អ្នក​។

២. បន្ត​ទំនាក់ទំនង​ជាមួយ​គ្រួសារ​អ្នក​

ទោះ​ជា​បែក​គ្នា​ហើយ តែ​គាត់​មិន​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​សមាជិក​គ្រួសារ​របស់​អ្នក​ឡើយ​។ ជា​រឿយៗ គាត់​ឧស្សាហ៍​​​ជជីក​​សួរ​ដំណឹង​អ្នក​ពី​ពួកគេ​ ព្រោះ​គាត់​ដឹង​ថា​នេះ​ជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ផ្សះផ្សា​​​ និង​ត្រូវរ៉ូវ​ជាមួយ​អ្នក​វិញ​។​

៣. តាមដាន​ព័ត៌មាន​អ្នក​តាម​រយៈ​បណ្ដាញ​សង្គម​

ត្បិត​តែ​គាត់​មិន​​ដែល​​Comment ឬ​ផ្ញើ​សារ​មក​អ្នក​ក៏​ដោយ តែ​គាត់​​តែងតែ​តាមដាន​គ្រប់​Status ឬ​រូបថត​ដែល​អ្នក​បង្ហោះ ដោយ​ការ​Like។ នេះ​ជា​សញ្ញា​ដែល​គាត់​ចង់​ប្រាប់​អ្នក​ថា គាត់​សុំទោស​​​ចំពោះ​កំហុស​គ្រប់យ៉ាង​របស់​​គាត់​។​

រូបតំណាង

៤. គាត់​ខល និង​ផ្ញើ​សារ​ទៅ​អ្នក ពេល​ស្រវឹង​

អ្នកណា​ក៏​ដឹង ពេល​មនុស្ស​ស្រវឹង​​គឺ​មិន​ចេះ​និយាយ​កុហក​ទេ អារម្មណ៍​ពិត​មាន​ប៉ុន្មាន ប្រាកដ​ជា​បង្ហាញ​ចេញ​ទាំង​អស់​តែ​ម្ដង​។ ដូច្នេះ​​បើ​​គាត់​ខល​ទៅ​ ​និយាយ​​អង្វរ​ក សុំ​ត្រូវរ៉ូវ​គ្នា​វិញ ពេល​គាត់​ស្រវឹង​ ច្បាស់​ក្រឡែត គឺ​គាត់​កំពុង​តែ​ស្ដាយក្រោយ​ខ្លាំង​ណាស់​។​

៥. នៅ​​លីវ​ដដែល​

គាត់​អាច​សម្ដែង​ជា​កំពុង​តែ​ចាប់​អារម្មណ៍​នារី​ជា​ច្រើន ឬ​​ព្យាយាម​ញ៉ែ​នារី​ណា​ម្នាក់​ពេល​ឃើញ​អ្នក​នៅ​ក្បែរ ប៉ុន្តែ​ការ​ពិត​គាត់​គ្រាន់​តែ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ប្រចណ្ឌ​ប៉ុណ្ណោះ​។

៦. គាត់​មិន​ទាន់​ណាត់​ជួប​​គូ​ថ្មី​

ដរាប​ណា​គាត់​នៅ​តែ​​មាន​អារម្មណ៍​ស្ដាយ​ស្រណោះ​ គាត់​ប្រាកដ​ជា​មិន​អាច​ស្រឡាញ់ ឬ​ប្រាកដ​ប្រជា​ជាមួយ​នារី​ថ្មី​បាន​ឡើយ​។ ជីវិត​គាត់​ហ៊ុំ​ព័ទ្ធ​ដោយ​ភាព​ក្រៀមក្រំ ទុក្ខសោក ដែល​គាត់​ខ្លួន​ឯង​​ក៏​រក​ផ្លូវ​ដោះស្រាយ​មិន​ចេញ​។​

៧. គាត់​បង្ហាញ​ខ្លួន ជាមួយ​កាដូ​​​​​​ភ្ញាក់ផ្អើល​

អ្នក​ប្រហែល​បាន​ជួប​គាត់​នៅ​កន្លែង​​មួយ​ចំនួន​​ដូចជា ​ហាង​កាហ្វេ កន្លែង​​ហាត់​ប្រាណ ឬ​ភោជនីយដ្ឋាន​​​ដែល​អ្នក​ឧស្សាហ៍​ទៅ​​។ គាត់​​ព្យាយាម​​មក​និយាយ​លេង​ជាមួយ​អ្នក ព្រម​ជាមួយ​កាដូ​​​ពិសេសៗ​មួយ​ចំនួន​ដូច​ជា បាច់​ផ្កា ឬ​ សូកូឡា ជាដើម​។

រូបតំណាង

៨. សារភាព​ត្រង់ៗ​

ទទួល​ស្គាល់​ការ​ពិត ប្រាប់​អ្នក​ត្រង់ៗ ថា​គាត់​ពិត​ជា​ស្ដាយក្រោយ និង​អង្វរ​សុំ​ការ​លើកលែង​ទោស​ពី​អ្នក​។ អ្នក​ធ្លាប់​ទទួល​ការ​ឈឺចាប់​ម្ដង​ហើយ ដូច្នេះ​​ការ​សម្រេច​ចិត្ត​របស់​អ្នក ក៏​ប្រហែល​ជា​ត្រូវ​តែ​ល្អិតល្អន់ ជាង​មុន​ដែរ ៕​

រូបតំណាង

អានបន្តសម្ដី​៧​​ឃ្លា​ដែល​បុរសៗ​​ចង់​ឮ​​បំផុត​​ពី​មនុស្ស​ស្រី​ជា​ទី​ស្រឡាញ់ តែ​មិន​ហ៊ាន​ហា​​មាត់​ប្រាប់​

ប្រភព៖ Youqueen ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម