ថៃ​ប្រើ​ប្រាស់​មនុស្ស​យន្ត​ Ninja ឲ្យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ ចៀសវាងគ្រូពេទ្យ​ឆ្លង​ Covid 19

  • 2020-03-23 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យន្ត Ninja របស់​ប្រទេស​ថៃ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​វាស់​កម្ដៅ និង​និយាយ​ជាមួយ​អ្នក​ជំងឺ​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​វេជ្ជបណ្ឌិត​ឆ្លង​វីរុស Covid 19 ​ពី​អ្នក​ជំងឺ។

មន្ទីរពេទ្យមួយ​ចំនួន​​នៅ​ពេល​ប្រទេស​ថៃ នៅ​ពេល​ថ្មី​ៗ​នេះ ចាប់​ផ្ដើម​ប្រើ​មនុស្ស​យន្ត​ដើម្បី​ប្រាស្រ័យ​ទាក់ទង​​នឹង​អ្នក​ជំងឺ​ឆ្លង Covid 19 ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន AFP។ មនុស្ស​យន្ត​ដែល​​ថៃ​បង្កើត​នេះ មាន​ឈ្មោះ​ថា Robot Ninja។

មនុស្ស​ខាង​លើ​ត្រូវ​បាន​យក​មក​ប្រើប្រាស់ ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធនឹង​ចំនួន​អ្នក​ឆ្លង​មេរោគ​កំពុង​កើន​ឡើង។ មនុស្ស​យន្ត​ Ninja កំពុង​ត្រូវ​បាន​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ទីក្រុង​បាងកក និង​ជាយ​ក្រុង​នេះ។

មនុស្ស​ខាង​លើ​ អាច​កាត់​បន្ថយ​អត្រា​ឆ្លង​ត​ទៅ​ឲ្យ​ពេទ្យ​ដោយ​វា​អាច​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ជំងឺ​តាម​ខ្សែ​វីដេអូ​ ដោយ​អ្នក​ជំងឺចង់​បាន​អ្វី អាច​និយាយ​នឹង​មនុស្ស​យន្ត ហើយ​មនុស្ស​យន្ត​នឹង​ផ្ដល់​ទិន្នន័យ​ទៅ​ឲ្យ​ពេទ្យវិញ។ វេជ្ជបណ្ឌិត Viboon Sangveraphuniri អ្នក​បង្កើត​មនុស្ស​យន្ត​នេះ​ឲ្យ​ដឹង។

ទន្ទឹម​នឹង​នេះ ការ​វិវដ្ដ​របស់​មនុស្ស​យន្ត​ខាង​លើ​ក៏​កំពុង​ត្រូវ​បាន​ស្រាវជ្រាវ ដោយ​វា​អាច​លើក​អាហារ​ឲ្យ​អ្នក​ជំងឺ និង​សម្អាត​ទីធ្លា​នៅ​ក្នុង​ពេទ្យបាន។ ដើម្បី​កាត់​បន្ថយ​អត្រា​ឆ្លង​ត​ឲ្យ​ពេទ្យ​ទាប​​បំផុត វេជ្ជបណ្ឌិត Viboon កំពុង​ឲ្យ​ក្រុមការងារ​ខ្លួន​ផលិត​មនុស្ស​នេះ​ឲ្យ​គ្រប់​មន្ទីពេទ្យ​ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

អានបន្ត ​គិលានុបដ្ឋាយិកា​កូរ៉េ​រង​របួស​ពេញ​មុខ​ដោយ​សារ​ពាក់​ម៉ាស និង​វ៉ែនតា​ជាង​១០​ម៉ោង​ក្នុង​១​ថ្ងៃ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម