ក្រៅពីមានរសជាតិឆ្ងាញ់ហើយ អាហារ ៤ មុខនេះនៅដុតខ្លាញ់ក្បាលពោះរាបធេងទៀត

  • 2020-03-19 08:10:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 37

មិននារីមិនតិចឡើយមានកង្វល់ជាមួយក្បាលពោះខ្លាញ់។ អ្នកតែងពិបាករកអ្វីស្លៀកមិនត្រូវនៅពេល​ចេញទៅ​ណា​ម្តងៗ ព្រោះតែក្បាលពោះរបស់អ្នកមិនរាបធេង។

រូបតំណាង

ជាការពិតណាស់ អ្នកគួរតែមកចាប់អារម្មណ៍ពី​ការ​ទទួល​ទានចំណីអាហារប្រ​ភេទណាងាយ​ធ្វើឲ្យអ្នក​ស្រក​និងមានសុខភាពល្អ។ ថ្ងៃនេះ ប្រិយមិត្ត កញ្ញា នឹងបាន​ដឹង​ពី​អាហារ ៤ មុខផ្តល់រសជាតិឆ្ងាញ់មិនធម្មតាហើយនៅជួយបញ្ហាដុះក្បាលពោះទៀតរួមមាន៖

១. ស៊ុត

រូបតំណាង

ស៊ុតជាអាហារប្រូតេអ៊ីនពេញលេញនិងអាចផ្តល់នូវអាស៊ីដអាមីណូទាំងអស់ដែលរាងកាយអ្នកមិនអាចបង្កើត ដោយខ្លួនឯងបាន។ សាច់ដុំនិងធ្វើឱ្យប្រសើរឡើង​នូវការរំលាយអាហារ ហើយវាពិតជា​មានប្រយោជន៍សម្រាប់​ការសម្រកទម្ងន់របស់អ្នក។

២. ត្រីសាម៉ុន

រូបតំណាង

ត្រីសាម៉ុនមានកាឡូរីទាបអាចគ្រប់គ្រងចំណង់អាហារហើយប្រូតេអ៊ីនខ្ពស់នៅក្នុងខ្លួនវាក៏ជួយពន្លឿនការរំលាយ​អាហារ​របស់រាងកាយអ្នកផងដែរ។ ត្រីសាម៉ុនសំបូរទៅដោយធាតុវីតាមីន D ដែល​អាចជួយ​ជំរុញ​ដល់​ការ​បង្កើត leptin ។ បន្ទាប់ពីទទួលទាន​ត្រីសាម៉ុងវា​នឹងជួយ​ឱ្យអ្នកមានអារម្មណ៍​ឆ្អែតដែល​អាចបំពេញ​បន្ថែម​បរិមាណ​អាស៊ីដ​ខ្លាញ់មិនឆ្អែតបានច្រើនដែលត្រូវការនៅក្នុងខ្លួន។

៣. គ្រាប់ walnut

រូបតំណាង

គ្រាប់ធញ្ញជាតិគឺសំបូរទៅដោយជាតិសរសៃនិងស្រួលទំពា។ បន្ថែមពីនេះ វារាងពិបាកក្នុងការទំពារ ហើយ​រាង​កាយ​អ្នកនឹងប្រើប្រាស់កាឡូរីនោះតាមបែបធម្មជាតិ។ កោសិកាគ្រាប់ធញ្ញជាតិក្រាស់​និងពិបាកក្នុង​ការ​បំផ្លាញ​ពេល​ទំពារ ដូច្នោះមានន័យថាវាមានម៉ូលេគុលខ្លាញ់មានតិចក្នុង​ការបញ្ចេញហើយរាងកាយ​ស្រូប​យក​ជាតិ​ខ្លាញ់​បានតិច។

៤. ផ្លែប៊ឺរ

រូបតំណាង

ទទួលទានផ្លែប៊ឺរអ្នកនឹងមានអារម្មណ៍ថាឆ្អែត កាត់បន្ថយចំណង់ឃ្លានអាហារផ្សេងព្រោះតែវាផ្ទុកជាតិសរសៃល្អ និងខ្លាញ់ល្អ។ ដូច្នោះកុំភ្លេចទទួលវាព្រោះជួយឲ្យអ្នកមានសុខភាពល្អនិងថែរក្សារាង៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

វិធីបំបាត់អាការតឹងច្រមុះត្រឹមតែ ១៥ នាទីយ៉ាងមានប្រសិទ្ធិភាព

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន