វិធីបំបាត់អាការតឹងច្រមុះត្រឹមតែ ១៥ នាទីយ៉ាងមានប្រសិទ្ធិភាព
- 2020-03-16 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបំបាត់អាការតឹងច្រមុះត្រឹមតែ ១៥ នាទីយ៉ាងមានប្រសិទ្ធិភាព
នៅពេលអ្នកមានអាការតឹងច្រមុះធ្វើឲ្យអ្នកពិបាកដកដង្ហើមនិងភ្លក់អាហារ។ មនុស្សមួយចំនួនអាចនឹងប្រើថ្នំាដើម្បីកាត់បន្ថយការតឹងច្រមុះ រីឯអ្នកមួយចំនួនទៀតអាចនឹងប្រើប្រាស់វិធីធម្មជាតិដើម្បីទប់ស្កាត់អាការមួយនេះ។ ថ្ងៃនេះដែរ ប្រិយមិត្តទាំងអស់គ្នា នឹងបានដឹងពីវិធីសាស្ត្រទាំង ៦ ដោយចំណាយពេលត្រឹមតែ ១៥ នាទីដើម្បីបំបាត់អាការតឹងច្រមុះរួមមាន៖
១ ធ្វើលំហាត់ប្រាណ
នៅពេលចង្វាក់បេះដូងអ្នកកើនឡើងនិងកម្តៅក្នុងខ្លួនគ្រប់គ្រាន់ វានឹងធ្វើឲ្យការបញ្ចេញទឹករំអិលនៅក្នុងច្រមុះបានស្រួលហើយអ្នកនឹងងាយញើសច្រមុះបានល្អជាងមុន។ ចំណាយពេល ១៥ នាទីហាត់ប្រាណ អ្នកនឹងទទួលបានអាការប្រសើរជាងមុន។
២ កម្តៅខ្ទង់ច្រមុះរបស់អ្នក
យកក្រណាត់ស្អាតប្រវែងខ្លីល្មមជ្រលក់ទឹកក្តៅឧណ្ហៗ បន្ទាប់មកច្របាច់វានៅលើខ្ទង់ច្រមុះថ្នមៗ។ កម្តៅមិនគួរឲ្យក្តៅពេកទេ ពេលធ្វើបែបនេះទឹករំអិលនៅក្នុងច្រមុះរបស់អ្នកនឹងចុះរាវ ងាយស្រួលក្នុងការញើសច្រមុះបានប្រសើរជាងមុន។
៣ ប្រើប្រាស់ម៉ាស៊ីនបង្កើនសំណើម
នៅពេលមានខ្យល់ផ្តល់សំណើមតិចជាង ៤០% វានឹងធ្វើឲ្យច្រមុះរបស់អ្នកស្ងួតនិងរំខានទៅដល់ការដកដង្ហើម។ ប្រសិនបើអ្នកស្លេស្មហើយសំណើមមានតិចនៅក្នុងច្រមុះអ្នកវានឹងបង្កឲ្យបាក់តេរីងាយកកើត។ ហេតុដូចនេះ នៅក្នុងខ្យល់គួរតែមានផ្តល់សំណើមពី ៤០% ទៅ ៦០% ទើបជាការល្អ។
៤ ម៉ាស្សាចន្លោះច្រមុះនិងមាត់របស់អ្នក
ធ្វើការម៉ាស្សានៅបរិវេណច្រមុះនិងបបូរមាត់លើរបស់អ្នកចំនួន ២ ទៅ ៣ នាទី។ វិធីមួយនេះនឹងជួយបំបាត់ការហើយនៅត្រង់ច្រមុះរបស់អ្នក។
៥ ម៉ាស្សានៅលើឆ្អឹងច្រមុះរបស់អ្នក
ធ្វើការម៉ាស្សាជារង្វង់នៅលើស្លាបខ្ទង់ច្រមុះដោយប្រើដៃចង្អុលនិងដៃកណ្តាលថ្នមៗរយៈពេលពី ១ ទៅ ២ នាទី។ ការធ្វើបែបនេះនឹងជួយឲ្យច្រមុះរបស់អ្នកបានដកដង្ហើមបានស្រួល។
៦ ម៉ាស្សានៅចន្លោះចិញ្ចើមរបស់អ្នក
ចូរអ្នកធ្វើការម៉ាស្សានៅចន្លោះចិញ្ចើមរបស់អ្នកព្រោះវានឹងជួយអ្នកឲ្យការពារភាពស្ងួតនិងការរលាកនៃប្រហោងឆ្អឹង មានប្រសិទ្ធិភាពបង្ការ និងជួយកាត់បន្ថយសម្ពាធនៅក្នុងប្រហោងឆ្អឹង៕
ចុចអានបន្ត៖
ឈប់យល់ច្រឡំទៀតទៅ របស់ទាំងនេះមិនអាចការពារអ្នកពីវីរុសកូវីដ-១៩បានឡើយ