គន្លឹះថែទាំប្រអប់ដៃឱ្យមានសំណើម ទោះលាងដៃញឹកញាប់យ៉ាងណាក៏គ្មានបញ្ហា
- 2020-03-19 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះថែទាំប្រអប់ដៃឱ្យមានសំណើម ទោះលាងដៃញឹកញាប់យ៉ាងណាក៏គ្មានបញ្ហា
មនុស្សមួយចំនួនធំមិនសូវបានយកចិត្តទុកដាក់ជាមួយការថែរក្សាប្រអប់ដៃឡើយ ទាំងដែលវាជាផ្នែកមួយដ៏សំខាន់ដែលត្រូវប្រើប្រាស់ជាញឹកញាប់។ យ៉ាងណាមិញ ក្រោយមានផ្ទុះឡើងនៅជំងឺរាតត្បាត COVID-19 ម្នាក់ៗចាប់ផ្តើមអនុវត្តតាមវិធីបង្ការខ្លួនដោយការរស់នៅស្អាត ដោយក្នុងនោះរួមមាន ការលាងដៃឱ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូយ៉ាងហោចណាស់ ២០ វិនាទី ឬ ការលាងដៃជាមួយជែលលាងដៃមានជាតិអាល់កុលសម្លាប់មេរោគជាដើម។
ស្របពេលនឹងការលាងសម្អាតដៃនេះផងដែរ វាក៏ងាយធ្វើឱ្យស្បែកដៃរបស់អ្នកមានសភាពស្ងួតដោយការប៉ះពាល់នឹងជាតិសាប៊ូ និងអាល់កុលច្រើនលើសកំណត់។ យ៉ាងណាមិញ បើអ្នកចេះថែទាំប្រអប់ដៃឱ្យបានត្រឹមត្រូវ នោះស្បែកដៃរបស់អ្នកនឹងគ្មានសភាពស្ងួត រមាស់ ឬ បែកស្រកាឡើយ ទោះជាអ្នកឧស្សាហ៍លាងដៃយ៉ាងណាក៏ដោយ។ គន្លឹះនៃការរក្សាប្រអប់ដៃឱ្យមានសំណើមរួមមាន៖
គន្លឹះទី ២៖ ក្រោយលាងដៃហើយភ្លាម អ្នកគប្បីលាបនូវគ្រីមលាបដៃដែលផ្តល់សំណើមខ្លាំងដល់ស្បែក និង គ្មានជាតិកាត់ ឬ រមាស់។ គួរបញ្ជាក់ផងថា អ្នកអាចប្រើជាឡេលាបខ្លួនជំនួសក៏បាន គ្រាន់តែវាមានប្រសិទ្ធភាពទាបជាងគ្រីមលាបដៃផ្ទាល់។
គន្លឹះទី ៣៖ គប្បីជ្រើសរើសសាប៊ូលាងដៃដែលមិនសូវមានជាតិកាត់ និង ក្លិនក្រអូបខ្លាំង ព្រោះស្បែកដៃក៏ងាយប្រតិកម្មនឹងជាតិទាំងនេះផងដែរ។
ក្រៅពីចំណុចសំខាន់ៗទាំង ៣ ក្រុមគ្រូពេទ្យផ្នែកសើស្បែកក៏បានណែនាំគ្រប់គ្នាឱ្យព្យាយាមលាបគ្រីមលើប្រអប់ដៃក្នុងបរិមាណច្រើន មុនចូលគេងជារៀងរាល់យប់ ព្រោះជាពេលដែលស្បែករបស់អ្នកបានសម្រាកខ្លះពីការប៉ះពាល់នូវជាតិទឹក សាប៊ូ ឬ អាល់កុល៕
ចុចអានបន្ត៖ អាហារ ៤ ប្រភេទ នារីមិនគួរបរិភោគ ដើម្បីចៀសវាងបញ្ហាមុខមុន