ធ្មេញប្រែសភាពបែបនេះឆាប់រហ័ស ជាសញ្ញាព្រមាននៃជំងឺថ្លើម តម្រងនោមនិងកាចសាហាវមួយចំនួនទៀត

  • 2020-03-17 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា ​មាន​រោគ​សញ្ញា​ចម្លែក​ៗ​កើត​ឡើង​ទៅ​លើ​ធ្មេញ​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស ​សូ​ម​ប្រញាប់​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ​​​​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ជំ​ងឺ​​គ្រោះ​ថ្នាក់​មួយ​ចំនួន​​ដូច​ជា ​ថ្លើម ​តម្រង​នោម ​​ពុក​ឆ្អឹង ​​បេះ​ដូង ​និង​ជំ​ងឺ​រំលាយ​អាហារ​ចេញ​រោគ​សញ្ញា​នៅ​លើ​ធ្មេញ​ទៅ​វិញ​។​

រូបតំណាង

**១. ឈាម​អញ្ចាញ​ធ្មេញ**

ឈាម​នៅ​តាម​​​គល់​ធ្មេញ​​ ជា​ធម្មតា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដំណាក់​កាល​ដំបូង​នៃ​ជំ​ងឺ​អញ្ចាញ​ធ្មេញ។ ​យ៉ាង​ណា​មិញ ​​វា​ប៉ះ​ពាល់​​ចេញ​​ពី​​តម្រង​នោម​មួយ​ផ្នែក។ ​នៅ​ពេល​ជាតិ​ស្ករ​ត្រូវ​បាន​ប្រើ​ប្រាស់ ​ការ​ស្រូប​យក​សារធាតុ​មេ​តា​បូ​លី​សឹម​នៃ​ជាតិ​ស្ករ​និង​អាំង​ស៊ុយ​លីន​នៅ​ក្នុង​ឈាម​​កើត​ឡើង នោះ​អាច​បណ្ដាល​ឲ្យ​ឈាម​អញ្ចាញ​ធ្មេញ​ផង​ដែរ។ ​នៅ​ពេល​កង្វះ​វីតាមីន K ​វា​ធ្វើ​ឲ្យ​សរីរាង្គ​ដូច​ជា​តម្រង​នោម​និង​ថ្លើម​ប្រែ​ជា​ខ្សោយ​ ​​ហើយ​មិន​អាច​សំយោគ​បាន​គ្រប់​គ្រាន់ រហូត​ឈាន​ទៅ​ដល់​ការ​ឈាម​នៅ​តាម​គល់​ធ្មេញ​​បែប​នេះ​។

រូបតំណាង

២. ​​ធុំ​ក្លិ​ន​មាត់

​ខ្យល់​ដង្ហើម​មិន​ល្អ​​ ជា​ញឹក​ញាប់​បណ្ដាល​មក​ពី​មិន​បាន​សម្អាត​​អណ្ដាត​និង​ជំ​ងឺ​រលាក​អញ្ចាញ​ធ្មេញ។ ​យ៉ាង​ណា​ក៏​ដោយ ​ប្រសិន​បើ​អ្នក​កត់​សម្គាល់​ថា​មាន​អនាម័យ​មាត់​ធ្មេញ​ហើយ​ប៉ុន្តែ​លទ្ធផល​ហាក់​មិន​គាប់​ប្រសើរ ​នោះ​ជា​សញ្ញា​ព្រមាន​ដំបូង​​ហើយ។ ​ពិសេស​បើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​ថា ​​មាត់​មា​ន​ក្លិន​ឆួល​បែប​ផ្អែម​ៗ​ដូច​​ផ្លែ​ឈើ​នោះ​ជា​សញ្ញា​នៃ​ជំ​ងឺ​ទឹក​នោម​ផ្អែម ។ ​បើ​​ក្លិន​ឆួល​​ឆ្អាប​ៗ ​នោះ​​ជា​សញ្ញា​នៃ​ជំ​ងឺ​​តម្រង​នោម តែ​បើ​មាន​ក្លិន​ស្អុយ​ៗ​ឆួល​មក​ ​វា​ជា​សញ្ញា​នៃ​ជំ​ងឺ​​ថ្លើម​ដែល​អាច​វិវត្ត​ជា​​ក្រិន​ថ្លើម​បាន។

រូបតំណាង

៣. មាត់​ស្ងួត

​បើ​ចេញ​សញ្ញា​នេះ ​​គឺ​រាង​កាយ​អ្នក​បាត់​បង់​ជាតិ​ទឹក ​ឬ​អាច​មក​ពី​​កត្តា​ម្យ៉ាង​ទៀត​​ដោយ​សារ​​ជំ​ងឺ​ទឹក​នោម​ផ្អែម។ ​សម្រាប់​អ្នក​ដែល​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​សរសៃ​ឈាម​ក្នុង​ក្រពេញ​ទឹក​មាត់​ប្រែ​​ជា​ស្ដើង​និង​ចុះ​ខ្សោយ​ក្នុង​ការ​ផលិត​ទឹក​មាត់​​តាម​លក្ខណៈ​ធម្មជាតិ។ ​ដែល​នេះ​ហើយ​ជា​ហេតុផល​ធ្វើ​ឲ្យ​មាត់​ប្រែ​ជា​ស្ងួត​បាន​។

រូបតំណាង

៤. ​ធ្មេញ​ប្រែ​ជា​ប្រេះ​បែក

​​បើ​បញ្ហា​ដោយ​ការ​ទំពា​អាហារ​រឹង​ ធ្វើ​ឲ្យ​ធ្មេញ​​ទៅ​ជា​ឈឺ​​ប្រេះ​បែក​នោះ​ជា​រឿង​សាមញ្ញ​ទេ ​តែ​បើ​នៅ​សុខ​ៗ​ធ្មេញ​អ្នក​វិវត្ត​ឆាប់​រហ័ស​​ដោយ​សញ្ញា​ទាំង​នេះ អ្នក​គួរ​​ងាក​មក​គិត​ពី​ជំ​ងឺ​​រំលាយ​អាហារ​វិញ​។ ដោយសារ​អ្នក​ដែល​មាន​ជំ​ងឺ​​នេះ ​​ចុង​ដង្ហើម​ឬ​អាស៊ីតreflux ​នឹង​បង្កើត​ enamel ​របស់​ធ្មេញ​ដែល​ងាយ​ឲ្យ​វា​ផុយ​ស្រួយ​បំ​ផុត។

​៥. ធ្មេញ​មាន​ដុំ​គីស

​កោសិកា enamel ​មាន​បញ្ហា ​ធ្វើ​ឲ្យ​ដុំ​សាច់​វិវត្ត​ជា​​គីស​និង​បំផ្លាញ​ឆ្អឹង​បរិវេណ​ធ្មេញ​ថ្គាម។ ​ក្នុង​ពេល​នោះ ​វា​ក៏​ជា​សញ្ញា​ដំបូង​នៃ​ហានិភ័យ​ជំ​ងឺ​​ពុក​ឆ្អឹង​ផង​ដែរ ​ដោយសារ​កង្វះ​ជាតិ​កាល់​ស្យូម។

រូបតំណាង

៦. ​មាន​ស្នាម​ក្រហម​នៅ​ជុំ​វិញ​គែម​​បបូរ​មាត់

​​​កត្តា​នេះ ​បណ្ដាល​មក​ពី​​រាង​​កាយ​កង្វះ​ជាតិ​ដែក​ និង​វីតាមីន B ​( ពិសេស B12​) ​ ​ដែល​អាច​ប៉ះ​​ពាល់​ដល់​បេះ​ដូង​បាន។ ​អ្នក​គួរ​បន្ថែម​វីតាមីន​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​រយៈ ការ​ហូប​អាហារ​៕​​​

អាន​បន្ត​៖ ​ បន្លែទាំងនេះល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ជួយឲ្យទារកមានសុខភាពមាំមួននិងឆ្លាតវៃ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម