រកឃើញចំណុចខុសក្នុងរូបទាំងនេះឃើញ មានន័យថាអ្នកជាមនុស្សមានភ្នែកមុត

  • 2020-03-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ដើម្បី​តេស្ត​សាក​ល្បង​ថា​តើ​អ្នក​​ជា​មនុស្ស​ប៉ិន​សង្កេត​កម្រិត​ណា​ ​អ្នក​អាច​សាក​ល្បង​តាម​រយៈ​ការ​ស្វែង​រក​ចំណុច​ខុស​​នៅ​ក្នុង​រូប​ខាង​ក្រោម​។

១ ​រូប​នេះ ​នៅ​ឋាន​ព្រះ​ច័ន្ទ។ ​តើ​អ្នក​គិត​ថា​មាន​ចំណុច​ត្រង់​ណា​ខុស?

​ចម្លើយ៖ ​អវកាសយានិក​កំពុង​ឈរ​លើ​​​ព្រះ​ច័ន្ទ​ស្រាប់​ហើយ ​ដូច្នេះ​មិន​អាច​មាន​ព្រះ​ច័ន្ទ​មួយ​ទៀត​នោះ​ទេ។

២. បុរស​ម្នាក់​កំពុង​ឈរ​លើ​ស្ពាន​នៅ​ជន​បទ។ តើ​អ្នក​គិត​ថា​មាន​ចំណុច​ត្រង់​ណា​ខុស?

​​ចម្លើយ៖ ​ទឹក​​ក្រោម​ស្ពាន​មាន​តែ​មួយ​ចំហៀង ​ចំណែក​មួយ​ចំហៀង​ទៀត​អត់​មាន។

៣. ​មាន​សត្វ​ផេន​ឃ្វីន​​ចំនួន​៥​ក្បាល​ និង​ខ្លា​ឃ្មុំ​ទឹក​កក​​១​ក្បាល ​ឈរ​លើ​ផ្ទាំង​ទឹក​កក​ជាមួយ​គ្នា។ តើ​អ្នក​គិត​ថា​មាន​ចំណុច​ត្រង់​ណា​ខុស?

​ចម្លើយ៖ ​​សត្វ​​ខ្លា​ឃ្មុំ​ទឹក​កក​ជា​ទូ​ទៅ​រស់​នៅ​តែ​ក្នុង​តំបន់​ប៉ូល​ខាង​ជើង​ប៉ុណ្ណោះ ​ចំណែក​សត្វ​ផេន​ឃ្វីន​ជា​ទូ​ទៅ រស់​នៅ​តែ​ក្នុង​តំបន់​ប៉ូល​ខាង​ត្បូង​​ប៉ុណ្ណោះ។ ​ដូច្នេះ​សត្វ​ទាំង​២​ប្រភេទ​នេះ ​​មិន​គួរ​រស់​នៅ​ជាមួយ​​គ្នា​លើ​ផ្ទាំង​ទឹក​កក​តែ​មួយ​បាន​នោះ​ទេ។

​​៤. ស្ត្រី​ម្នាក់​​រៀប​ចំ​អាហារ​ពេល​ព្រឹក​សម្រាប់​កូន​ៗ ។ ​តើ​អ្នក​គិត​ថា​មាន​ចំណុច​ត្រង់​ណា​ខុស?

​ចម្លើយ​៖ ​​កែវ​ដែល​ស្ត្រី​នោះ​កាន់​មិន​មាន​ទឹក​ដោះ​គោ​នៅ​ក្នុង​នោះ​ទេ ​ដូច្នេះ​​​មិន​អាច​ចាក់​ទឹក​ដោះ​គោ​ចេញ​បាន​ឡើយ។

៥. ​មាន​រថយន្ត​បើក​លើ​ដង​ផ្លូវ​ក្នុង​ទី​ក្រុង​ឡុង​ដ៍។ តើ​អ្នក​គិត​ថា​មាន​ចំណុច​ត្រង់​ណា​ខុស?

​ចម្លើយ​៖ ​​រថ​យន្ត​​មិន​គួរ​បើក​ខាង​ស្ដាំ​ដៃ​ឡើយ ព្រោះ​ចរាចរណ៍​នៅ​ទី​ក្រុង​ឡុង​ដ៍​​ប្រកាន់​ឆ្វេង​ដៃ​។

៦. ​ក្នុង​ទី​ក្រុង​មួយ​កំពុង​អ៊ូ​អរ​ដោយ​រថយន្ត​ រថ​ភ្លើង​បើ​ក​ទៅ​ ​មនុស្ស​ជួប​គ្នា និង​​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ​។ តើ​អ្នក​គិត​ថា​មាន​ចំណុច​ត្រង់​ណា​ខុស?

​ចម្លើយ៖ ​ជា​ទូ​ទៅ​រថ​ភ្លើង​មាន​ទ្វារ​ចេញ​ចូល​សង​ខាង ​​និង​បើក​បរ​លើ​ផ្លូវ​ដែក ​តែ​​រថ​ភ្លើង​​ពណ៌​ក្រហម​អត់​មាន​ទ្វារ ហើយ​គ្មាន​ផ្លូវ​ដែក​សម្រាប់​បើក​បរ។ ​​​ធម្មតា​ភ្លើង​ស្តុប​​គឺ​មាន​៣​ពណ៌ ​តែ​ភ្លើង​ស្តុប​​ក្នុង​រូប​មាន​តែ​២​ពណ៌ ​។ ​ក្នុង​រូប​​​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ដាក់​ថា ​ថ្ងៃ​ទី​៣២​ខែ​ធ្នូ ​តែ​ខែ​ធ្នូ​មាន​​ត្រឹម​ថ្ងៃ​៣១​ ​ប៉ុណ្ណោះ​៕​​​​

** ​តើ​អ្នក​ទាយ​ត្រូវ​បាន​ប៉ុន្មាន​?**

អាន​បន្ត​៖ ​ ចង់ដឹងអ្នកជាមនុស្សសង្កេតប៉ុនណា សាកល្បងប្រាជ្ញានេះទាំងអស់គ្នា

​​ ​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម