៣​ តិចនិក​ជួយ​ឲ្យ​សក់​ក្រាស់​ និង​ឆាប់​ដុះ​វែង​ ឃើញ​ស្អាត​ពេល​ចង​ទៅ​ក្រោយ​អស់

  • 2020-03-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​វែង​ហើយ​ក្រាស់​ ស្រស់​ស្អាត​ខ្លាំង​នៅ​ពេល​ទម្លាក់​ឬ​ចង​ទៅ​ក្រោយ​អស់​ៗ។​ ចំពោះ​អ្នក​មាន​សក់​ស្ដើង​ដោយ​សារ​សក់​ខូច​ ឬ​ជ្រុះ​ អនុវត្ត​តិចនិក​ទាំង​ ៣ ខាង​ក្រោម​នេះ​ដើម្បី​ឲ្យ​សក់​ឆាប់​ដុះ​ ហើយ​ក្រាស់​វែង៖​

១.​ ចេះ​ជ្រើស​រើស​សាប៊ូ​កក់​សក់​សក្ដិសម​នឹង​ស្ថានភាព​សក់​

ចំណាយ​លុយ​ច្រើន​បន្តិច​តែ​បាន​គុណ​ភាព។​ អ្នក​គួរ​ចេះ​ជ្រើស​រើស​សាប៊ូ​កក់​សក់​ដែល​ប្រើ​គ្រឿង​ផ្សំ​ធម្មជាតិ​សុទ្ធសាធ​ ជា​ជាង​ប្រើ​សាប៊ូ​កក់​ដែល​ថោក​តែ​គ្រឿង​ផ្សំ​គីមី។​ ចំពោះ​ការ​រក​ទិញ​សាប៊ូមានគ្រឿង​ផ្សំ​ធម្មជាតិ​ អ្នក​អាច​ទិញ​នៅហ្វាម៉ាស៊ី​ទំនើប​ ឬ​ផ្សារទំនើប​ ដោយ​សួរ​អ្នក​លក់​បញ្ជាក់។​

២.​ កុំ​ឧស្សាហ៍​ប្ដូរ​ពណ៌​សក់​ញឹកញាប់

ថ្នាំ​សក់​ផ្ទុក​ជាតិ​អាម៉ូញ៉ាក់​ និង​ធាតុ​គី​មី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​សក់​ផុយ​ស្រួយ​និង​ដាច់​សក់​ដែល​ធ្វើ​មើល​ទៅ​ឃើញ​ស្ដើង​។​ អ្នក​គួរ​ប្ដូរ​ពណ៌​សក់​ម្តង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​​​ទើប​ប៉ះ​ពាល់​សក់​តិច​តួច​ ធ្វើ​ឲ្យ​សក់​មិន​សូវ​ខូច។​

៣.​ ប្រើ​ទឹក​ដំឡូង​បារាំង​អប់​សក់​

ប្រើ​ទឹក​ដំឡូង​បារាំង​មក​អប់​សក់​ ជួយ​ឲ្យ​សក់​ឆាប់​ដុះ​ និង​រឹងមាំ​សុខភាព​ល្អ​មិន​ងាយ​ជ្រុះ​។ វិធី​ធ្វើ​គឺ​គ្រាន់​តែ​យក​ដំឡូង​២​ទៅ​៣​មើម​ បុក​ឲ្យ​ម៉ត់​ រួច​ត្រង​យក​ទឹក។ រាល់​ពេល​កក់​សក់​យក​ទឹក​ដំឡូង​មក​លាប​ឲ្យ​សព្វ​ពេញ​សក់​និង​ស្បែក​ក្បាល​ទុក​ ៣០​នាទី​សឹម​កក់សក់​ចេញ​ដូច​ធម្មតា។​ ធ្វើ​បាន​ ៣​ ដង​នឹង​ឃើញ​ប្រសិទ្ធភាព ៕​

ចុចអាន៖អត់​ពិបាក​សោះ!​ មើល​តែ​ ៣​នាទី​អាច​ចេះ​កាត់​សក់​សេះ​ខ្លួន​ឯង​មិន​ចាំ​បាច់​ទៅ​រក​ជាង

ប្រភព៖ trendcrown ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម