អ្នកចូលចិត្តច្នៃម៉ូដកុំខកខានព្រឹត្តិការណ៍អស្ចារ្យពី Phnom Penh Designers Week រដូវការទី១២
- 2020-02-24 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តច្នៃម៉ូដកុំខកខានព្រឹត្តិការណ៍អស្ចារ្យពី Phnom Penh Designers Week រដូវការទី១២
សម្រាប់អ្នកដែលចូលចិត្តការច្នៃម៉ូដ ច្បាស់ជាចង់ទទួលបានគំនិតថ្មីៗប្លែកៗពីការបង្កើតនិងរចនាម៉ូដតាមបែបអស្ចារ្យ មិនចម្លងគេ និងទាន់សម័យមិនខាន។ ដូច្នេះ លោកអ្នកនឹងមិនខកបំណងឡើយ ព្រោះព្រឹត្តិការណ៍ Phnom Penh Designers Week (PPDW) រដូវកាលទី១២ បានត្រលប់មកនាថ្ងៃទី ៣-៤ ខែមេសា ឆ្នាំ ២០២០ នៅសណ្ឋាគារ Rosewood Phnom Penh ជាន់ទី ៣៦ ។
សម្លៀកបំពាក់បង្ហាញនៅឱកាសនោះរួមមាន Ambre Men, Armada By Adello, and Don Protasio សម្រាប់សម្លៀកបំពាក់បុរស។ សម្រាប់សម្លៀកបំពាក់នារីរួមមាន SCT, The Prive, Noir, Alfredo Vaez, Essk/Coco Wellington, Kenoree, Drewe Taylor, Waterlily by Christine Gauthier, & A.N.D ។
PPDW រដូវកាលទី១២ គឺជាព្រឹត្តិការណ៍បង្ហាញម៉ូដប្រចាំឆ្នាំដែលបង្ហាញពីទេពកោសល្យរចនាម៉ូដក្នុងស្រុក ដើម្បីបង្ហាញម៉ូដចុងក្រោយរបស់ពួកគេក្នុងកម្មវិធីបង្ហាញម៉ូដមួយនេះ តាមរយៈសំបុត្រអញ្ជើញរបស់អ្នកច្នៃម៉ូដនិងឧបត្ថម្ភកម្មវិធី៕
អានបន្ត៖ IU និង Mai Davika ប្រជែងសម្រស់លើកៅអីជួរមុន ក្នុងប្រទេសអ៊ីតាលី