នៅពេលបានជួបមិត្ត​១០០​ឆ្នាំ​ ទើបអ្នកអាចស្គាល់អារម្មណ៍ ៥ យ៉ាងនេះ

  • 2020-02-21 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មិត្ត​១០០​ឆ្នាំ គឺ​ជា​មនុស្ស​ពិសេស​ម្នាក់ ហើយ​ក៏​ជា​ផ្នែក​​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​​។ គេ​ជា​​អាច​ធ្វើ​ជា​ម្ចាស់​បេះដូង​​ថែម​ទាំង​​មាន​ឥទ្ធិពល​អាច​​កែ​ប្រែ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​អ្នក​មាន។ មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​ដើរ​ចូល​ក្នុង​ជីវិត​អ្នក ប៉ុន្តែ​នៅ​ពេល​​បាន​ជួប​​មិត្ត​១០០​ឆ្នាំ​ពិត​ប្រាកដ ទើប​អ្នក​បាន​ស្គាល់​នូវ​អារម្មណ៍ ៥ យ៉ាង​នេះ​។

១. អ្នក​​ក្លាយ​ជា​មនុស្ស​សប្បាយ​រីករាយ

រូបតំណាង

ភាព​ស្រស់​ស្រាយ​សប្បាយ​រីករាយ បាន​កើន​ឡើង​ខ្លាំង​​ខុស​ពី​មុន។ អ្វី​ៗ​ប្រែ​ប្រួល​ទៅ​ជា​ស្រស់​បំព្រង​មិន​គួរ​ឲ្យ​ជឿ។ សូម្បី​តែ​​​រឿង​​តូច​តាច​ឬ​ពេល​ធម្មតាៗ ក៏​​អាច​ស្វែង​រក​ក្តី​សុខ​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន​យ៉ាង​ងាយ​ ព្រោះ​អ្នក​បាន​ធ្វើ​វា​​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។

២. អ្នក​ចាប់ផ្តើម​យល់​ពី​អត្ថន័យ​ជីវិត​កាន់​តែ​ជ្រាលជ្រៅ

អ្នក​បាន​ស្គាល់​និង​ស្វែង​យល់​ពី​អត្ថន័យ​នៃ​ជីវិត​កាន់​តែ​ច្បាស់​។ អ្នក​បង្កើន​ភាព​ក្លាហាន ធ្វើ​អ្វី​មិន​ឆាប់​ចុះញ៉ម​​នឹង​ឧបសគ្គ ព្រោះ​​អ្នក​មាន​មនុស្ស​ពិសេស​ នៅ​​​ចាំ​​ជួយ​ផ្តល់​កម្លាំង​ចិត្ត​និង​អាច​​ពឹង​ពាក់​​បាន​គ្រប់​ពេលវេលា។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​ភាព​ភ័យ​ខ្លាច​ទាំង​ប៉ុន្មាន​​រលាយ​បាត់​អស់​។

៣. អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​​ខុស​ប្លែក​ជាង​​កាល​ពី​មុន

អ្នក​បាន​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​​ម្នាក់​ ដែល​ល្អ​ប្រសើរ​ជាង​មុន។ បម្រែបម្រួល​មួយ​នេះ បាន​នាំ​អ្នក​ឲ្យ​ស្គាល់​​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់ និង​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​បំផុត​ក្នុង​ជីវិត​។

៤. អ្នក​អាច​រើ​បម្រាស​ខ្លួន​ចេញ​ពី​អតីតកាល

រូបតំណាង

​​អតីតកាល​ដែល​អាប់អួ​​​ធ្លាប់​​តែ​ធ្វើ​ឲ្យ​​អ្នក​ឈឺចាប់​បាន​រសាត់​ទៅ​តាម​ខ្យល់​អស់​ហើយ។ អ្នក​ក៏​អត់ឱន​កំហុស​ឲ្យ​ខ្លួន​ឯង​ដើម្បី​ឆ្ពោះ​ទៅ​មុខ​បន្ត និង​វិល​ត្រលប់​មក​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល​វិញ ជាមួយ​មនុស្ស​សំខាន់​ដែល​កំពុង​​នៅ​ចំពោះ​មុខ។ ​​

៥. អ្នក​ផ្លាស់​ប្តូរ​ការ​គិត

អ្នក​មាន​ការ​គិត​ខុស​ប្លែក​ជាង​កាល​ពី​មុន​​ ហើយ​ក៏​​មាន​ភាព​​ចាស់ទុំ​ជាង​មុន​ដែរ។ ការ​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​ពី​ដៃគូ ជួយ​ឲ្យ​អ្នក​​បាន​សិក្សា​ស្វែង​យល់​និង​ផ្លាស់​ប្តូរ​គំនិត​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។

រូបតំណាង

​​​បាន​ជួប​មិត្ត​១០០​ឆ្នាំ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​គ្មាន​អ្វី​ប្រៀប​​បាន យ៉ាង​ណា​មិញ​អ្នក​​​ក៏​មិន​គួរ​​ផ្ញើ​សុភមង្គល​លើ​គេ​ទាំង​ស្រុង​ដែរ។ ត្រូវ​រៀន​រស់​ដោយ​​មាន​ជំហរ​លើ​ខ្លួន​ឯង ព្រោះ​ក្តី​សុខ​​ពិត​គឺ​ចេញ​​ពី​ខ្លួន​អ្នក​​នេះ​ហើយ៕ ​

ចុចអានបន្ត៖ ត្រឹម​តែជា​​អ្នក​ស្គាល់​គ្នាប៉ុណ្ណោះ យើង​មាន​សិទ្ធិ​អី​ទៅ​ប្រចណ្ឌ​គេ​

ប្រភព៖ awarenessact ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម