ប្រពន្ធ Rain បង្អួត​រាង​ក្រមុំ​សុំ​ខ្មាស​ទោះ​សម្រាល​កូន​បាន​​២​នាក់​ហើយ​ក៏​ដោយ

  • 2020-02-21 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​សម្រាល​បុត្រ​ទី​២​បាន​ជិត​ ៦​ខែ កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​កម្មវិធី​សិល្បៈ​ជា​លើក​ដំបូង បង្អួត​រាង​យ៉ាង​ស្រស់​ស្អាត ធ្វើ​ឲ្យ​គេ​អត់​នឹង​មិន​សរសើរ​មិន​បាន។

តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ Kim Tae Hee ព្រម​​ទាំង​តារា​សម្ដែង​របស់​​ខ្សែ​ភាពយន្ត​​ភាគ Hi Bye Mama ទាំង​អស់ បាន​មាន​វត្តមាន​នៅ​មជ្ឈមណ្ឌល​មួយ​នា​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​នេះ។ ដូច​សព្វ​មួយ​ដង កំពូល​តារា​សម្ដែង​ស្រី Kim Tae Hee នៅ​តែ​ទាក់ទាញ​បាន​រាល់​ចំណាប់​អារម្មណ៍​របស់​អ្នក​កាសែត រាល់​ពេល​បង្ហាញ​វត្តមាន​របស់​ខ្លួន។ ស្រី​ស្អាត​វ័យ​៤០​ឆ្នាំ ជ្រើស​យក​រ៉ូប​ពណ៌​ខ្មៅ លាយ​ស្បៃ ដោយ​បង្ហាញ​បាន​រាង​យ៉ាង​ស្វែល ទាំង​ទើប​តែ​សម្រាល​កូន​ទី​២​បាន​តែ​ ៦​ខែ​ក៏​ដោយ។

ទស្សនិកជន​បាន​លាន់​មាត់​ថា នៅ​ពេល​ឈរ​ក្បែរ​តារា​សម្ដែង​ស្រី Ko Bo Kyul ដែល​មាន​វ័យ​ក្មេង​ជាង​នាង​ ដល់​ទៅ​៩​ឆ្នាំ​នោះ  ប្រពន្ធ​របស់ Rain នៅ​តែ​មាន​ប្រៀប​ជាង​សិស្ស​ប្អូន​ដដែរ៕

​អាន​បន្ត​៖ ​ អាយុ​សែសិប ហើយ​កូន​២​មែន​ពិត តែ​សម្រស់​ប្រពន្ធ Rain នៅ​តែ​ខ្ញង់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម