ជ្រើសរើសស្ត្រីនិងទារកម្នាក់ ដើម្បីដឹងពីវិធីនៃការប្រាស្រ័យទាក់ទងរបស់អ្នកទៅមនុស្សជុំវិញខ្លួន

  • 2020-02-20 06:30:00
  • ចំនួនមតិ 123 | ចំនួនចែករំលែក 79

ប្រសិនបើអ្នកតែងតែចង់ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកឲ្យកាន់តែច្បាស់នោះ អ្នកអាចចូលរួមលេង​នៃល្បែង​ជ្រើសរើសរូបនៅខាងក្រោមបាន។ ពេលខ្លះតាមរយៈការជ្រើសរើសរូបបែបនេះអាចបង្ហាញអ្នកពីអត្​ត​ចរិត​របស់អ្នកពិតប្រាកដបាន។ ខាងក្រោមនេះជារូបស្ត្រីបីនាក់កំពុងពរទារកអ្នកដទៃផ្សេងគ្នា ចូរអ្នកជ្រើស​រើស​មួយក្នុងចំណោមបីនាក់ រួចមើលចម្លើយទាំងអស់គ្នា។ រូបនោះរួមមាន៖

រូបតំណាង

ស្រ្តីទី១

រូបតំណាង

បើអ្នកជ្រើសរើសរូបទី១ មានន័យថាអ្នកជាមនុស្សមិនសូវមានមិត្តភ័ក្តិច្រើនទេ តែប្រសិនបើអ្នករាប់អាននរណាម្នាក់ហើយ អ្នកនឹងតែងតែធ្វើឲ្យគេសប្បាយរីករាយ។ អ្នកពេញចិត្តនឹងរឿងផ្ទាល់ខ្លួនរបស់អ្នកនិងមិនចូលចិត្តឲ្យនរណាម្នាក់មករំលោភបំពានពេលវេលារបស់អ្នកឡើយ។ ប្រសិនបើអ្នកធ្វើការសម្រេចចិត្តលើរឿងពិបាកអ្វីមួយ អ្នកតែងតែចំណាយពេលគិតតែម្នាក់ឯង។ គ្រួសារនិងបងប្អូនរបស់អ្នកតែងតែជឿជាក់លើរូបអ្នក អ្នកមិនដែលធ្វើឲ្យពួកគាត់អស់សង្ឃឹមឡើយ តែមានពេលខ្លះអ្នកជាមនុស្សដែលលះបង់ច្រើនដើម្បីអ្នកដទៃ។

ស្ត្រីទី២

រូបតំណាង

បើអ្នកជ្រើសរើសយករូបទី២ មានន័យថា អ្នកជាអ្នកស្តាប់ដ៏ល្អមួយរូប។ អ្នកតែង​ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ្នក​ដទៃ​ហើយអ្នកមិនអាចរក្សាកំហឹងរបស់អ្នកបានយូរឡើយ។ អ្នកចុះសម្រុងជាមួយអ្នកផ្សេងបានល្អ ដូច្នេះ​ហើយ​ទើបធ្វើឲ្យ​អ្នកមាន​មិត្តច្រើន។ បន្ថែមពីនេះ​ មិត្តរួមការងាររបស់អ្នកពេញចិត្តចំពោះអ្នកផងដែរ។ ទោះ​យ៉ាង​ណាក៏ដោយប្រសិនបើអ្នកចូលចិត្តនរណាម្នាក់អ្នកប្រហែលជាប្រញាប់បង្ហាញអារម្មណ៍របស់អ្នកចំពោះមនុស្ស​នេះ​ហើយបន្ទាប់មកដឹងថាអ្នកបានធ្វើខុស។

ស្ត្រីទី៣

រូបតំណាង

បើអ្នកជ្រើសរើសរូបទី៣ មានន័យថា អ្នកជាមនុស្សស្ងប់ស្ងាត់និងចូលចិត្តនិយាយទៅកាន់អ្នកដទៃ។ អ្នក​ជឿ​ជាក់​ថាមិត្តភាពគឺជាផ្នែកសំខាន់មួយនៃជីវិតហើយអ្នកពិតជារីករាយក្នុងការចំណាយពេលវេលារបស់អ្នក​ក្នុង​ចំ​ណោម​មនុស្សទាំងនោះ។ មានពេលខ្លះអ្នកអាចសម្របសម្រួលជាមួយនរណាម្នាក់ រហូតទាល់តែគេនោះនៅ​ក្បែរ​អ្នក។ ពេលខ្លះទៀត អ្នកជាមនុស្សគិតខ្លីពេកដូចជា បើអ្នកឃើញកំហុសរបស់នរណាម្នាក់ អ្នកអាចនឹង​ឈប់​ទាក់ទងជាមួយម្នាក់នោះភ្លាមៗ។

ចុចអានបន្ត៖

មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា

យោងតាមអ្នកចិត្តសាស្រ្ត អ្នកអាចដឹងចិត្តមនុស្សច្បាស់ក្រឡែតដោយប្រើ ១៦ ល្បិចនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន