ត្រូវ​បដិសេធ​ដោយ​សារ​ខ្លាចស្រលាញ់​ជាមួយ​​មនុស្ស​ធាត់​ខ្មាស​គេ នារី​ម្នាក់​ប្ដេជ្ញា​ចិត្ត​សម្រក​បាន​ជាង​២០​គីឡូ

  • 2020-02-19 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ក្រោយ​ពេល​សម្រក​គីឡូ​បាន​សម្រេច នារី​រូប​នេះ​ទទួល​បាន​ស្នេហា​ដែល​ខ្លួន​ចង់​បាន​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​មិន​បាន​គាំទ្រ​នាង​ឡើយ។

អាច​និយាយ​បាន​ថា នៅ​សម័យ​ដែល​ម្ហូប​អាហារ​ដាក់​លក់​គ្រប់​ទី​កន្លែង​បែ​បនេះ ការ​សម្រេក​គីឡូ​គឺ​ជា​រឿង​ដ៏​ពិបាក​បំផុត។ រាង​ធាត់​មិន​ត្រឹម​តែ​ពិបាក​ធ្វើ​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ទេ ពេល​ខ្លះ​វា​ក៏​ប៉ះពាល់​ដល់​វិថី​ស្នេហាទៀត​ផង។

ជាក់​ស្ដែង​ និស្សិត​ស្រី​ឈ្មោះ Xiao Yan មក​​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ធ្លាប់​មាន​ទម្ងន់​ដល់​ទៅ​៧៨​គីឡូ។ ដោយ​សារ​តែ​មាន​មាឌ​ធំ ព្រម​ទាំង​មិន​សូវ​ចេះ​ស្លៀក​ពាក់​នោះ ធ្វើ​ឲ្យ​នារី​ខាង​លើ​មិន​​មាន​ការ​ទាក់​ទាញ​ឡើយ។

ក្រោយ​មក​នាង​ក៏​ស្គាល់​គ្នា​នឹង​បុរស​ម្នាក់​​តាម​អនឡាញ។ ដោយ​សារ​មិន​ទាន់​ជួប​គ្នា​ខាង​ក្រៅ អ្នក​ទាំង២ ជជែក​គ្នា​យ៉ាង​សប្បាយ។ ប៉ុន្តែ​នៅ​ពេល​បាន​ជួប​គ្នា​​ពិត ខាង​ប្រុស​ស្រាប់​តែ​បោះ​ពាក្យ​សម្ដី​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ថា៖ ស្រលាញ់​គ្នា​ជាមួយ​អូន បង​ខ្លាច​មិត្តភ័ក្ដិ​បង​សើច​ចំអក​ឲ្យ បង​ចូល​ចិត្ត​តែ​មនុស្ស​ស្រី​រាង​ស្គម​ទេ។

សម្ដី​មួយ​ឃ្លា​នេះ​របស់​ខាង​ប្រុស​បាន​ធ្វើ​ឲ្យ Xiao Yan របួស​ផ្លូវ​ចិត្ត​ជា​ទម្ងន់ ដែល​ធ្វើ​ឲ្យ​នាង​ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​សម្រក​គីឡូ​ឲ្យ​បាន ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​នាង​ស្រក​បាន​ជាង​២០​គីឡូ។ ក្រោយ​ពេល​គួប​ផ្សំជាមួយ​នឹង​ការ​ស្លៀក​ពាក់​ថ្មី នារី​មក​​ពី​​ប៉េកាំង​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ថ្មី​។

នៅ​ពេល​នេះ​ នាង​បាន​ទៅ​ជួប​បុរស​ដដែល​ឲ្យ​គេ​បានឃើញ​រូប​រាង​ថ្មី​របស់​នាង។ នៅ​ពេល​នេះ ខាង​ប្រុស​បាន​តាម​សុំ​ស្រលាញ់​នាង​វិញ។ បន្ទាប់​មក នាង​ក៏​ព្រម​ទទួល​យក​ស្នេហា​មួយ​នេះ។ យ៉ាងណាក្ដី ក្រោយ​ពេល​បង្ហោះ​រឿង​របស់​​ខ្លួន​លើ​បណ្ដាញ​សង្គម មួយ​ផ្នែក​​សរសើរ​នាង​ដែល​សម្រក​បាន​សម្រេច​នោះ មួយ​ផ្នែក​ទៀត​បញ្ចេញ​មតិ​ថា តាម​ការ​ពិត​មិន​គួរ​យក​បុរស​នេះ​ឡើយ ដោយ​សារ​គេ​គិត​សំខាន់​តែ​រូប​សម្បត្តិ​របស់​នាង។ បើ​នាង​នៅ​ធាត់​ក៏​គេ​មិន​បាន​ស្រលាញ់​នាង​ឡើយ។

នៅ​ពេល​ឃើញ​មិត្ត​ប្រុស​ត្រូវ​គេ​រិះគន់​បែប​នេះ Xiao Yan បាន​ចេញ​មុខ​បក​ស្រាយ​ថា សង្សារ​នាង​គឺ​ជា​មនុស្ស​ល្អ ដ្បិត​​បើ​គ្មាន​គេ​នាង​ក៏​មិន​អាច​សម្រក​គីឡូ​បាន​ដូច​សព្វ​ថ្ងៃ​ដែរ៕

អានបន្ត៖ ​ ប្ដី​ប្រពន្ធ​ចៀវៃ ត្រូវ​រិះគន់​មួយ​ចាស់​ដៃ ព្រោះ​ផ្ដាំ​ឲ្យ​គេ​ពាក់​ម៉ាស តែ​ខ្លួន​មិន​ពាក់​យ៉ាងរំ​ភើយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម