ផឹក ១ កែវរៀងរាល់ព្រឹក ដើម្បីរក្សារាងស្អាតបានយូរ

  • 2020-02-17 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ដែល​ជា​កង្វល់​របស់​មនុស្ស​ភាគ​ច្រើន​ គឺ​បញ្ហា​ឡើង​គីឡូ​នេះ​តែ​ម្តង។ អ្នក​ខ្លះ​វិញ ខិត​ខំ​សាក​​ច្រើន​វិធី​យ៉ាង​ណា​​​ក៏​មិន​ទទួល​បាន​ផល។

សម្រាប់​ថ្ងៃ​នេះ​ដែរ វេបសាយ "កញ្ញា" នឹង​ណែនាំ​ពី​វិធី​ងាយៗ ដើម្បី​សម្រក​ទម្ងន់​និង​ថែរក្សា​រាង​ឲ្យ​នៅ​ស្លីម​ស្អាត​បាន​យូរ​ ដែល​បង្ហាញ​ដោយ​តារា​ចម្រៀង​ Bao Thy ​វិញ​ម្តង។

គន្លឹះ​​លើ​ម្ហូប​អាហារ

ក្រៅ​ពី​ការ​ហូប​ចុក​មាន​អនាម័យ Bao Thy ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​​គី​ឡូ និង​ព្យាយាម​​ញ៉ាំ​បន្លែ​ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ ជា​អាហារ​សម្រន់​ដើម្បី​ការពារ​មិន​ឲ្យ​ធាត់​។

គន្លឹះ​លើ​ភេសជ្ជៈ​ពេល​ព្រឹក

នាង​តែ​ង​​ផឹក​ទឹក​ក្រូចឆ្មារ​ លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ​ និង​ថែម​ទឹក​ឃ្មុំ​បន្តិច។ វិធី​នេះ​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរ​ការ​ល្អ និង​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ទៀត​ផង។

គន្លឹះ​លើ​ការ​ហាត់​ប្រាណ

សម្រាប់​ការ​ហាត់​ប្រាណ​វិញ ទោះ​រវល់​យ៉ាង​ណា ក៏​នាង​ឆ្លៀត​ពេល​ហាត់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣​ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​បាន​រាង​ស្អាត​និង​សុខភាព​ល្អ​៕

ចុចអានបន្ត៖ វិធីសាស្ត្រទាំង ៦ ជួយឲ្យករបស់អ្នកមិនសូវយារធ្លាក់ មើលទៅក្មេងជាងវ័យ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម