មនុស្ស​ស្រី​រឹង​មាំ មាន​ឯករាជ្យ​ភាព​លើ​ខ្លួន​ឯង មិន​ដែល​យក​ស្នេហា​ដាក់​មុខ​ទេ

  • 2020-02-17 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​​ជ្រុល​ដាក់​ចិត្ត​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​គោល​ចំហ​ច្បាស់​លាស់ មាន​ភាព​ក្លាហាន និង រឹងមាំ​ក្នុង​ជីវិត​ អ្នក​គួរ​យល់​ច្បាស់​ថា​នាង​មិន​មែន​ជា​ប្រភេទ​នារី​ដែល​​យក​ស្នេហា​ដាក់​មុខ​ឡើយ។ យ៉ាង​ណា​មិញ​ មិន​មែន​មាន​ន័យ​ថា​នាង​មិន​បាន​ស្រឡាញ់​អ្នក​ទេ ទោះ​ជា​នាង​ស្រឡាញ់​អ្នក​ប៉ុណ្ណា​ក៏​មិន​អាច​យក​​អ្នក​សំខាន់​ជាង​ខ្លួន​ឯង​ដែរ។ មនុស្ស​ស្រី​ប្រភេទ​នេះ ជា​នារី​ដែល​បុរសៗ​ស្រមៃ​ចង់​បាន​ប៉ុន្តែ​មិន​ងាយ​មាន​​នរណា​ហ៊ាន​តាម​ស្រឡាញ់​ឡើយ ព្រោះ​នាង​ជា​មនុស្ស​ដែល​ពូកែ​ពេក។

រូបតំណាង

ជាក់​ស្តែង​ នារី​ដែល​មាន​អត្តចរិត​បែប​នេះ​ បើ​ស្រឡាញ់​អ្នក​ណា​ហើយ​គឺ​ស្រឡាញ់​ខ្លាំង តែ​នាង​មិន​ត្រូវ​ការ​ស្នេហា​ដល់​ថ្នាក់​ភ្លេច​ពី​ខ្លួន​ឯង​នោះ​ឡើយ។ ចំពោះ​នាង មនុស្ស​ម្នាក់​ដែល​មាន​សារៈសំខាន់​ខ្លាំង​ជាង​គេ​ក្នុង​ឆាក​ជីវិត​នាង​គឺ​ជា ខ្លួន​ឯង ពី​ព្រោះ​គ្រប់​ពេល​នាង​ជួប​ប្រទះ​នឹង​បញ្ហា ឬ ឧបសគ្គ​នៅ​ក្នុង​ជីវិត​ អ្នក​ដែល​ជួយ​នាង​ឱ្យ​ក្រោក​ឈរ​ឡើង​វិញ​គឺ​ជា​នាង។ នៅ​ពេល​នាង​ត្រូវ​ការ​មនុស្ស​នៅ​ក្បែរ​ និង លើក​ទឹក​ចិត្ត​បំផុត​គឺ​មាន​តែ​នាង​ខ្លួន​ឯង​ដែល​ជួយ​ស្រោច​ស្រង់​ខ្លួន​ឯង​ចេញ​ពី​រឿង​រ៉ាវ​មិន​ល្អ​ក្នុង​​ផ្លូវ​ជីវិត​ដ៏​លំបាក​មួយ​។ ហេតុ​ផល​ទាំង​អស់​នោះ​ហើយ​ធ្វើ​ឱ្យ​នាង​ក្លាយ​ទៅ​ជា​នារី​ម្នាក់​ដែល​ស្រឡាញ់​ខ្លួន​ឯង​ជាង​នរណា​ទាំង​អស់។

រូបតំណាង

ដូច្នេះ​ហើយ នាង​មិន​មែន​ចេះ​តែ​ដាក់​ចិត្ត​​ជឿ​នរណា​ម្នាក់​ងាយៗ​នោះ​ទេ ហើយ ក៏​មិន​អាច​យក​នរណា​ម្នាក់​សំខាន់​ជាង​សេចក្តី​សុខ​របស់​ខ្លួន​ឯង​ដែរ។ នាង​អាច​នឹង​សុខ​ចិត្ត​ចំណាយ​ពេល​វេលា​របស់​ខ្លួន​ដើម្បី​ទំនាក់​ទំនង​របស់​អ្នកទាំង​ពីរ ប៉ុន្តែ​មិន​មែន​ទាំង​ស្រុង​ដល់​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង​នោះ​ឡើយ។ នាង​មិន​ចេះ​អង្គុយ​ទ្រាំ​ទ្រ​នូវទង្វើ​មិន​ល្អ​របស់​អ្នក​ណា​មក​លើ​ខ្លួន​ទេ ជាពិសេស​ក្នុង​រឿង​ស្នេហា នាង​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​ជាង​ការ​នៅ​ជាមួយ​មនុស្ស​ដែល​មិន​យល់​ពី​នាង​។

រូបតំណាង

បើ​តាម​ចំណុច​ទាំង​ឡាយ​ខាង​លើ​ អ្នក​អាច​គិត​ថា​នាង​ជា​មនុស្ស​ដែល​រាង​អាត្មានិយម តែ​មិន​មែន​ឡើយ។ វិធី​សាស្រ្ត​ដ៏​ល្អ​បំផុត​ដើម្បី​រស់​នៅ​បាន​យូរ​អង្វែង​ជាមួយ​គ្នា​គឺ​ត្រូវ​តម្រូវ​ឱ្យ​ភាគី​ខាង​ប្រុស​ផ្តល់​ពេល​វេលា និង សិទ្ធ​សេរីភាព​គ្រប់​គ្រាន់​ដល់​នាង។ បើ​អ្នក​ចូលចិត្ត​​មនុស្ស​ស្រី​ដែល​រឹង​មាំ​ និង មាន​ឯករាជ្យ​ភាព​លើ​ខ្លួន​ឯង​ អ្នក​គួរ​ចង​ចាំ​ថា​ ​ស្នេហា​មិន​មែន​ជា​អ្វី​ដែល​នាង​ត្រូវ​ការ​ឡើយ​ ដូច្នេះ បើ​នាង​ជ្រើស​រើស​នៅ​ជាមួយ​អ្នក​ មាន​ន័យ​ថា​នាង​ស្រឡាញ់​អ្នក​ខ្លាំង​ហើយ តែ​ត្រូវ​អនុញ្ញាត​ឱ្យ​នាង​ធ្វើ​ជា​ខ្លួន​ឯង​ ព្រោះ​នារី​ដែល​មាន​អត្តចរិត​បែប​នេះ​គឺ​ចូល​ចិត្ត​សេរីភាព​ពេញ​លេញ៕​​​

រូបតំណាង

អានបន្ត៖ ​ស្នេហា​នៅ​កន្លែង​ការងារ​​មិន​ស្រួល​ទេ​ណា៎! បើ​មិន​ចេះ​បែង​ចែក គូ​ស្នេហ៍​​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ

ប្រភព៖ HerWay ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម