រឿង​ ៦ យ៉ាង​នឹង​កើត​ឡើង​នៅ​ពេល​​អ្នក​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹងអ្នក​ដទៃ

  • 2020-02-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រូវ​ហើយ​មនុស្ស​មិន​អាច​កើត​មក​ល្អ​គ្រប់​ដប់​ទេ អ្នក​ខ្លះ​ល្អ​នេះ ហើយ​អ្នក​ខ្លះ​ទៀត​ល្អ​នោះ តែ​ពេល​ខ្លះ​យើង​បាន​ភ្លេច​ពី​ខ្លួន​ឯង​ហើយ​សម្លឹង​មើល​ពី​អ្នក​ដទៃ​ទៅ​វិញ ហើយ​ក៏​ចាប់​ផ្ដើម​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​អ្នក​ផ្សេង​។ អ្នក​ដឹង​អត់​ថា​ការ​ដែល​អ្នក​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​គេ​នោះ នឹង​មាន​រឿង​ ៦ យ៉ាង​កើត​ឡើង ៖

១. អ្នក​ភ្លេច​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង ៖ ដោយសារ​អ្នក​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​គេ អ្នក​បាន​ភ្លេច​ថា​ខ្លួន​ឯង​មាន​អី ខ្លួន​ឯង​ជា​អ្នក​ណា​ហើយ អ្នក​មើល​ឃើញ​តែ​របស់​ដែល​គេ​មាន ហើយ​បែរ​ជា​មើល​រំលង​នូវ​អ្វី​ដែល​ជា​ខ្លួន​ឯង។

រូបតំណាង

**២. ក្លាយ​ជា​មនុស្ស​ដែល​បាក់​ទឹកចិត្ត ៖** អ្នក​លែង​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង ហើយ​ដេក​កើត​ទុក្ខ មិន​សប្បាយ​ចិត្ត​ដោយ​សារ​មិន​មាន​អ្វី​ដូច​គេ យូរ​ទៅ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​បាក់ទឹក​ចិត្ត ហើយ​តែង​មាន​គំនិត​អវិជ្ជមាន​លើ​ខ្លួន​ឯង​រហូត។

៣. ឃើញ​តែ​គេ​ល្អ មិន​ដែល​ឃើញ​ពី​ខ្លួន​ឯង ៖ អ្នក​តែងតែ​លើក​សរសើរ​នូវ​អ្វី​ដែល​គេ​មាន អ្នក​ពេញ​ចិត្ត អ្នក​ស្រឡាញ់​​តែ​អ្វី​ជា​របស់​គេ ហើយ​ស្រមៃ​ចង់​ឲ្យ​ខ្លួន​ឯង​បាន​ដូច​គេ តែ​មិន​ដែល​មើល​ឃើញ​ពី​តម្លៃ​ដែល​ឃើញ​របស់​ខ្លួន​ឡើយ។

៤. អ្នក​បង្ខំ​ខ្លួន​ឯង ៖ ដោយសារ​ចង់​ឲ្យ​ខ្លួន​ឯង​ដូច​គេ អ្នក​បាន​បង្ខំ​ អ្នក​បាន​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​​តែ​បាន។ បែប​នេះ​អ្នក​ពិត​ជា​ខុស​ខ្លាំង​ណាស់ ព្រោះ​អ្នក​បាន​ធ្វើ​បាបខ្លួន​ឯង​ដោយ​សារ​ការ​ប្រៀបធៀប​ជីវិត​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ ដោយ​មិន​បាន​គិត​ពី​ធម្មជាតិ​មនុស្ស ព្រោះ​វា​ត្រូវ​ការ​ពេល មិន​មែន​ចេះ​តែ​បង្ខំ​បាន​ឡើយ។

រូបតំណាង

៥. អ្នក​ភ្លេច​គិត​ថា​មនុស្ស​មាន​ចំណុច​ស្អាត ចំណុច​ល្អ​រៀង​ៗ​ខ្លួន ៖ អ្នក​ប្រហែល​ភ្លេច​ហើយ​ថា​អ្នក​មាន​ចំណុច​ល្អ​ជាង​គេ​ដែល​គេ​មិន​មាន តែ​អ្នក​បែរ​គិត​ថា​ខ្លួន​ឯង​អន់ ខ្លួន​ឯង​អាក្រក់​ទៅ​វិញ ត្រូវ​ចាំ​ថា​អ្នក​ណា​ក៏​មាន​ចំណុច​ពិសេស​ដែរ តែ​ប្រហែល​ដោយសារ​អ្នក​មិន​បាន​មើល​ឃើញ​ និង ចាប់​អារម្មណ៍​លើ​ខ្លួន​ឯង ព្រោះ​រវល់​តែ​គិត​តែ​ពី​អ្នក​ដទៃ​ល្អ។

៦. ជំរុញ​ឲ្យ​អ្នក​មាន​ចិត្ត​លោភលន់ ដើរ​ផ្លូវ​មិន​ត្រឹម​ត្រូវ​ ៖ បើ​អ្នក​ចេះ​គ្រប់គ្រង​ចិត្ត និង សម្រួច​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​នោះ​មិន​អី​ទេ តែ​បើ​ជ្រុល​គំនិត​គិត​ខុស​ទៅ​វិញ​នោះ វា​នឹង​នាំ​អន្តរាយ​ ព្រោះ​ដោយសារ​ការ​ចង់​មាន​ចង់​បាន​ដូច​គេ ធ្វើ​ឲ្យ​អ្នក​លែង​ស្គាល់​អ្វី​ល្អ​អ្វី​អាក្រក់​ ហ៊ាន​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​តែ​បាន​នោះពិត​ជា​កាន់​តែ​អាក្រក់​មិន​ខាន។

រូបតំណាង

ត្រូវ​ចាំ​អ្នក​អ្នក​ល្អ អ្នក​ស្អាតតាម​របៀប​អ្នក គេ​ល្អ​តាម​របៀប​គេ​កុំ​យក​ខ្លួន​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​អី ត្រូវ​ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន៕

ចុចអាន៖​កាន់​តែ​រឹង​មាំ​ និង ​ឆ្លាតវៃ បើ​សិនអ្នក​ចេះចំណាយ​ពេល​នៅ​ម្នាក់​ឯង​ដោយ​ស្ងប់ស្ងាត់!

ប្រភព៖ lifehack ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម