តិចនិកងាយៗ ដើម្បីការពារមិនឲ្យគ្រឿងសម្អាងជ្រះប្រឡាក់ជាប់ទៅម៉ាសអស់
- 2020-02-13 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកងាយៗ ដើម្បីការពារមិនឲ្យគ្រឿងសម្អាងជ្រះប្រឡាក់ជាប់ទៅម៉ាសអស់
ក្នុងអំឡុងពេលមានប្រភេទវីរុសគ្រោះថ្នាក់វាយឡុកសាហាវបែបនេះ គ្រប់គ្នាត្រូវតែគិតគូរថែរក្សាការពារសុខភាពឲ្យបានល្អ។ ការពាក់ម៉ាសមុនចេញទៅខាងក្រៅ ជារឿងចាំបាច់ដែលអ្នកមិនគួរភ្លេចទាល់តែសោះ។ ដោយសារតែអាកាសធាតុ កម្ទេចកំទីធូលីដី ផ្សែង អាចនាំយកវីរុសទៅកាន់គ្រប់ទីកន្លែងទាំងអស់។ សម្រាប់មិត្តៗនារី ដែលតែងតែផាត់មុខជាប្រចាំ ច្បាស់ជាពិបាកបន្តិចហើយ ព្រោះគ្រឿងសម្អាងអាចនឹងប្រឡាក់ជាប់ទៅម៉ាស ជ្រះពីមុខអស់ ដូច្នេះគូរដឹងពីគន្លឹះងាយៗ ដើម្បីចៀសពីបញ្ហាដែលធ្វើឲ្យអ្នកស្មុគស្មាញ។
១. ប្រើប៉ុងជំនួសឲ្យជក់ ពេលលាបម្សៅទ្រនាប់
ដោយសារតែពេលពាក់ម៉ាស ធ្វើឲ្យម្សៅទឹកងាយរលុប ដូច្នេះជំនួសឲ្យការផាត់ដោយជក់ឬដៃ គួរប្រើប៉ុងតប់ថ្នមៗពេញផ្ទៃមុខវិញ ទើបម្សៅអាចជាប់បានយូរមិនជ្រះងាយៗ។ ជាពិសេសត្រូវជ្រើសរើសប្រភេទម្សៅទ្រនាប់ ដែលអាចទប់ជាតិខ្លាញ់ ទើបជាប់បានយូរម៉ោង។
២. ប្រើជក់ដើម្បីផាត់ម្សៅហុយបន្ថែម
បន្ទាប់ពីលាបម្សៅទ្រនាប់រួច គួរផាត់ម្សៅហុយតិចៗថែមពីលើមួយជាន់ទៀត ដោយប្រើជក់ទន់ហើយដាក់ផ្តេកពេលជ្រលក់ម្សៅនៅក្នុងប្រអប់។
៣. ផាត់ផ្តេកនិងថ្នមៗ
ត្រូវដាក់ជក់ផ្តេកហើយតប់ថ្នមៗ ឲ្យសព្វពេញផ្ទៃមុខ។ ធ្វើបែបនេះ ដើម្បីការពារទាំងម្សៅទ្រនាប់រួមទាំងម្សៅហុយ ឲ្យចូលសព្វល្អ និងជាប់បានយូរ។
ខាងក្រោមនេះ ជារូបភាពរវាងមុននិងក្រោយពេលអនុវត្តតាមតិចនិកខាងលើ៕
ចុចអានបន្ត៖ ជំហានងាយៗដើម្បីផាត់ភ្នែកពណ៌សូកូឡាស្រស់ បានយ៉ាងស្អាតឥតខ្ចោះ