តម្លៃខោអាវ Son Ye Jin ក្នុងរឿង Crash Landing on You ថ្លៃកប់ តែខោអាវស្លៀកខាងក្រៅ រឹតតែបះសក់
- 2020-02-06 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃខោអាវ Son Ye Jin ក្នុងរឿង Crash Landing on You ថ្លៃកប់ តែខោអាវស្លៀកខាងក្រៅ រឹតតែបះសក់
មិនត្រឹមតែសម្លៀកបំពាក់ក្នុងរឿងរបស់កំពូលតារាសម្ដែងស្រីកូរ៉េ Son Ye Jin មានតម្លៃថ្លៃនោះទេ ដោយនៅក្នុងជីវភាពប្រចាំថ្ងៃ ក៏សិល្បការិនីមួយនេះ ប្រើខោអាវថ្លៃៗដូចគ្នា។
អាចនិយាយបានថា ខ្សែភាពយន្តភាគកូរ៉េដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅពេលបច្ចុប្បន្ន ដោយនៅលើបណ្ដាញសង្គម ស្ទើរតែគ្រប់គ្នាទៅហើយដែលជជែកពីរឿងនេះ។ ទន្ទឹមនឹងសាច់រឿង ជក់ចិត្តព្រមទាំងតួសម្ដែងល្អឥតខ្ចោះនោះ សម្លៀកបំពាក់របស់តារាសម្ដែងស្រី Son Ye Jin តួឯកនៃរឿង ក៏ទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនមិនតិចដែរ។
ដើម្បីស័ក្ដិសមនឹងអ្នកស្នងមរតកនៅក្នុងរឿងនោះ សម្លៀកបំពាក់របស់ស្រីស្អាតវ័យ៣៨ឆ្នាំត្រូវបានជ្រើសរើសយ៉ាងពិសេស និងសុទ្ធតែមានតម្លៃថ្លៃខ្លាំង មកពីម៉ាកល្បីលើពិភពលោក។
តាមនោះដែរ នៅក្នុងភាគ ដែលនាំ Hyun Bin ដើរផ្សារទិញឥវ៉ាន់នោះ Son Ye Jin បានស្លៀកឈុត Chanel ពីក្បាលដល់ជើង ហើយតម្លៃរបស់ឈុតនេះនោះគឺ អាវក្រៅតម្លៃ៨៣០០ដុល្លារ កន្សែងបង់ក ១៩០០ដុល្លារ និងកាបូបយួរដៃ៣២០០ដុល្លារ។
នៅក្នុងវគ្គបន្ទាប់ អ្នកស្នងមរតករូបនេះ ពាក់អាវក្រៅវែងរបស់ម៉ាក BOTTEGA VENETA តម្លៃ៥០៨០ដុល្លារ។ នៅក្នុងភាគដដែល អ្នកនាងរូបនេះ ពាក់រ៉ូបរបស់ BALMAIN តម្លៃ ២៦៩៥ ដុល្លារ។
ខណៈ នៅក្នុងរឿង តារាស្រីរូបនេះប្រើខោអាវថ្លៃៗនោះ នៅជីវិតខាងក្រៅ តារាជើងចាស់រូបនេះ ក៏ប្រើឥវ៉ាន់មិនធម្មតាដែរ ដោយនៅពេលចេញក្រៅលំហែរកាយនោះ Son Ye Jin បានស្លៀកមួយឈុតរបស់ BALMAIN ដោយអាវថ្លៃ២១៨៥ដុល្លារ និងសំពត់តម្លៃ១៣៨៦ដុល្លារ។ នៅពេលឃើញដូចនេះ ទស្សនិកជនបានលាន់មាត់ថា តារាកើតឆ្នាំ ១៩៨២ ទាំងក្នុងរឿង ទាំងជាក់ស្ដែងគឺនាងសុទ្ធតែនិយមខោអាវថ្លៃៗទាំងអស់៕
ចុចអានបន្ត៖ តួក្នុងរឿង Crash Landing on You ត្រូវគេបកអាក្រាតជាសិស្សពាល និងមានប្រវត្តមិនល្អ