ដំណើរកម្សាន្តម្នាក់ឯងអាចធ្វើឲ្យអ្នកកាន់តែមានភាពឯករាជ្យ

  • 2020-02-06 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុងរយៈពេលថ្មីៗនេះ មានមនុស្សជាច្រើនចូលចិត្តធ្វើដំណើរកម្សាន្តតែម្នាក់ឯង ឬ ភាសា​អង់គ្លេសហៅថា solo trip។ ជាការពិតណាស់ ការដើរ​លេង​ម្នាក់​ឯង​ផ្តល់​អត្ថ​ប្រ​យោជន៍​ជាច្រើនដល់អ្នកក៏ព្រោះតែអ្នកនឹងមានអារម្មណ៍ថាមានសេរីភាព មិន​សុំា​ញុំា​ច្រើន និងមានភាពជាម្ចាស់ការលើខ្លួនឯងជាដើម។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ដែល​បង្ហាញ​ថា ការ​ដើរ​លេង​តែម្នាក់​ឯង​ផ្តល់​ភាព​ឯករាជ្យ​ឲ្យអ្នក​កាន់​តែ​ច្រើន​រួម​មាន៖

១. បង្កើត​ភាព​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង

រូបតំណាង

ជា​ធម្មតា ដំ​ណើរ​កម្សាន្ត​ទៅទី​ជិត​ក្តី​ឆ្ងាយ​ក្តី អ្នក​អាច​ទៅ​ជាមួយ​គ្រួសារ មិត្ត​ភ័ក្ត ក្រុម​ការ​ងារ មនុស្ស​ជាទី​ស្រឡាញ់​ជា​ដើម ប៉ុន្តែ​អ្នក​អាច​ប្តូរ​ជា​ការ​ដើរ​លេង​តែម្នាក់​ឯង​វិញ​ដើម្បី​ទទួល​បាន​បទ​ពិ​សោធន៍​ថ្មីៗ។ នៅពេលអ្នកធ្វើដំណើរកម្សាន្តម្នាក់ឯង អ្នក​នឹង​ធ្វើ​អ្វីៗ​ដោយខ្លួនឯងដូចជា ដោះស្រាយបញ្ហាដែលជួបប្រទះ ចេះ​សម្រេច​ចិត្ត​ចំពោះ​ខ្លួន​ឯង។

២. ទទួល​បាន​ចំណេះ​ដឹងថ្មីៗ

រូបតំណាង

ដំណើរ​កម្សាន្ត​ម្នាក់ឯង អ្នកនឹងជួបប្រទះរឿងផ្សេងៗ ដូច្នេះ​អ្នក​នឹង​ចាប់​ផ្តើម​មាន​ទំ​នាក់​ទំនងជាមួយមនុស្សនៅតំបន់នោះ។ ឧទាហរណ៍ថា ង្នក​មិនស្គាល់ផ្លូវឡើងភ្នំ អ្នក​អាច​នឹងសួរអ្នកភូមិ ឬអ្នកមគ្គុទេសទេសចរណ៍ជាដើម។ សកម្មភាព​នេះ​នឹង​បង្កើន​ឲ្យ​អ្នក​ទទួល​បានបទពិសោធន៍ថ្មីជាមួយនឹងមនុស្សថ្មីៗ ពិសេសដឹងពីប្រវិត្តិសាស្ត្រ ភូមិ​សាស្ត្រ ​និងទីតាំងទេសចរណ៍ជាដើម។

៣. ចេះគ្រប់​គ្រង់ថវិកា

រូបតំណាង

ពេលទៅដើរលេងមានតែអ្នកម្នាក់ឯង ដូច្នេះ​អ្នក​នឹងរៀនចេះ​ការចាយ​វាយ​ផ្សេងៗ​ដូច​ជា ការធ្វើដំណើរ ការហូបចុក និងការចំណាយផ្សេងៗទៀត។ ពេលនោះគឺអ្នក​ជាអ្នក​កាន់​លុយដោយខ្លួនឯងនិងចេះសម្រេចចិត្តមុនចំណាយវាយផ្តេសផ្តាស។

៤. គ្មានដែនកំណត់ក្នុងការដើរលេង

រូបតំណាង

ចំណុចនេះ អ្នកនឹងមានសេរីភាពខ្លាំងក្នុងការជ្រើសរើសទីកន្លែងដែលខ្លួនចង់ទៅ។ ប្រ​សិន​បើអ្នកដើរលេងជាក្រុម អ្នកត្រូវតែសម្រេចចិត្តរួមគ្នា ត្រូវធ្វើអ្វីឲ្យស្របគ្នាជាដើម។ ហេតុ​ដូចនេះហើយ អ្នកនឹងជាអ្នកបង្វិលចង្កូតក្នុងការធ្វើដំណើរដោយខ្លួនឯង។

រូបភាព៖ Pinterest

ចុចអានបន្ត៖

រឿង ៧ អ្នកបម្រើការលើយន្តហោះប្រុងប្រយ័ត្នខ្លាំងពេលអ្នកឡើងលើយន្តហោះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម