តិចនិក Makeup ខ្លីៗ ជួយលើកទម្រង់មុខ ឲ្យកាន់តែស្រស់ស្អាតទាក់ទាញមួយកម្រិតទៀត

  • 2020-02-04 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​ស្រស់​ស្អាត​ដោយ​គ្មាន​ម្សៅ​ក្រែម​ជា​រឿង​មួយ គួរ​ឲ្យ​កោត​សរសើរ ប៉ុន្តែ​បើ​អ្នក​ចង់​ឲ្យ​ទម្រង់​មុខ​ស្រស់​ស្អាត​ទាក់​ទាញ​កាន់​តែ​លេច​ធ្លោ​ទ្វេ​ដង​ គូរ​ចេះ​ពី​តិចនិក​ Makeup ងាយៗ​ជា​មុន​សិន​។ ដើម្បី​ឲ្យ​កាន់​ស្ទាត់​ជំនាញ​អ្នក​អាច​មើល​តាម​វីដេអូ​ ឬ​វិធី​បង្រៀន​ផាត់​មុខ​នានា​ រួម​ទាំង​​​ការ​អនុវត្ត​ផ្ទាល់ ​ប្រាកដ​ជា​​អាច​ប្រែ​មុខ​ខ្លួន​ឯង​ប្លែក​ស្អាត​​តែ​ម្តង។

១. ផាត់​​ស្តើង​ៗបែប​ធម្មជាតិ ហើយ​កុំ​ភ្លេច​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ស្បែក​ផង

២. សិត​រោម​ចិញ្ចើម​ឲ្យ​ចេញ​សរសៃ​ និង​បន្ថែម​ក្រែម​ពណ៌​ក្រហម​ដិត

៣. គូរ​ត្រេ​ភ្នែក​ទាំង​លើនិង​ក្រោម​ ប៉ុន្តែ​មិន​វែង​ខ្លាំង​ពេក

៤. ជ្រើស​រើស​ពណ៌​ចិញ្ចើម​និងពណ៌​​ក្រែម​ស្រដៀង​គ្នា

៥. ផាត់​ពណ៌​ត្របក​ភ្នែក​និង​ពណ៌​ក្រែម​​ឲ្យ​ស៊ី​គ្នា

៦. បន្ថែម​ម៉ាស្ការ៉ា លាប​ក្រែម​ក្រហម​​ខាង​ក្នុង​ហើយ​លាប​ក្រែម​រលោង​ពី​លើ

៧. ពេល​លាប​ក្រែម​ពណ៌​ក្រហម​ក្រមៅ គួរ​ផាត់​​ត្របក​ភ្នែក​​​និង​ថ្ពាល់​ពណ៌​ស្រាល​

៨. ស្ទីល​ផាត់​បែប​ទឹក​ក្រូច​ប្រឿងៗស័ក្តិសម​បំផុត​សម្រាប់​អ្នក​ស្បែក​ស

៩. គូរ​រោម​​ចិញ្ចើម​វែង​សិត​​ឲ្យ​ចេញ​សរសៃ បន្ថែម​ក្រែម​ពណ៌​ទឹក​ក្រូច

១០. លាប​ក្រែម​និង​ផាត់​​ថ្ពាល់​​ពណ៌​សាច់​​កាន់​តែ​ស្អាត​ប្លែក

ចុចអានបន្ត៖ វិធីថែទាំស្បែកមុខ ៤ ជំហាន ដែលនារីកូរ៉តែងអនុវត្តដើម្បីស្បែករលោងមានសំណើម

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម