គន្លឹះ៥ សំខាន់ៗ​គួរ​យល់​ដឹង​កំឡុង​ពេល​សម្រក​ទម្ងន់ បើ​ចង់​ឃើញ​លទ្ធផល​​លឿន​គាប់​ចិត្ត

  • 2020-02-03 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​រូបសម្បតិ្ត​ស្អាត សម​រូប​សម​រាង ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ថែរក្សា​រាង​ឱ្យ​បាន​ស្អាត​ផង​ដែរ ពោល​គឺ​មិន​ធាត់​លើស​កំណត់​ពេល។ ដើម្បី​ឱ្យ​ការ​ប៉ង​នេះ​បាន​សម្រេច នារី​ខ្លះ​ជ្រើសរើស​យក​នូវ​វិធី​សម្រក​ទម្ងន់​ដែល​ផ្តល់​នូវ​លទ្ធផល​លឿន ដោយ​គាត់​មិន​ដឹង​ទេ​ថា​វា​នឹង​ផ្តល់​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​នៅ​ពេល​ខាង​មុខ។ ហេតុ​ដូច​នេះ​ហើយ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​រួម​ចំណែក​ជួយ​ឱ្យ​ការ​សម្រក​រាង​របស់​អ្នក​បាន​សម្រេច ហើយ​មិន​ប៉ះ​ពាល់​ដល់​សុខភាព៖

១. បំពេញ​ជាតិ​ប្រូតេអុីន

រូបតំណាង

ប្រូតេអុីន​គឺ​ជា​សារជាតិ​ដែល​អ្នក​ត្រូវ​ការ​បំផុត​កំឡុង​ពេល​សម្រក​ទម្ងន់ ពី​ព្រោះ​កាល​ណា​រាង​កាយ​មាន​ផ្ទុក​ជាតិ​ប្រូតេអុីន​គ្រប់​គ្រាន់ វា​នឹង​មិន​សូវ​ទទួល​យក​នូវ​អាហារ​ផ្សេងៗ​ទៀត​ឡើយ។ រីឯ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអុីន ហើយ ច្រើន​ទទួល​បាន​នូវ​ការ​ពេញ​និយម​​ពី​សំណាក់​អ្នក​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​នោះ​គឺ សាច់ដើម​ទ្រូង​មាន់ និង ពង​ទា។

២. ពន្យា​ពេល​ញុំា

រូបតំណាង

ប្រសិន​បើ​ជា​ធម្មតា អ្នក​ទម្លាប់​ញុំា​អាហារ​ពេល​ព្រឹក​ម៉ោង៨ អ្នក​អាច​សាកល្បង​ពន្យា​ដល់​ម៉ោង​៩​សិម​ញុំា ព្រោះ​វា​អាច​ជួយ​ឱ្យ​អ្នក​លែង​សូវ​ឃ្លាន ហើយ ពេល​ញុំា​ចូល​គឺ​ឆ្អែត​បាន​រយៈពេល​យូរ​ទៀត​ផង។ ពេល​អ្នក​រាង​កាយ​របស់​អ្នក​ឆ្អែត​បាន​យូរ​បែប​នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​កាត់​បន្ថយ​នូវ​ការ​ញុំា​របប​អាហារ​បន្ទាប់​តិច​ជាង​មុន។

៣. កាត់​បន្ថយ​ជាតិ​ម្សៅ និង ស្ករ

រូបតំណាង

កត្តា​២ ចម្បង​ដែល​ងាយ​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន​គឺ ជាតិ​ម្សៅ​និង​ស្ករ។ បើ​អ្នក​កំពុង​ព្យាយាម​សម្រេច​សេចក្តី​ប៉ង​ប្រា​ថ្នា​ក្នុង​ការ​សម្រក​ទម្ងន់​នោះ​ដំបូង​បង្អស់​អ្នក​គួរ​តែ​រៀន​កាត់​បន្ថយ​នូវ​ប្រភេទ​ធាតុ​ផ្សំ​ទាំង​២​មុខ​នេះ។

៤. គួរ​ហាត់​ប្រាណ​ជា​ប្រចាំ

រូបតំណាង

ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​សម្រេច​នូវ​ការ​សម្រក​ទម្ងន់។ នារី​អាច​ជ្រើស​រើស​​ក្បាច់​ហាត់​ប្រាណ​បែប Cardio ឬ យោហ្គា ព្រោះ​វា​ជួយ​ឱ្យ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ​ស្រក​បាន​លឿន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​ជួយ​ពន្លាត​ភាព​តឹង​ណែន​នៅ​ក្នុង​សាច់​ដុំ និង សរសៃ ដែល​ជួយ​ឱ្យ​រាង​កាយ​រឹង​មាំ បំបាត់​នូវ​ការ​ស្ពឹក​រោយ​នានា។

៥. គេង​ឱ្យ​បាន​គ្រប់​គ្រាន់

រូបតំណាង

មុន​នឹង​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត អ្នក​ត្រូវ​ហ្វឹក​ហាត់​រាង​កាយ​ឱ្យ​ធ្វើ​ដំណើរការ​បាន​ល្អ​ជា​មុន​សិន។ ការ​គេង​គ្រប់​គ្រាន់​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​ប្រក្រតី​ ហើយ​ជួយ​កាត់​បន្ថយ​នូវ​ការ​ស្រ្តេស​ ដែល​ស្រេ្តស​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រាង​កាយ​មាន​សភាព​ឡើង​ចុះ​មិន​ទៀង៕

រូបតំណាង

អានបន្ត៖ ៤ វិធី​លើក​ទឹក​ចិត្ត​ខ្លួនឯង​ឲ្យ​ទៅ​ហាត់​ប្រាណ បន្ទាប់ពី​ចេញ​ធ្វើការ

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម
អត្ថបទថ្មី