ក្មេងស្រីទម្ងន់៨០គីឡូ ស្រកទម្ងន់និងក្លាយជាទេពអប្សរ ក្រោយCrushបដិសេធស្នេហ៍
- 2020-01-30 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីទម្ងន់៨០គីឡូ ស្រកទម្ងន់និងក្លាយជាទេពអប្សរ ក្រោយCrushបដិសេធស្នេហ៍
វាមិនអាចទៅរួចទេ សម្រាប់ក្មេងស្រីធាត់មានសាច់មានឈាម រហូតដល់៨០គីឡួ មករស់នៅស្ងៀមស្ងាត់ដែលគ្មានអ្នកចំអកនោះ។ ម៉្យាងទៀតស្ថិតក្នុងសង្គមបច្ចុប្បន្នដែលរូបរាងនិងសម្រស់ខាងក្រៅ គឺជាអាទិភាពចម្បងក្នុងការងារ ក៏ដូចជាការរាប់អានមិត្តភក្ដិផងដែរ។ តែគ្មានអ្នកណាកើតមកល្អឥតខ្ចោះដោយបានទាំង ឋានៈ សម្រស់និងរូបរាងនោះទេ។ តួយ៉ាងដូចក្មេងស្រីជនជាតិកូរ៉េម្នាក់ឈ្មោះ Lee Yura ដែលមានបញ្ហា រឿងទម្ងន់នេះ ហើយមានការប៉ះពាល់ផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរ។ កាលនៅថ្នាក់វិទ្យាល័យ Yura ឡើងទម្ងន់ដល់ ៨០គីឡូ ដែលធ្វើឲ្យនាងគ្មានមិត្តភក្តិនឹងគេ ដោយសារនាងគ្មានទំនុកចិត្ត។ មិត្តរួមថ្នាក់មួយចំនួនទៀតសោត សើចចំអកឲ្យនាងនូវពាក្យពេចន៍ដែលពិបាកនឹងទទួលយក។
អ្វីដែលគួរឲ្យឈឺចាប់ជាងនេះទៀតនោះគឺពេលចូលសាកលវិទ្យាល័យ Crush របស់នាងបានបដិសេធស្នេហ៍ ដែលជំរុញឲ្យនាងផ្លាស់ប្ដូរខ្លួនឯង។