របស់របរច្រើនយ៉ាង ដែលផលិតឡើងសម្រាប់ឲ្យតែអ្នកមានលុយចាយលែងអស់ប្រើ

  • 2020-01-30 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​របស់របរ​អ្វី​​ដែល​អ្នក​​កំពុង​តែ​​ប្រើ​ប្រាស់​ហើយ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​? ជា​នាឡិកា​ឬ​ក៏​ឡាន​ទំនើប? មិន​ថា​ជា​របស់​អ្វី​ក៏​មិន​សូវ​​​ចម្លែក​ដែរ ​តែ​អ្វី​​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​ខ្លាំង​នោះ​គឺ ត្រឹម​សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​សោះ បើ​ដឹង​ពី​តម្លៃ​វិញ​ច្បាស់ជា​នឹក​ស្មាន​មិន​ដល់​តែ​ម្តង។

១. តែ​បៃតង​ចិន មាន​តម្លៃ​ដល់​ទៅ ៣០០០ ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូក្រាម

២. កាស​ស្តាប់​ចម្រៀង​ផលិត​ពី​មាស​១៨ ការាត់ មាន​តម្លៃ​ដល់​ទៅ ៥២៥៣ ដុល្លារ​អាមេរិក

៣. គម្រប​ចាន​បង្គន់​ផលិត​ពី​​សរសៃ​កាបូន មានតម្លៃ​ដល់​​ទៅ​ប្រមាណ ១ម៉ឺន​ ដុល្លារ​អាមេរិក

៤. កូន​បាល់​ដាំ​ពេជ្រ​សម្រាប់​ទុក​តាំង មាន​តម្លៃ​លើស​ពី ៦៨៥០០ ដុល្លារ​អាមេរិក

៥. ចង្កឹះ​លេខ​របស់​ក្រុម​ហ៊ុន Bentley ផលិត​ពី​ពេជ្រ​ទំហំ​ប្រហែល ៣០​ការាត់ មានតម្លៃ​ដល់​​ទៅ​ប្រមាណ ១៥ម៉ឺន​ ដុល្លារ​អាមេរិក

៦. ដង​សន្ទូច​​ដែល​មាន​តម្លៃ​ដល់​ទៅ ១លានដុល្លារអាមេរិក

៧. បង្គន់​ផលិត​ពី​មាស​មានតម្លៃ​ដល់​ទៅ ២,៥លានដុល្លារអាមេរិក​​ រួម​ទាំង​ក្រដាស​ជូត​​ដែល​មាន​តម្លៃ​ដល់​ទៅ​១,៣ លាន​ដុល្លារ​អាមេរិក

៨. គ្រាន់​តែ​ប៊ិច​មួយ​ដើម​នេះមើល​ទៅ​ធម្មតាៗ តែ​មាន​តម្លៃ​ដល់​ទៅ ៨លាន​ដុល្លារ​អាមេរិក

៩. ទូរសព្ទ​ I-Phone ផលិត​ចេញ​ពី​មាស ២៤​ការាត់ និង​ដាំ​ពេជ្រ​៦០០​គ្រាប់ មាន​តម្លៃ​ដល់​ទៅ​ជាង ១៥​លាន​​ដុល្លារអាមេរិក។

១០. ម៉ាស៊ីន​គាប​សក់​​ដែល​មាន​តម្លៃ​ជិត ១២០០០ ដុល្លារអាមេរិក

១១. កាស​សា្តប់​ចម្រៀង​ឥត​ខ្សែ​ផលិត​ពី​មាស​និង​ដាំ​ពេជ្រ​មាន​តម្លៃ​ដល់​ទៅ​​ជិត ៥​ម៉ឺន​ដុល្លារ​អាមេរិក៕

ចុចអានបន្ត៖ ថ្នាំវេទមន្តដែលអ្នកជ្រើសរើស អាចបញ្ជាក់ពីអ្វីដែលចិត្តរបស់អ្នកកំពុងតែចង់បានបំផុត

ប្រភព៖ theclever ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម