មកដឹងព័ត៌មានលម្អិតនិងវិធីការពារខ្លួនពីវីរុសកូរ៉ូណា ដើម្បីសុវត្ថិភាពទាំងអស់គ្នា

  • 2020-01-28 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​បង្ហាញ​ថា វីរុស​កូរ៉ូណា (CoV) គឺ​ជា​​ក្រុម​គ្រួសារ​វីរុស​ដ៏​ធំ​មួយ ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ផ្តាសាយ​ទូទៅ រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​រួម​មាន​ជំងឺ​ផ្លូវ​ដង្ហើមមជ្ឈឹមបូព៌ា (MERS-CoV) និង​ជំងឺ​សាសន៍​ ((SARS-CoV) )។ សម្រាប់​វីរុស​កូរ៉ូណា​ថ្មី (nCoV) នេះ​ដែរ គឺ​ពុំ​ធ្លាប់​កើត​មាន​ចំពោះ​មនុស្ស​ទេ​ពី​មុន​មក​។

រោគ​សញ្ញា

​អ្នក​​ដែល​ឆ្លង​វីរុស​កូរ៉ូ​ណា​ជា​ទូ​ទៅ​មាន​រោគ​សញ្ញា​ដូច​ជា​ គ្រុន​ក្តៅ​ ក្អក ដង្ហើម​ខ្លី​និង​ពិ​បាក​ដក​ដង្ហើម​។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​រលាក​សួត ជំងឺ​សាសន៍ ជំងឺ​ខ្សោយ​តម្រងនោម​និង​រហូត​ដល់​ស្លាប់​ក៏​មាន។

​​ទន្ទឹម​ជាមួយ​គ្នា​នេះ​​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC) ក៏​បាន​សរសេរ​ពន្យល់​ពី​វីរុស​កូរ៉ូណា​ រួម​ទាំង​វិធី​ការពារ​​ជា​ច្រើន​ទៀត​ដែល​មាន​​​លាយលក្ខណ៍​ជា​​អក្សរ​ដូច​ខាង​ក្រោម​។

ដើម្បី​បង្ក​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បង្ហោះ​សារអប់រំសុខភាព​​ភ្ជាប់​ជាមួយ​នឹង​រូបភាព ដើម្បី​ការពារសុខភាព​ពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) នេះ​។

វិធីការពារខ្លួនអ្នកនិងអ្នកដទៃពីការឆ្លងជំងឺ

វិធីថែរក្សានិងការពារខ្លួនពេលធ្វើដំណើរ

សូមប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុវត្ថិភាព៕

រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា&នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​

អត្ថបទ៖ ដេត ឈុនអ៉ី