កុំច្រលំ! ឡេការពារកម្តៅថ្ងៃមាន SPF ​កាន់តែខ្ពស់ កាន់តែយ៉ាប់យ៉ឺនដល់ស្បែក

  • 2020-01-23 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ជា​ច្រើន​បាន​យល់​ច្រ​លំ​ថា ​ជ្រើស​រើស​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មាន SPF ​កាន់​តែ​ខ្ពស់ កាន់​តែ​ល្អ​ចំពោះ​ស្បែក ។ ប៉ុន្តែ​នេះ​ជា​ការ​យល់​ខុស​ទាំង​ស្រុង ព្រោះ​វា​អាច​​​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​យ៉ាប់​យ៉ឺន និង​បណ្ដាល​ឲ្យ​កើត​មុន​ថែម​ទៀត​ផង។

រូបតំណាង

​ជា​ការ​ពិត SPF ​របស់​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ ​ពិត​ជា​​មាន​លទ្ធ​ភាព​ការពារ​ស្បែក​ពី​កាំ​រស្មី​ UVB ​របស់​ព្រះ​អាទិត្យ​បាន​យ៉ាង​ល្អ​ប្រសើរ។ ​១ ​ជាន់​​របស់ SPF ​អាច​ការ​ពារ​ស្បែក​បាន​ដល់​ទៅ​១០​នាទី ពី​ការ​ដុត​កម្លោច​ ដែល​បណ្ដាល​​ឲ្យ​ស្បែក​រលាក​រោល​បាន​។ ​ក្រៅ​ពី​នេះ SPF កម្រិត ៣០​ជាន់​​ អាច​ការពារ​ស្បែក​បាន​ប្រហែល ៩៧% ពី​​​កាំ​រស្មី UVB ​ ហើយ ​៥០ ជាន់​វិញ​ ​អាច​ការពារ​បាន ៩៨​%។ កម្រិត SPF ​កាន់​តែ​ច្រើន មាន​ប្រសិទ្ធភាព​ការពារ​​​កាំ​រស្មី​ព្រះ​អាទិត្យ​បាន​ប្រសើរ តែ​វា​មិន​សូវ​​ជា​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ។

រូបតំណាង

បន្ថែម​ពី​លើ​នេះ ​លោក វេជ្ជបណ្ឌិត Steven Q. Wang ​​ដែល​​មាន​មូលដ្ឋាន​សិក្សា​​​លើ​មហារីក​ស្បែក ពន្យល់​ថា ការ​ពឹង​ផ្អែក​លើ​កម្រិត SPF ​របស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​ខ្លាំង​ពេក​ថា​កាន់​តែ​ខ្ពស់​កាន់​តែ​អាច​ការពារ​ស្បែក​បាន​​ទាំង​ស្រុង ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ​មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ទាំង​ស្រុង​លើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​ហើយ​មិន​រវីរវល់​ការ​ពារ​​ស្បែក​បន្ថែម​ពេល​ដើរ​ចេញ​ក្រៅ ដែល​​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​រង​​ការ​ប៉ះ​ពាល់​ ខ្មៅ​ខ្លោច​ពី​​កាំ​រស្មី​ព្រះអាទិត្យ ដោយ​មិន​ដឹង​ខ្លួន។ មួយ​វិញ​ទៀត ​ក្នុង​សមាស​ធាតុ​ផ្សំ​របស់​ឡេ​ការពារ​​កម្ដៅ​ថ្ងៃ​មាន SPF ​ខ្ពស់​ពេក​ ពេល​លាប​លើ​ស្បែក​មុខ​ក្រាស់​ខ្លាំង ធ្វើ​ឲ្យ​ស្ទះ​​រន្ធ​ញើស បណ្ដាល​ឲ្យ​​កើត​មុន​ទៀត​ផង។

រូបតំណាង

​​​​ម្ល៉ោះ​ហើយ ​លោក​វេជ្ជ​បណ្ឌិត​ ផ្ដល់​ដំបូន្មាន​ថា ​កុំ​ជ្រើស​រើស​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មាន​កម្រិត SPF ​ខ្ពស់​ពេក តែ​គួរ​​ជ្រើស​យក​ត្រឹម​កម្រិត​ពី ​៣០​ទៅ ៥០​ជាន់ សម្រាប់​ការ​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​។ លើស​ពី​នេះ ​ដើម្បី​ការពារ​ស្បែក​បាន​រឹត​តែ​ល្អ ​អ្នក​ត្រូវ​លាប​ Cream ​បន្ថែម​លើ​ស្បែក​​រាល់​២​ម៉ោង​ម្ដង ក្រោយ​រង​កម្ដៅ​ព្រះ​​អាទិត្យ ទោះ​​អ្នក​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មាន​កម្រិត SPF ​ប៉ុន្មាន​ជាន់​ក៏​ដោយ៕​

ចុចអាន៖ ​​មកសម្អាត​មុខឲ្យបានស្អាត និងត្រឹមត្រូវជាមួយនឹងក្បួនអាថ៌កំបាំងទាំង ៨​ យ៉ាងនេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម