កុំធ្វើរឿងទាំង ១០ នេះនៅប្រទេសអស់ទាំងនេះ បើមិនចង់ខ្មាសគេ
- 2020-01-22 08:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំធ្វើរឿងទាំង ១០ នេះនៅប្រទេសអស់ទាំងនេះ បើមិនចង់ខ្មាសគេ
ប្រទេសនីមួយៗនៅលើពិភពលោករមែងមានវប្បធម៌ ទំនៀមទម្លាប់ និងច្បាប់ខុសៗគ្នា។ យ៉ាងណាមិញ បើអ្នកធ្វើដំណើរកម្សាន្តឬទៅរស់នៅខុសពីតំបន់ដែលខ្លួនធ្លាប់រស់នៅ អ្នកគប្បីគោរពតាមច្បាប់ឬទំនៀមទម្លាប់នៅក្នុងប្រទេសនោះ។ ថ្ងៃនេះ អ្នកនឹងបានដឹងអំពីរឿងមិនគួរធ្វើទាំង ១០ នៅក្នុងប្រទេសអស់ទាំងនេះ។ រឿង ១០ យ៉ាងមិនគួរធ្វើនៅក្រៅប្រទេសរួមមាន៖
១. ការឲ្យលុយ Tip នៅជប៉ុន
ការឲ្យលុយទឹកតែឬលុយ tip នៅជប៉ុនគឺមិនមែនថាត្រូវតែមិនឲ្យនោះទេ ប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយចំនួនត្រូវបានចាត់ទុកថាវាជាការមិនសមរម្យ។ ពេលខ្លះអ្នកអាចឃើញនៅក្រោមវិក្កយបត្រមួយចំនួនដោយគេដាក់បញ្ជាក់ថា បុគ្គលិកត្រូវបានធ្វើការពេញថ្លៃ ដូច្នេះមិនត្រូវការគួរសមអ្វីបន្ថែមនោះទៀតទេ។
២. ការចែកលុយគ្នាចេញបន្ទាប់ពីទទួលទានអាហាររួច
ការចែកលុយគ្នាដើម្បីចេញថ្លៃទទួលទានរួច នៅបារាំងត្រូវបានគេចាត់ទុកថាវាមិនសមរម្យនោះទេ នេះក៏ព្រោះតែពួកគេមិនសូវចង់ជជែកពីរឿងប្រាក់កាសប៉ុន្មាននោះទេ។ តែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានអាហារជុំគ្នាច្រើន អ្នកគួរតែសម្រេចចិត្តចេញប្រាក់រៀងខ្លួន។
៣. បោយដៃឲ្យនរណាម្នាក់នៅប្រទេសក្រិក
សម្រាប់ជនជាតិក្រិកវិញ ការបោយដៃគឺប្រៀបបានដូចជាការប្រមាថមើលងាយ ដូច្នេះប្រសិនបើអ្នកបោយដៃមានន័យថា «ខ្ញុំមិនទទួលយកអ្នក»។
៤. ប៉ះមនុស្សភេទផ្ទុយគ្នានៅឥណ្ឌា
ការប៉ះមនុស្សភេទផ្ទុយគ្នានៅឥណ្ឌាគឺត្រូវបានចាត់ទុកថាការមិនគោរពអ្នកដទៃ។
៥. ការថតរូបដោយមិនមានការយល់ព្រមនៅអារ៉ាប់រួម
យោងតាមច្បាប់ cyber laws ការថតរូបដោយមិនមានការពេញចិត្តអាចធ្វើឲ្យអ្នកជាប់ក្នុងពន្ធធនាគាររហូតទៅដល់ ៦ ខែនិងពិន័យជាសាច់ប្រាក់ចំនួនប្រហែល ១៣៦ ដុល្លារ។ ពិសេសប្រសិនបើអ្នកបង្ហោះរូបភាពនៅលើបណ្តាញសង្គមទៀត។
៦. មិនឈរតម្រង់ជួរឲ្យត្រឹមត្រូវនៅប្រទេសអូស្ត្រាលី
នេះគឺជាបម្រាមទៅហើយនៅប្រទេសអូស្ត្រាលីនិងប្រទេសអង់គ្លេស។ មិនថានៅចំណតឡានក្រុង ការដើរទិញឥវ៉ាន់ និងនៅតាមកន្លែង អ្នកគប្បីមានអាកប្បកិរិយាសមរម្យដោយឈរតម្រង់ជួរឲ្យដូចគេដូចឯង។
៧. ដើរលើផ្លូវជិះកង់នៅក្នុងប្រទេសហូឡង់
ការជិះកង់គឺពេញនិយមខ្លាំងនៅប្រទេសមួយនេះ ហេតុដូចនេះមានមនុស្សជាច្រើនជិះកង់នៅលើដងផ្លូវ។ ហេតុដូចនេះ មុនអ្ននឈានជើងដើរ អ្នកគប្បីគិតឲ្យច្បាស់ថាគួរតែដើរឬយ៉ាងណា។
៨. លើកដៃសញ្ញាអូខេនៅប្រទេសតួកគី
ការលើកដៃជាសញ្ញា OK នៅប្រទេសនេះគឺចាត់ទុកថាស្មើជាមួយនឹងការលើកដៃកណ្តាល។
៩. ការងក់ក្បាលនិងគ្រវីក្បាលនៅប្រទេសប៊ុលហ្គារីនិងអាល់បានី
ជាធម្មតា ការងក់ក្បាលចុះនិងឡើងមានន័យថា យល់ព្រម។ រីឯការគ្រវីក្បាលពីម្ខាងទៅម្ចាងមានន័យថា មិនយល់ព្រម។ នេះគឺជារឿងមួយដែលអ្នកគួរតែដឹង ប្រសិនបើអ្នកទៅលេងប្រទេសទាំងនេះ។
១០. ការឲ្យចំណីសត្វនៅសាំងហ្គាពួរ
ការឲ្យចំណីសត្វ ការចាក់ទឹក និងការទំពាស្ករកៅស៊ូអាចនាំឲ្យអ្នកបង់ថ្លៃផាកពិន័យច្រើនប្រសិនបើអ្នកប្រព្រឹត្តិខុស។
ចុចអានបន្ត៖
៧តិចនិកប្រើទូរសព្ទឱ្យមានប្រយោជន៍ហើយដើរលឿនជាងមុន កម្រមានអ្នកដឹង