៩ វិធីខ្លីៗជួយរក្សាចំណងស្នេហ៍ឲ្យកាន់តែល្អប្រសើរ

  • 2020-01-15 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពង្រឹង​ចំ​ណង​ស្នេហ៍​រវាង​ដៃ​គូរ​គឺ​ជា​រឿង​ដ៏​ល្អ​នៅ​ក្នុង​ទំ​នាក់​ទំ​ន​ង​ស្នេហា​របស់​មនុស្ស​ម្នាក់ៗ។ គូរ​ស្នេហ៍​អាច​មាន​ទំ​នាក់​ទំ​ន​ង​បាន​យូរ​អ​ង្វែ​ង លុះ​ត្រា​តែ​អ្នក​ទាំង​ពីរ​ចេះ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ តើ​មាន​វិ​ធី​អ្វី​ខ្លះ​ជួយ​រក្សា​ចំណង​ស្នេហ៍​របស់​អ្នក​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ? វិធី​ថែ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​នោះ​រួម​មាន៖

១. ចេះ​មាន​ពេល​វេ​លា​ផ្ទាល់​ខ្លួន​រវាង​ដៃ​គូរ​ទាំង​សង​ខាង៖ មិន​ថា​រវល់​យ៉ាង​ណា​ទេ អ្នក​គួរ​តែ​ចំណាយ​ពេល​នៅ​ជា​មួយ​មនុស្ស​ជាទី​ស្រ​ឡាញ់​ដើ​ម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

រូបតំណាង

**២. ទទួល​យក​ចំណុច​ខ្លាំង​និង​ខ្សោយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក៖** រៀន​យល់​ពី​ចំ​ណុ​ច​ខ្លាំង​របស់​ដៃ​គូរ​ខ្លូន​និ​ង​ចេះ​កែ​តម្រូវ​ចំណុច​ខ្សោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

៣. ចេះ​បង្កើត​ពេល​វេលា​ទំនេរ​ឲ្យ​មាន​ប្រយោជន៍៖ អ្នក​គួរ​ចេះ​បង្កើត​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​ពេល​ទំ​នេ​រ​ដូច​ជា អាន​សៀវ​ភៅ ធ្វើ​ការ​ងារ​ផ្ទះ ។ល។

៤. មាន​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង៖ អ្នក​ត្រូវ​រៀន​នៅ​ម្នាក់​ឯង ចេះ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង កុំ​ចេះ​តែ​ត្រូវ​ការ​គេ​គ្រប់​ពេល​វេ​លា។

រូបតំណាង

៥. ក្តី​ស្រ​ឡាញ់​ចំពោះ​ខ្លួន​ឯង៖ ជា​មនុស្ស​ស្រី​ត្រូវ​មាន​ក្តី​ស្រ​ឡាញ់​ខ្លួន​ឯង ក្តី​គោ​រ​ព​ខ្លួន​ឯង និង​ទំ​នុកចិ​ត្ត​ខ្លួន​ឯង។

៦. ចេះ​គ្រប់​គ្រង​លុយ​កាក់៖ រឿង​នេះ​សំខាន់​ដែរ​សម្រាប់​មនុស្ស​ស្រី​ព្រោះ​ថា​នៅ​ពេល​មាន​គ្រួសារ​ទៅ​អ្នក​ជៀស​មិន​ផុត​ក្នុង​ការ​ចាត់​ចែង​រឿង​ទុក​ដាក់ ចាយ​វាយ​លុយ​កាក់​នៅ​ក្នុង​គ្រួ​សា​រ​ទេ។

៧. ចេះ​ថែ​រ​ក្សា​ខ្លួន​ប្រាណ៖ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ក្នុង​នាម​ស្រី​អ្នក​គប្បី​ស្រ​ឡាញ់​ខ្លួន​ឯង​តាម​រយៈ​ការ​ថែ​រក្សា​សុខ​ភាព​និង​សម្រស់​ឲ្យ​បាន​ល្អ។

រូបតំណាង

៨. ចេះ​អភិ​វឌ្ឍ​ខ្លួន​ឯង​៖ ស្ថិត​នៅ​ក្នុង​សម័យ​ទំ​នើ​ប អ្នក​គប្បី​យល់​ដឹង​នូវ​រឿង​ថ្មី និង​ដើរ​ឲ្យ​ទាន់​សម័យ។

៩. មាន​គោល​ដៅ​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត៖ អ្នក​ត្រូវ​មាន​ការ​កំណត់​គោល​ដៅ​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត ធ្វើ​បែប​នេះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ប្រាក​ដប្រ​ជា​នៅ​ក្នុង​ជី​វិត។

រូបភាព៖ Pinterest

ចុចអានបន្ត៖

តើ​សង្សារ​របស់​អ្នក​មាន​សញ្ញា​ទាំង ៦នេះ​ទេ? បើ​មាន​គួរ​តែ​ប្រុង​ប្រយ័ត្ន

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម