វិធីស្រុះបង្គា ឲ្យកាន់តែផ្អែមឆ្ងាញ់ ជាប់មាត់ទ្វេដង

  • 2020-01-10 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្គា​ជា​ប្រភេទ​អាហារ​​​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ជា​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​សឹង​តែ​គ្រប់​គ្នា។ ហេតុ​នេះ​ហើយ​ ថ្ងៃ​នេះ​ដែរ "កញ្ញា" នឹង​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា ពី​វិធី​ងាយ​ៗ ក្នុង​ការ​ស្រុះ​បង្គា ឲ្យ​កាន់​តែ​​ចូល​ជាតិ ផ្អែម​ជាប់​មាត់​តែ​ម្តង។

របៀបស្រុះ​ជាមួយ​​ស្រាបៀ​និង​គល់​ស្លឹកគ្រៃ

គ្រឿង​ផ្សំ៖

  • បង្គា​ ១,៥ គីឡូ (អាចញ៉ាំបាន៣-៤នាក់)

  • ស្រាបៀ​កន្លះ​កូន​ចាន​ចង្កឹះ

  • ជី​វ៉ាន់ស៊ុយ ៤-៥ ទង

វិធី​ធ្វើ៖

  • លាង​បង្គា​ឲ្យ​បាន​ស្អាត​ល្អ និង​ហូត​យក​សរសៃ​ខ្មៅ​​ផ្នែក​ខាង​ក្រោយ​ខ្នង​​ចេញ ដើម្បី​ការ​ពារ​មិន​ឲ្យ​មាន​ក្លិន​ឆ្អាប។ គួរ​ប្រើ​ឈើ​ចាក់​ធ្មេញ​ មិន​មែន​កាំ​បិត​ ដើម្បី​​ទាញ​យក​សរសៃ​​ខ្មៅ មក​ខាង​ក្រៅ​ឲ្យ​បាន​ស្អាត ហើយ​ឆ្កឹះ​យឺត​ៗ​ដើម្បី​កុំ​ឲ្យ​ដាច់​។
  • លាង​គល់​ស្លឹក​គ្រៃ​ឲ្យ​បាន​ស្អាត​ និង​កាត់​ប្រវែង​ប្រមាណ ១​ថ្នាំង​ដៃ។

បន្ទាប់​មក​ទៀត ត្រូវ​​ដាក់​​បង្គា​​ចូល​ទៅ​ក្នុង​ឆ្នាំង​ ដែល​កំពុង​តែ​ក្តៅ​ឧណ្ណ​ៗ ហើយ​ចាក់​អំបិល​១​ស្លាប​ព្រា​កាហ្វេ ម្សៅ​​ស៊ុប​​បន្តិច និង​​ម្រេច​ចំនួន ២​ស្លាប​ព្រា​កាហ្វេ។ បន្ទាប់​មក​ទៀត ត្រូវ​កូរ​ឲ្យ​បង្គា​ចូល​ជាតិ​សព្វ​ល្អ​ជាមួយ​នឹង​គ្រឿង​ផ្សំ។ ដំណាក់​កាល​ចុង​ក្រោយ ត្រូវ​ចំហុយ​បង្គា​ ដោយ​ចាក់​ទឹក​ស្រាបៀ​នៅ​ពី​ក្រោម (កុំភ្លេច​ដាក់​ឲ្យ​ប៉ះ​គ្នា​ជាមួយ​បង្គា ដើម្បី​​បង្កើន​​រសជាតិ​​កាន់​តែ​ផ្អែម​)​ ហើយ​ដាក់​គល់​ស្លឹក​គ្រៃ​នៅ​ពី​លើ​ បើក​ភ្លើង​ចង្ក្រាន​តិច​ល្មម ​ទុក​ចោល​ប្រមាណ ៨-១០​នាទី ជា​ការ​ស្រេច។

សម្រាប់​ទឹក​ជ្រលក់​អាច​ជ្រើស​រើស​តាម​ចំណង់​ចំណូល​ចិត្ត​។ ​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី